ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឌីមី ហ្សេឡិនស្គី (Volodymyr Zelensky) បាននិយាយនៅថ្ងៃចន្ទថា លោក និងប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ( Emmanuel Macron) បានជួបពិភាក្សាគ្នាអំពីការធានាសន្តិសុខ និងការចូលជាសមាជិកសហភាពអឺរ៉ុប ខណៈនៅប្រទេសប៉ូឡូញ ដើម្បីចូលរួមព្រឹត្តិការណ៍រំលឹក នៅជំរំប្រមូលផ្តុំAuschwitz។
មេដឹកនាំ បានទស្សនកិច្ចជំរំប្រមូលផ្តុំ Auschwitz ក្នុងខួបលើកទី៨០ នៃការរំដោះខ្លួនដោយកងទ័ព សូ វៀត ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធអ្នកដែលបានបាត់បង់ជីវិត នៅក្នុងជំរំមរណៈរបស់របបណាស៊ីនិយម។
លោក ហ្សេឡិនស្គី បានបង្ហោះវីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនៃការចាប់ដៃដោយញញឹមជាមួយ លោក ម៉ាក្រុង ដោយសរសេរថា យើងបាន «ពិភាក្សាអំពីការគាំទ្របន្ថែមទៀតសម្រាប់អ៊ុយក្រែន» ចំពេលមានការឈ្លានពានរបស់រុស្ស៊ីដែលកំពុងបន្ត។
លោក ហ្សេឡិនស្គី បាននិយាយថា ក្នុងអំឡុងកិច្ចពិភាក្សា លោក និងលោក ម៉ាក្រុង បានយកចិត្តទុកដាក់ជាពិសេសចំពោះ «កិច្ចសហប្រតិបត្តិការសន្តិសុខ និងលទ្ធភាពទម្រង់នៃការធានាសន្តិសុខសម្រាប់អ៊ុយក្រែន និងអឺរ៉ុបទាំងមូល»។