អ្នកសារព័ត៌មានប៉ាគីស្ថាន បានប្រមូលផ្តុំគ្នាប្រឆាំងច្បាប់ដាក់ការរឹតត្បិតលើបណ្តាញផ្សព្វផ្សាយសង្គម

2025/01/29 07:09:33 pm        181

អ្នកសារព័ត៌មានរបស់ប្រទេសប៉ាគីស្ថាន រាប់រយនាក់បានមកប្រមូលផ្តុំគ្នា កាលពីថ្ងៃអង្គារ ប្រឆាំងច្បាប់ដែលបានស្នើឡើងដើម្បីរឹតត្បិតខ្លឹមសារបណ្តាញផ្សព្វផ្សាយសង្គម ដែលពួកគេនិយាយថាមានគោលបំណងទប់ស្កាត់សេរីភាពសារព័ត៌មាន និងគ្រប់គ្រងទិដ្ឋភាពឌីជីថល។

ច្បាប់នេះ នឹងបង្កើតការអាជ្ញាធរនិយ័តកម្ម ដែលនឹងមានទីភ្នាក់ងារស៊ើបអង្កេត និងតុលាការពិសេស។ អ្នកទាំងឡាយដែលត្រូវបានគេរកឃើញថា បានផ្សព្វផ្សាយព័ត៌មានមិនពិត ឬក្លែងបន្លំ ត្រូវប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់៣ឆ្នាំ និងពិន័យជាប្រាក់ចំនួន២លានរូពី ឬ(៧.២០០ដុល្លារ)។

សហភាពសហព័ន្ធអ្នកសារព័ត៌មានប៉ាគីស្ថាន បានដឹកនាំការប្រមូលផ្តុំគ្នានៅក្នុងទីក្រុងជាច្រើន រួមទាំងទីក្រុងអ៊ីស្លាម៉ាបាដ ការ៉ាជី និងទីក្រុងឡាហ័រ ដើម្បីទាមទារឱ្យរដ្ឋាភិបាលដកសេចក្តីស្នើច្បាប់នេះដែលត្រូវបានអនុម័តដោយសភា ប៉ុន្តែពុំទាន់ត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតី នៅឡើយ។

អ្នកសារព័ត៌មាន លោក Sami Abraham បាននិយាយថា «នៅក្រោមច្បាប់ថ្មី ដែលរដ្ឋាភិបាលកំពុងព្យាយាមដាក់ សិទ្ធិជាមូលដ្ឋានត្រូវបានដកចេញពីប្រជាជនប៉ាគីស្ថានទាក់ទងនឹងសេរីភាពនៃការបញ្ចេញមតិ»។

ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានប៉ាគីស្ថាន លោក Afzal Butt បាននិយាយក្នុងពេលប្រមូលផ្តុំគ្នាក្នុងទីក្រុង Islamabad មុនពេលនគរបាលរារាំងលោក និងក្រុមបាតុករផ្សេងទៀតពីការដង្ហែរក្បួនទៅកាន់តំបន់ក្រហម ដែលមានការិយាល័យរបស់នាយករដ្ឋមន្រ្តី សភា និងការិយាល័យការទូតថា «ចលនារបស់យើង នឹងបន្តរហូតដល់យើងស្លាប់ ឬច្បាប់ខ្មៅនេះត្រូវបានដកចេញវិញ»។

ប្រព័ន្ធផ្សព្វផ្សាយឌីជីថលនៅក្នុងប្រទេសប៉ាគីស្ថាន ត្រូវបានរំខានរួចហើយដោយវិធានការរបស់អាជ្ញាធរទូរគមនាគមន៍ ដើម្បីបន្ថយល្បឿនអ៊ីនធឺណិត ហើយវេទិកាបណ្តាញផ្សព្វផ្សាយសង្គម X ត្រូវបានបិទ រយៈពេលជាងមួយឆ្នាំមកហើយ។ អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន ដែលជាអង្គការការពារសេរីភាពសារព័ត៌មាន បានដាក់ចំណាត់ថ្នាក់ប្រទេសប៉ាគីស្ថាន នៅលេខ១៥២ ក្នុងចំណោមប្រទេស១៨០ នៅលើសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២៤ របស់ខ្លួន។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        37
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        107
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        97

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm