«សំណាប ស្រូវ និងទឹក» គឺជាតួអង្គសំខាន់មិនអាចខ្វះបានក្នុងទស្សនីយភាព «ជីវិត» ដែល​កម្ពុជា​នឹងនាំយកទៅបង្ហាញក្នុងក្បួនដង្ហែ ឈីងហ្គេ ២០២៥ នៅសាធារណរដ្ឋសិង្ហបុរី

2025/01/29 11:18:19 pm        426

កម្ពុជាគឺជាប្រទេសមានសក្តានុពលខ្ពស់ផ្នែកកសិកម្មតាំងពីសម័យបុរាណកាលមក ក្នុងនោះទឹក និងស្រូវ គឺជាចំណុចស្នូលនៃខ្សែសង្វាក់ផលិតកម្មរបស់វិស័យកសិកម្មនៅកម្ពុជា។ ដំណាំស្រូវបានតំណាងឱ្យអត្តសញ្ញាណវប្បធម៌ ស្ថិរភាពសេដ្ឋកិច្ច ទំនាក់ទំនងសង្គមវប្បធម៌ និងការរួមចំណែកដល់សន្តិសុខស្បៀង ព្រមទាំងការអភិវឌ្ឍក្នុងតំបន់ជនបទផងដែរ។ ដោយឡែកនៅក្នុងទស្សនីយភាព«ជីវិត» តួអង្គសំណាប ស្រូវ និងទឹក គឺជាតួរអង្គសំខាន់ដែលមិនអាចខ្វះបានក្នុងដំណើរនៃការលូតលាស់របស់ពូជស្រូវដែលជាប្រភពអាហារចម្បងរបស់កម្ពុជា។ 

តាមជំនឿខ្មែរត្រូវបានទទួលស្គាល់ថា ស្រូវគឺជាម្តាយ ឬជាអទិទេពដែលបានផ្តល់ជីវិត និងថាមពលសម្រាប់ការរស់រានដល់មនុស្សជាតិទាំងឡាយ។ គ្រាប់ស្រូវ បានប្រែរូបរាងក្លាយទៅជាអង្ករ ដែលមានសណ្ឋានជាគ្រាប់តូចៗ រាងទ្រវែងពណ៌ស ក្រោយឆ្លងកាត់ជាច្រើនដំណាក់កាលក្នុងការសម្រិតសម្រាំង។ ស្រូវ ឬ អង្ករ គឺជាអាហារមូលដ្ឋានរបស់ប្រជាជនខ្មែរដែលត្រូវបានគេស្គាល់ថាមានរសជាតិឆ្ងាញ់ទន់រមួត និងមានក្លិនក្រអូបប្រហើរ ជាពិសេសត្រូវបានប្រើប្រាស់ជាអាហាប្រចាំថ្ងៃជាមួយនឹងមុខម្ហូបផ្សេងៗ សម្រាប់ប្រជាជនក្នុងតំបន់។ លើសពីនេះ នៅក្នុងសង្គមខ្មែរគឺមិនត្រឹមតែជាអាហារគោលប៉ុណ្ណោះទេ ប៉ុន្តែគឺជាគ្រឿងដង្វាយនៅក្នុងកិច្ចពិធីផ្សេងៗនៅក្នុងប្រពៃណីទំនៀមទម្លាប់របស់ខ្មែរយើងតាំងពីសម័យបុរាណមក។

ដោយឡែក សំណាប គឺតំណាងឱ្យការសាបព្រោះ គឺសំដៅដល់ការជួយជ្រោមជ្រែង យិតយោង និងជួយធ្វើឲ្យដី​ស្រែមានភាព​ល្អប្រសើរឡើងដោយ​មាន​សន្ទូង​លូត​លាស់​ល្អ ប្រសិនបើ​សំណាប​អន់ ទោះ​បី​ស្រែ​មាន​ជី​ល្អក៏មិនអាចធ្វើ​ឱ្យស្រួវមានការលូតលាស់ល្អដែរ។ រីឯខ្សែទឹក គឺតំណាងឱ្យការថែរក្សា​ និងជាជំនួយសម្រាប់ជីវិតអោយកាន់តែមានភាពស្រស់បំព្រង និងមានភាពត្រជាក់ត្រជុំ ប្រៀបបាននិងស្រូវដែលមានទឹកគ្រប់គ្រាន់ លូតលាស់យ៉ាងល្អគ្រប់ដំណាក់កាល។

សូមជម្រាបថា វត្តមានរបស់កម្ពុជានៅក្នុងឆ្នាំនេះ គឺស្របពេលជាមួយនឹងខួប ៦០ ឆ្នាំនៃការបង្កើតទំនាក់ទំនងទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសិង្ហបុរី ។ ក្នុងន័យនេះ ការសម្ដែងទស្សនីយភាព ក្រោមចំណងជើងថា «ជីវិត» ក៏បានបង្កប់នូវអត្ថន័យដ៏វិសេសវិសាលមួយបន្ថែមទៀត នោះគឺ ការរីកលូតលាស់ និងរីកចម្រើននៃចំណងមិត្តភាព កម្ពុជា-សិង្ហបុរី។ ការចូលរួមរបស់កម្ពុជាក្នុងព្រឹត្តិការណ៍ក្បួនដង្ហែឈីងហ្គេ២០២៥ នឹងរួមចំណែកក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង រួមទាំងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា - សិង្ហបុរីឱ្យកាន់តែរីកចម្រើន រឹងមាំ និងយូរអង្វែងថែមទៀត៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        225
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm