អាស៊ី​អឺរ៉ុប​ឡើង​វគ្គ ១/៤ ពាន​សម្ដេច​តេ​ជោ ហ៊ុន សែន ជាថ្មី​ក្រោយ​ខកខាន​អស់ ៧​ឆ្នាំ​

2021/11/11 05:30:41 pm        70

​បាល់ទាត់៖ ក្រុម​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​តបាន​ដណ្ដើម​កៅអី​វគ្គ ៨​ក្រុម​ចុងក្រោយ ឬ​វគ្គ ១/៤ ផ្ដាច់ព្រ័ត្រនៃ​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន លើក​ទី​១៥ (​ថ្នាក់ជាតិ​) ឆ្នាំ​២០២១ ទាំង​ប្រផិតប្រផើយ បន្ទាប់ពី​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​គិរីវង់​សុខ​សែន​ជ័យដោយ​លទ្ធផល ៣-២ កាលពី​ល្ងាច​ថ្ងៃទី​១០ ខែវិច្ឆិកា​ម្សិលមិញ។​

​ជំនួប​នៅ​កីឡដ្ឋាន​គិរីវង់​នេះ ក្រុម​ភ្ញៀវ​អាស៊ី​អឺរ៉ុបបាន​បើក​ការនាំ​មុខ ២​គ្រាប់​មុននៅ​វគ្គ​ទី​១ ដែល​រកបាន​ដោយ​កីឡាករ ឡាក់ សុភ​ត្រា និង សាន ចំ​រ៉ុង មុន​ក្រុម​ម្ចាស់ផ្ទះ​គិរីវង់វាយបក​តាម​ស្មើ ២-២ វិញនៅ​ដើម​វគ្គ​ទី​២ ដែល​ធ្វើ​សម្រេច​ដោយ​កីឡាករ ដាវ នី​ម ទាំង ២​គ្រាប់នៅ​នាទី​៤៦ និង​នាទី​៦៣។ ​នៅសល់​រយៈពេល​ប្រមាណ ៣០​នាទីចុងក្រោយ ក្រុម​ទាំងពីរបាន​បើក​ការ​សម្រុក​គ្នា​កាន់តែខ្លាំង ហើយក៏​ស្ទើរតែ​ឈានដល់​វគ្គ​ទាត់​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្ដី​ផងដែរ ប៉ុន្ដែ​ដោយ​ការបង្ក​កំហុស​ក្នុង​ប្រអប់​គ្រោះថ្នាក់​របស់​ខ្សែការពារ​គិរីវង់ បានផ្ដល់​ឱកាស​មាស​ដ​ល់​ក្រុម​អាស៊ី​អឺរ៉ុបក្នុងការ​ទាត់​បាល់​ពិន័យ ១១​ម៉ែត្រ​បានសម្រេច​ដោយ​កីឡាករ ព្រីង ចិ​ត្រា នៅ​នាទី​៩០+៦ ដែលជា​គ្រាប់​ជ័យជម្នះ​តែម្ដង។​

​នេះ​គឺជា​លើកដំបូង​ហើយដែល​ក្រុម​អាស៊ី​អឺរ៉ុបបាន​ឈានដល់​វគ្គ ៨​ក្រុម​ចុងក្រោយនៃ​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន បន្ទាប់ពី​ខកខាន​អស់​រយៈពេល ៧​ឆ្នាំបើ​គិត​ចាប់ពី​ឆ្នាំ​២០១៤ មក។ ដូច្នេះ​អាស៊ី​អឺរ៉ុបនឹងត្រូវ​បន្ដដំណើរ​ទៅ​ជួប​ក្រុម​ការពារ​តំណែង​ជើងឯក​វិសាខានៅ​វគ្គ ១/៤ ផ្ដាច់ព្រ័ត្រនា​ថ្ងៃទី​១៦ ខែវិច្ឆិកា​ខាងមុខ ដើម្បី​ប្រជែង​កៅអី​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រនៃ​ពាន​ថ្នាក់ជាតិ​នេះ។​ ​ដោយឡែក​ក្រុម​អគ្គិសនី​កម្ពុជា​វិញបាន​ទម្លាក់​ក្រុម​កងយោធពល​ខេមរភូមិន្ទ ដោយ​មិន​នឹកស្មាន​ក្នុង​លទ្ធផល ៤-០ នៅ​កីឡដ្ឋាន​ស្ដា​ត​ចាស់ដើម្បី​ឡើងទៅ​ក្រុម​ភ្នំពេញ​ក្រោ​ននៅ​វគ្គ ៨​ក្រុម​ចុងក្រោយនា​ថ្ងៃទី​១៦-​វិច្ឆិកា​ខាងមុខ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        141
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        152
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm