ប្រមុខការពារជាតិកម្ពុជា ស្នើអូស្ត្រាលីជួយកសាងសមត្ថភាពដល់យោធាអាស៊ាន ក្នុងការស្រាវជ្រាវវ៉ាក់សាំង

2021/11/10 09:21:02 pm        664

ភ្នំពេញ៖ សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ បានជំរុញឲ្យប្រទេស អូស្ត្រាលីជួយកសាងសមត្ថភាព និងផ្តល់ជំនួយខាងផ្នែកបច្ចេកទែស និងជំនាញការនៅក្នុងវិស័យស្រាវជ្រាវ និងអភិវឌ្ឍវ៉ាក់សាំង និងជំនួយផ្នែកវេជ្ជសាស្រ្តនានា ដល់កងទ័ពនៃបណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីត្រៀមខ្លួនប្រឈមមុខនឹងជំងឺ ដែលកើតមានឡើងនៅពេលអនាគតនោះ។

ការស្នើសុំរបស់ប្រមុខការពារជាតិកម្ពុជារូបនេះ គឺបានធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-អូស្ត្រាលី តាមរយៈវិដេអូពីចម្ងាយ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដែលកិច្ចប្រជុំនេះប្រទេសប្រុយណេធ្វើជាម្ចាស់ផ្ទះនោះ។

សម្តេចពិជ័យសេនាទៀ បាញ់ បានលើកឡើងថា ដោយបានមើលឃើញថាប្រទេសអូស្ត្រាលី គឺបានប្តេជ្ញាចិត្តក្នុងការកសាងភាពធន់ និងសមត្ថភាពអាស៊ាន ដើម្បីដោះស្រាយបញ្ហាជំងឺរាតត្បាតនោះ។ សម្តេចបានជំរុញ«ឱ្យប្រទេសអូស្ត្រាលីជួយកសាងសមត្ថភាពនិងផ្តល់ជំនួយខាងផ្នែកបច្ចេកទេស និងជំនាញការ នៅក្នុងវិស័យស្រាវជ្រាវនិងអភិវឌ្ឍវ៉ាក់សាំង និងជំនួយផ្នែកវេជ្ជសាស្ត្រនានា ដល់កងទ័ពនៃបណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីត្រៀមខ្លួនប្រឈមមុខនឹងជំងឺឆ្លងដែលអាចកើតឡើងនៅថ្ងៃអនាគត»។

សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានជឿជាក់ផងដែរថា ប្រទេសអូស្ត្រាលីនឹងបន្តផ្តល់ការគាំទ្រដល់តួនាទីជាស្នូលរបស់អាស៊ាន និងនិម្មាបនកម្មសន្តិសុខអាស៊ាន។ ម្យ៉ាងទៀត សម្តេចក៏សង្ឃឹមផងដែរថា អូស្ត្រាលីនឹងបន្តគាំទ្រភាពជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានរបស់កម្ពុជា នៅឆ្នាំក្រោយនេះ ដោយការគាំទ្រនេះនឹងជួយយើងក្នុងការកសាងភាពធន់របស់តំបន់ ដើម្បីដោះស្រាយបញ្ហារួមដ៏ស្មុគស្មាញ និងជួយដល់ដំណើការស្តារឡើងវិញរបស់យើងទាំងអស់គ្នា បន្ទាប់ពីជំងឺកូវីដ-១៩ផុតរលត់ទៅជាដើមនោះ។

 នៅក្នុងកិច្ចប្រជុំចង្អៀតនេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលជាប្រធានសម្រាប់កិច្ចប្រជុំ រដ្ឋមន្រ្តីការពារជាតិអាស៊ាន ឆ្នាម២០២២នេះ ក៏បានលើកឡើងផងដែរថា ចំណុចអទិភាពមួយចំនួនដែលកម្ពុជាបានដាក់ចេញ សម្រាប់ការបំពេញភារកិច្ចជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានឆ្នាំ២០២២នោះ គឺស្របគ្នាជាមួយនឹងចំណុចអាទិភាពទាំង ៨ របស់អូស្ត្រាលី សម្រាប់កិច្ចសហប្រតិបត្តិការការពារជាតិ នៅក្រោមក្របខណ្ឌចក្ខុវិស័យអូស្ត្រាលីឆ្នាំ២០២០ ក្នុងការធ្វើទំនាក់ទំនងយោធាជាមួយនឹងអាស៊ាន។

ចំណុចទាំងនោះរួមមាន កិច្ចសហប្រតិបត្តិការការពារជាតិ ក្នុងវិស័យដែលមានលក្ខណៈឆ្លងដែន ដូចជាការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត និងចក្ខុវិស័យក្នុងការពង្រឹងតួនាទីរបស់ស្ត្រី និងការចូលរួមរបស់ពួកគេ នៅក្នុងដំណើរការសន្តិភាពនិងសន្តិសុខ ពោលគឺការបង្កើនការចូលរួមរបស់ស្ត្រីអាស៊ាន នៅក្នុងបេសកកម្មរក្សាសន្តិភាពដែលដឹកនាំដោយអង្គការសហប្រជាជាតិ។ ទាក់ទិនទៅនឹងចំណុចនេះ ខ្ញុំមានការជឿជាក់យ៉ាងមុតមាំថា ចំណុចអាទិភាពនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានឆ្នាំ២០២២ និងចំណុចអាទិភាពរបស់អូស្ត្រាលី នឹងជួយពង្រឹងគ្នាទៅវិញទៅមកប្រកបដោយប្រសិទ្ធភាព។ ពិសេសជាងនេះទៅទៀត កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់អាស៊ាននិងអូស្ត្រាលី ក្នុងការពង្រឹងតួនាទីស្ត្រីនៅ ក្នុងដំណើរការសន្តិភាពនិងសន្តិសុខ គឺនឹងចូលរួមចំណែកយ៉ាងធំធេង ដល់ការសម្រេចឱ្យបាននូវរបៀបវារៈរបស់អង្គការសហប្រជាជាតិ ស្តីអំពី “ស្ត្រី សន្តិភាព និងសន្តិសុខ”៕ អត្ថបទបាន ចក់ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm