ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ជំរុញ​ឲ្យ​សហភាព​មី​យ៉ាន់​ម៉ា​បញ្ចប់​អំពើ​ហិង្សា

2021/11/11 10:22:50 am        512

​UN៖ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​កាលពី​ថ្ងៃ​ពុធ​ ទី​១០ វិច្ឆិកា ជុំវិញ​ការ​កើន​ឡើង​នៃ​អំពើ​ហិង្សា​នៅ​ទូទាំង​សហភាព​មី​យ៉ាន់​ម៉ា ហើយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ដ៏​កម្រ​មួយដែល​បាន​ព្រមព្រៀងគ្នា​ដោយ​សមាជិក ១៥រូបបាន​អំពាវនាវ​ឱ្យ​បញ្ចប់​ការ​ប្រយុទ្ធ​ជាបន្ទាន់ និង​ឱ្យ​យោធា​អនុវត្ត​ការ​អត់​ធ្មត់​ឲ្យ​បាន​ខ្លាំង​បំផុត។

​មាន​របាយការណ៍​មួយ​ចំនួន​អំពី​ការ​បង្កើន​អាវុធ​ធុន​ធ្ងន់ និង​កម្លាំង​កងទ័ព​នៅ​ក្នុង​រដ្ឋ Chin ដែល​បង្ហាញ​ពី​ការវាយប្រហារ​របស់​ក​ង​ទ័ព​ដែល​នឹង​កើតមានឡើង ដើម្បី​កម្ចាត់​ក្រុម​ជីវពល​ដែល​បាន​បង្កើត​ឡើង​ បន្ទាប់ពី​យោធា​បាន​បណ្ដេញ​រដ្ឋាភិបាល​ជាប់ឆ្នោត​របស់​លោក​ស្រី Aung San Suu Kyi ក្នុង​រដ្ឋប្រហារ​កាលពី​ថ្ងៃ​ទី១ ខែ​កុម្ភៈ​។​ ​សេចក្ដីថ្លែងការណ៍​បាន​និយាយ​ថា ក្រុម​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​បានសម្ដែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ ចំពោះ​អំពើ​ហិង្សា​ថ្មីៗ​បន្ថែម​ទៀត​នៅ​ទូទាំង​សហភាព​មី​យ៉ាន់​ម៉ា​។ ក្រុម​សមាជិក​ទាំង​នោះ​បាន​អំពាវនាវ​ឱ្យ​បញ្ឈប់​អំពើ​ហិង្សា​ជាបន្ទាន់ និង​ធានា​សុវត្ថិភាព​របស់​ជន​ស៊ីវិល​។​

​របប​យោធា​មី​យ៉ាន់​ម៉ា​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អំពី​ស្ថានការណ៍​នៅ​រដ្ឋ Chin ជា​តំបន់​ព្រំដែន​ងាយ​នឹង​ផ្ទុះ​ជម្លោះ ដែល​ក្លាយ​ជា​តំបន់​ជួរមុខនៃ​ការ​តស៊ូ​ប្រឆាំង​នឹង​ការគ្រប់គ្រង​ដោយ​យោធា​។​ សហភាព​មី​យ៉ាន់​ម៉ា​បាន​ធ្លាក់​ចូល​ក្នុង​វិបត្តិ​ដោយសារ​ការ​តវ៉ា និង​អំពើ​ហិង្សា​ចាប់​តាំង​ពី​រដ្ឋប្រហារដោយ​របប​យោធាដែល​កំពុង​ព្យាយាម​គ្រប់គ្រង​ប្រទេស និង​ប្រឈម​នឹង​ការ​តស៊ូ​ប្រដាប់​អាវុធ​ពី​ក្រុម​កងជីវពល និង​ក្រុម​ឧទ្ទាម​ជនជាតិភាគតិចដែល​ចង​សម្ព័ន្ធ​មិត្ត​ជាមួយ​រដ្ឋាភិបាល​ស្រមោល ដែល​ឧត្ដមសេនីយ៍​យោធា Min Aung Hlaing ហៅថា ជា​ក្រុម​ភេរ​វករ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1093
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        538
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        248

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm