ក្រុមការងារសង្គ្រោះ ជួយអ្នកបើកបររថយន្តដឹកទំនិញដែលធ្លាក់ចូលក្នុងផ្លូវបាក់ស្រុតនៅជិតទីក្រុងតូក្យូ

2025/01/29 09:27:02 pm        199

ប្រតិបត្តិការជួយសង្គ្រោះបានបន្តរហូតដល់ព្រឹកថ្ងៃពុធនេះ បន្ទាប់ពីរថយន្តដឹកទំនិញមួយគ្រឿង បានធ្លាក់ចូលទៅក្នុងក្រហូងនៃផ្លូវប្រសព្វដ៏មមាញឹកមួយកន្លែង នៅជិតទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលបានបាក់ស្រុត កាលពីថ្ងៃមុន។ ផ្លូវ បានបាក់ស្រុតក្នុងទីក្រុង Yashio ខេត្ត Saitama នៅម៉ោងប្រហែល៩ និង៤០ នាទីព្រឹក កាលពីថ្ងៃអង្គារ ម៉ោងក្នុងស្រុក ហើយរថយន្តបានធ្លាក់ចូលទៅក្នុងក្រហូងដែលមានទទឹងប្រហែល១០ម៉ែត្រ និងជម្រៅ៥ម៉ែត្រ។

នគរបាលនិយាយថា ផ្លូវនេះ ត្រូវបានគេជឿថាបានបាក់ស្រុតភ្លាមៗ មុនពេលរថយន្តនោះធ្លាក់ចូល ដោយផ្អែកលើការនិយាយលើកឡើងរបស់សាក្សី។

នៅម៉ោងប្រហែល១រំលងអាធ្រាតថ្ងៃពុធនេះ រយៈពេលជាង១៥ម៉ោងបន្ទាប់ពីឧបទ្ទវហេតុ ក្រុមអ្នកជួយសង្គ្រោះបានរៀបចំទាញយកបំណែកដែលផ្ទុកនៅលើរថយន្តចេញពីផ្លូវស្រុត ដោយប្រើប្រាស់ដងស្ទូចធំ។ ប៉ុន្តែនគរបាលនិយាយថា រថយន្តនៅតែស្ថិតក្នុងក្រហូងផ្លូវស្រុតនោះ។

មន្ត្រីពន្លត់អគ្គិភ័យ បាននិយាយថា អ្នកបើកបររថយន្ត ជាមនុស្សតែម្នាក់គត់នៅក្នុងរថយន្តនោះ ដែលអាចនិយាយទៅកាន់ក្រុមអ្នកជួយសង្គ្រោះ រហូតដល់ម៉ោងប្រហែល១រសៀល ថ្ងៃអង្គារ។ ប៉ុន្តែតាមសេចក្តីរាយការណ៍ថា លែងមានការឆ្លើយតបទៀតហើយ។

ទីតាំងគ្រោះថ្នាក់នេះ ស្ថិតនៅផ្លូវប្រសព្វដ៏មមាញឹកមួយនៅជិតការិយាល័យទីក្រុង Yashio។ នគរបាល កំពុងជំរុញអ្នកស្រុកដែលស្ថិតនៅក្នុងរង្វង់២០០ម៉ែត្រ ឱ្យជម្លៀសទៅកាន់សាលាក្រុងដោយព្រមានថាបំពង់ឧស្ម័នក្រោមដី អាចរងការខូចខាត។

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        19
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        6
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm