​បឹងកេត​ឡើង​ជួប​ណាហ្គា​វគ្គ ១/៤ ផ្ដាច់ព្រ័ត្រ​ក្រោយ​ទម្លាក់​សូល​ទី​ឡូ​អង្គរ ៤-០

2021/11/11 04:57:18 pm        103

​បាល់ទាត់៖ ក្រុម​នាគ​ខៀវ​បឹងកេតបាន​ទម្លាក់​ក្រុម​សូល​ទី​ឡូ​អង្គរដោយ​លទ្ធផល ៤-០ លើ​ទឹកដី​របស់ខ្លួនក្នុង​វគ្គ ១៦​ក្រុម​ចុងក្រោយនៃ​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន លើក​ទី​១៥ (​ថ្នាក់ជាតិ​) ឆ្នាំ​២០២១ ដើម្បី​ឡើងទៅ​ជួប​ក្រុម​ជើងឯក​រង​ឆ្នាំ​ចាស់ណាហ្គា​វើ​ល​ដ៏នៅ​វគ្គ ៨ក្រុម​ចុង​ក្រោង ឬ​វគ្គ ១/៤​ផ្ដាច់ព្រ័ត្រ។​

​ជំនួប​ចាញ់​ធ្លាក់​នៅ​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែរ​វ៉េ​នេះ ខ្សែប្រយុទ្ធ​ស្នូល​បឹងកេត ម៉ាត់ នូ​រុណ ធ្វើបាន Hat-Trick ៣​គ្រាប់​ម្នាក់ឯងនៅ​នាទី​៣៦, ៦៦ និង​នាទី​៧៤ ខណៈ ១​គ្រាប់​ទៀតរកបាន​ដោយ​ខ្សែការពារ​កណ្ដាល សឿត ណា​វ៉ា ក្រោយ​សល់​បាល់​តែ​ត​ពី​ប្រធាន​ក្រុម ចាន់ វឌ្ឍនាកា នៅ​នាទី​៧០។ រីឯ​ក្រុម​សូល​ទី​ឡូ​អង្គរក៏បាន​ព្យាយាម​ណាស់ដែរ តែ​គ្មាន​ឱកាស​តបតរ​អតីត​ក្រុម​ជើងឯក​ឆ្នាំ​២០១៩ នេះឡើយ។

​ជ័យជម្នះ​នេះបានធ្វើ​ឲ្យ​ក្រុម​លោក គីម ភក្ដី បន្ដដំណើរ​ទៅ​វគ្គ ៨​ក្រុម​ចុងក្រោយដោយ​ត្រូវ​ជួប​ក្រុម​ណាហ្គា​វើ​ល​ដ៏ ដែល​បាន​យកឈ្នះ​ក្រុម​នគរបាលជាតិដោយ​ការទា​ត់បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្ដី ៤-២ បន្ទាប់ពី​ប្រកួត ៩០​នាទី​ស្មើគ្នា ១-១ ក្នុង​វគ្គ ១៦​ក្រុម​ចុងក្រោយកាលពី​ថ្ងៃ​អង្គារ​កន្លងទៅ។ ជំនួប​ដណ្ដើម​កៅអី​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្ររវាង​ក្រុម​ទាំងពីរ នឹងធ្វើ​ឡើង​នា​ថ្ងៃទី​១៦ ខែវិច្ឆិកា​ខាងមុខ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        140
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        151
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm