អង្គ​រថា​យ​ហ្គឺ​រ​ឡើង​ជួប​ព្រះខ័ន​រាជ​ស្វាយរៀង​នៅ​វគ្គ ១/៤ ក្រោយ​សង​សឹង​ព្រៃវែង​បាន​វិញ​

2021/11/11 05:05:34 pm        80

​បាល់ទាត់៖ ក្រុម​អង្គ​រថា​យ​ហ្គឺ​របាន​ស្ដារ​មុខមាត់​បាន​វិញ​ហើយ ក្រោយ​សងសឹក​ក្រុមបាល់ទាត់​ខេត្តព្រៃវែងបានសម្រេច​ដោយ​លទ្ធផល ២-០ ក្នុង​វគ្គ ១៦​ក្រុម​ចុងក្រោយនៃ​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន លើក​ទី​១៥ (​ថ្នាក់ជាតិ​) ឆ្នាំ​២០២១ កាលពី​ល្ងាច​ថ្ងៃទី​១០-​វិច្ឆិកា ដើម្បី​ឡើងទៅ​ជួប​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀងនៅ​វគ្គ ៨​ក្រុម​ចុងក្រោយ ឬ​វគ្គ ១/៤​ផ្ដាច់ព្រ័ត្រ។​

​គេ​ចាំបាន​ថា កាលពី​រដូវ​កាល​មុនអង្គ​រថា​យ​ហ្គឺ​របាន​ធ្លាក់​ត្រឹម​វគ្គ ១៦​ក្រុម​ចុងក្រោយនៃ​ពាន​ថ្នាក់ជាតិ បន្ទាប់ពី​ប្រកួត ២​ជើង​ចាញ់​ខេត្តព្រៃវែង ៥-៤ ក្នុងនោះ​ជើង​ទី​១ អង្គ​រថា​យ​ហ្គឺ​របាន​ចាញ់​លើទឹក​ដី SRU ខេត្តសៀមរាប ៣-២ មុន​ក្រុម​ទាំងពីរប្រកួត​ស្មើគ្នា ២-២ នៅ​កីឡដ្ឋាន​ខេត្តព្រៃវែង។​ ​ជំនួប​សងសឹក​នេះ វគ្គ​ទី​១ មិនមាន​គ្រាប់​បាល់​កើតឡើង​នោះទេ ប៉ុន្ដែ​ចូល​វគ្គ​ទី​២ បន្ទាប់ពី​លេង​បាន​ជាង ១៥​នាទីក្រុម​ម្ចាស់ផ្ទះ​អង្គ​រថា​យ​ហ្គឺ​របាន​ស៊ុត​បំប៉ោង​សំណាញ់​ទី​ក្រុម​ព្រៃវែង ២​គ្រាប់​ផ្ទួនៗដោយ​កីឡាករ ឡុង ភា​រ៉ា​ត និង​កីឡាករ សុវណ្ណ ដូ​ណា នៅ​នាទី​៦០ និង​នាទី​៦៥។

បន្ទាប់មក​ក្រុម​លេខ​៣ ថ្នាក់ជាតិ​ឆ្នាំ​ចាស់ខេត្តព្រៃវែងក៏បាន​ព្យាយាម​វា​យក​ផងដែរ តែ​មិនអាច​បំបែក​ពង់​មាន់​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ​បានឡើយ។​ ​ជ័យជម្នះ​នេះនាំ​ឲ្យ​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប អង្គ​រថា​យ​ហ្គឺ​របាន​ឡើង​វគ្គ ៨​ក្រុម​ចុងក្រោយដោយ​ត្រូវ​ជួប​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀងនា​ថ្ងៃទី​១៦ ខែវិច្ឆិកា​ខាងមុខនេះ ដើម្បី​ប្រជែង​កៅអី​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រនៃ​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន​-​ថ្នាក់ជាតិឆ្នាំ​២០២១៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        131
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        142
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm