អ៊ីស្រាអែល ប្តេជ្ញាថា បន្តវត្តមានយោធានៅក្នុងប្រទេសស៊ីរី ដោយពុំកំណត់ពេលវេលា

2025/01/29 10:53:05 pm        41

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បាននិយាយកាលពីថ្ងៃអង្គារថា កងកម្លាំងយោធារបស់ប្រទេស នឹងបន្តស្ថិតនៅក្នុងប្រទេសស៊ីរី ដោយពុំមាន«ពេលវេលាកំណត់»។

លោក Katz បាននិយាយក្នុងអំឡុងពេលទស្សនកិច្ច ទៅកាន់ប៉ុស្តិ៍យោធា ដែលបង្កើតឡើងដោយអ៊ីស្រា   អែល នៅលើកំពូលភ្នំ Hermonថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) នឹងនៅតែស្ថិតនៅលើភ្នំ Hermon និង នៅក្នុងតំបន់ទ្រនាប់ ដោយគ្មានការកំណត់ពេលវេលា» ។ លោកបានអះអាងថា វិធានការនេះ គឺមានគោលបំណង «ធានាសុវត្ថិភាពពលរដ្ឋអ៊ីស្រាអែល»។

លោកបាននិយាយថា៖«ខ្ញុំបានមកទីនេះ ដើម្បីធានាថា IDF ត្រូវបានរៀបចំយ៉ាងល្អ នៅក្នុងការការពារ និងការប្រើប្រាស់កម្លាំងសម្រាប់ការដាក់ពង្រាយរយៈពេលយូរ នៅប៉ុស្តិ៍យោធា Mount Hermon»។

លោក Katz បានបញ្ជាក់ថា អ៊ីស្រាអែលប្តេជ្ញារារាំងកងកម្លាំង ដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ និងក្រុមផ្សេងទៀត ដែលមិនមែនជាសម្ព័ន្ធមិត្តជាមួយអ៊ីស្រាអែលពីការដណ្តើមកាន់កាប់ទីតាំងឈរជើង នៅភាគខាងត្បូងប្រទេសស៊ីរី។

លោកបានបន្ថែមថា៖«យើងនឹងមិនអនុញ្ញាតឲ្យកងកម្លាំងអរិភាពបង្កើតខ្លួនឯង នៅក្នុងតំបន់ទ្រនាប់ នៅភាគខាងត្បូងប្រទេសស៊ីរី ពីទីនេះ ទៅអ័ក្សទីក្រុង Suwayda និងទីក្រុង Damascus ហើយយើងនឹងមិនពឹងផ្អែកលើអ្នកដទៃសម្រាប់ការការពាររបស់យើងទេ»។ «យើងនឹងរក្សាទំនាក់ទំនងជាមួយប្រជាជនដែលមានភាពរួសរាយរាក់ទាក់ នៅក្នុងតំបន់នេះ ដោយសង្កត់ធ្ងន់លើសហគមន៍ជនជាតិភាគតិចDruzeដ៏ធំនោះ»។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        69
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        59
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        53

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm