សម្តេចធិបតី៖ កម្មវិធីផ្តល់ដី មិនត្រឹមជួយពលរដ្ឋក្រីក្រពិតប្រាកដប៉ុណ្ណោះទេ​ថែមទាំងរួមគ្នា​ទប់ស្កាត់ការទន្ទ្រានដីរដ្ឋផងដែរ

2025/01/29 04:22:24 pm        358

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា កម្ម​វិធី​ផ្តល់​ដី​ការពារ​ព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍន៍ចីរភាព មិនត្រឹមតែបង្កើត​សហថាមពល​ក្នុង​ការ​ដោះ​ស្រាយ​ដី​ជូន​ប្រជា​ពលរដ្ឋ​ក្រីក្រគ្មានដីពិតប្រាកដប៉ុណ្ណោះទេ ថែមទាំងនឹងចូល​រួម​ទប់​ស្កាត់​សកម្ម​ភាព​ទន្ទ្រាន​ដី​រដ្ឋ​ធ្វើ​ជា​កម្ម​សិទ្ធិ​ឯកជនផងដែរ ខណៈកម្មវិធីផ្តល់ដីនេះ​នឹង​ចាប់​ផ្តើម​អនុវត្ត​ទទួល​ពាក្យ​ស្នើ​សុំ​របស់​ប្រជាពលរដ្ឋ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៥ នេះតទៅនោះ។

តាមរយៈសេចក្តីថ្លែងការណ៍ពិសេស ស្តីពី«កម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នា​អភិវឌ្ឍ​ដោយ​ចីរភាព» នា​យប់​ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥នេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បាន​បញ្ជាក់​ថា ​កម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាពនេះ មានគោល​បំណង​ជា​ច្រើន​ដោយ​ក្នុង​នោះ ​អាទិភាពធំទីមួយគឺការដោះស្រាយដីជូនប្រជាពលរដ្ឋខ្មែរក្រីក្រ ដែលគ្មានដីពិតប្រាកដ ហើយ​បន្ថែមលើនេះ កម្មវិធីនឹងចូលរួមទប់ស្កាត់សកម្មភាពទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធិឯកជន និង​ជំរុញ​ការ​ចូលរួមរបស់ប្រជាពលរដ្ឋក្នុងការការពារ និងអភិរក្សព្រៃឈើជាដើម។

សម្តេច​បវរធិបតីនាយករដ្ឋមន្រ្តី បានបន្ថែមទៀតថា តាមរយៈកម្មវិធីនេះ ប្រជាពលរដ្ឋខ្មែរ ដែល​គ្មាន​ដី​ពិត​ប្រាកដ នឹងត្រូវបានរដ្ឋផ្តល់ដីជូនជាមួយនឹងការរៀបចំជាភូមិករជូន ហើយ​ប្រជា​ពលរដ្ឋ​ខ្មែរ ដែលនឹងទៅរស់នៅទីនោះ អាចនឹងចងជាសហគមន៍ ដើម្បីជួយការពារដី និង​ព្រៃ​នៅ​ជុំវិញ​សហគមន៍ ដែលខ្លួនរស់នៅទីនោះផងដែរ។

តាមរយៈសារពិសេសនេះដែរសម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានរំលឹកពីសាវតារ នៃ​ការ​ដោះ​ស្រាយ​កម្ម​សិទ្ធិ​ឯក​ជនដីធ្លីជូនប្រជាពលរដ្ឋថា សង្គ្រាមរាប់ទសវត្សរ៍​នាអតីត​កាល​បាន​បំផ្លាញ​មិន​ត្រឹម​តែ​អាយុជីវិតរបស់ប្រជាពលរដ្ឋខ្មែរស្លូតត្រង់រាប់លាននាក់ប៉ុណ្ណោះទេ វាថែមទាំង​បំផ្លាញ​ហេដ្ឋា​រចនា​សម្ព័ន្ធរូបវន្ត និងសង្គម ដូចជាថ្នល់ សាលារៀនមន្ទីរពេទ្យ ព្រមទាំងធនធានមនុស្ស និង​កម្ម​សិទ្ធិឯកជនជាពិសេសកម្មសិទ្ធិឯកជនលើដីធ្លី ត្រូវបានលុប​បំបាត់​ចោល​ទាំង​ស្រុង​នៅ​ក្នុង​របប​ប្រល័យ​ពូជសាសន៍ប៉ុលពតផងដែរ។

ប៉ុន្តែនៅក្រោយថ្ងៃ៧ មករា ១៩៧៩ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា រាជ​រដ្ឋាភិបាល បានបែងចែកដីកសិកម្មលើកដំបូងជូនប្រជាពលរដ្ឋនៅឆ្នាំ១៩៨៥ និង​ទទួល​ស្គាល់​កម្ម​សិទ្ធិឯកជនលើដីលំនៅឋាននៅឆ្នាំ១៩៨៩។ បន្ថែមលើពីនេះរាជរដ្ឋាភិបាល ក៏​បាន​ដាក់​ចេញ​នូវ​គោលនយោបាយផ្តល់ដីជូនប្រជាពលរដ្ឋតាមរយៈកម្មវិធីជាដំណាក់កាលៗផងដែរ។

យ៉ាង​ណាក៏​ដោយសម្តេចធិបតីនាយករដ្ឋមន្រ្តីបានបញ្ជាក់អះអាងថា ដើម្បីបន្តកិច្ច​ការ​ចាំ​បាច់​ប្រកប​ដោយ​ប្រវត្តិសាស្ត្រនេះ រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បាននិងកំពុងបន្ត​យក​ចិត្ត​ទុក​ដាក់​លើការលើកកម្ពស់សិទ្ធិកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋ តាមរយៈការជំរុញការវាស់វែង ការ​ចុះ​បញ្ជីដីធ្លី និងការចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ក៏ដូចជា​ការ​បន្ត​ផ្តល់​ដី​សម្បទាន​សង្គម​កិច្ច​ជូន​អតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារកងទ័ព និងនគរបាលជាតិ នៅតាមព្រំដែន និ​ង​ប្រជា​ពលរដ្ឋក្រីក្រពិតប្រាដកផងសដែរ ជាក់ស្តែង«កម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នា​អភិវឌ្ឍ​ដោយ​ចីរភាព»នេះនឹងចាប់ផ្តើមអនុវត្តប៉ុន្មានថ្ងៃខាងមុខនេះ តែម្តង៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        104
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        209
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        193

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm