ប្រជាជននៅទូទាំងប្រទេសចិនកំពុងសាទរចំពោះភាពជោគជ័យនៃការចាប់ផ្តើមអាជីវកម្មបច្ចេកវិទ្យាក្នុងស្រុក DeepSeek និងស្ថាបនិករបស់ខ្លួន បន្ទាប់ពីគំរូបញ្ញាសិប្បនិម្មិតថ្មីបំផុតរបស់ក្រុមហ៊ុននេះបានបញ្ជូនរលកដ៏កក្រើកតាមរយៈតំបន់បច្ចេកវិទ្យា ស៊ីលីខន វ៉ាលី (Silicon Valley) និង វ៉លស្ទ្រីត (Wall Street ) របស់អាមេរិក។

ក្រុមហ៊ុនបញ្ញាសិប្បនិម្មិតរបស់ចិន DeepSeek វាយលុកផ្សារភាគហ៊ុនអាមេរិកពេញមួយយប់ ។វាបានក្លាយជាបណ្ដាញដ៏ពេញនិយមមួយមានអ្នកចូលមើលរាប់សិបលាននាក់នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមចិន វ៉េ ប៉ូ (Weibo) ។ពួកគេបាននិយាយដោយសំដៅដល់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកដែលបានវិនិយោគយ៉ាងខ្លាំងក្នុងការអភិវឌ្ឍន៍គំរូAIផ្ទាល់ខ្លួនរបស់ខ្លួនថា DeepSeek ធ្វើឱ្យក្រុមហ៊ុន Meta ព្រួយបារម្ភខ្លាំង។

សញ្ញា ទ្រង់ជ្រូក ឬ ហាស្តាក (hashtags) ជាច្រើនដែលទាក់ទងទៅនឹងបច្ចេកវិទ្យាទំនើបកំពុងពេញនិយមនៅលើបណ្ដាញសង្គមវ៉េប៉ូ(Weibo) នៅដើមសប្តាហ៍នេះ ខណៈ DeepSeek បានកើនឡើងដល់កំពូលតារាងកម្មវិធី app store អន្តរជាតិ នាំមុខក្រុមហ៊ុនអាមេរិក OpenAI's ChatGPT កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។

ស្ថាបនិក DeepSeek លោក លុំាំងវ៉េនហ្វឹង (Liang Wenfeng) ក៏ត្រូវបានសាទរផងដែរ ថាជាអ្នកមានចក្ខុវិស័យផ្នែកបច្ចេកវិទ្យា ដែលអាចជួយប្រទេសចិនឱ្យឈានទៅរកវប្បធម៌នៃនវានុវត្តន៍ដើម្បីប្រកួតប្រជែងជាមួយ Silicon Valley ៕