ក្រសួងការងារ បើកការធ្វើតេស្តជំនាញនិងភាសាជប៉ុន សម្រាប់ពលករទៅធ្វើការនៅប្រទេសជប៉ុន

2021/11/11 06:10:42 pm        297

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលថ្ងៃទី១០ វិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ បានចេញសេចក្តីជូនដំណឹងមួយ ស្តីពីការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន ទៅដល់អ្នកមានបំណងចង់ទៅធ្វើការនៅប្រទេសជប៉ុន។

ក្នុងសេចក្តីជូនដំណឹង ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា៖ យោង​តាម​ការ​ជូនដំណឹង​ពីក្រសួងយុត្តិធម៌ ​នៃប្រទេសជប៉ុន ដែលចុះថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ បាន​ជូនដំណឹង​ដល់ទីភ្នាក់ងារជ្រើសរើសឯកជនទាំងអស់​ និងសាធារណជន ដែលមានបំណង​ទៅធ្វើការ​នៅ​ប្រទេស​ជប៉ុន​ ក្នុងគម្រោងពលករជំនាញឱ្យបានជ្រាបថា អង្គភាព​ទទួល​បន្ទុកការធ្វើតេស្តជំនាញ និង​តេស្ត​ភាសាជប៉ុន ​នឹងរៀបចំការធ្វើតេស្តភាសា ​និងតេស្តជំនាញ ​តាមរយៈប្រព័ន្ធកុំព្យូទ័រ (CBET) ក្នុង​គម្រោងពលករជំនាញ​ ក្នុងនោះ​មាន​ខាងផ្នែក​កសិកម្ម​ និងផ្នែកការងារនៅភោជនីយដ្ឋាន។

ក្រសួងការងារ បានបញ្ជាក់បន្ថែមថា ចំពោះលក្ខខណ្ឌចុះឈ្មោះធ្វើតេស្តជំនាញ ​និងតេស្តភាសា គឺ​ចាប់ពីអាយុ ១៧ឆ្នាំឡើងទៅ​ ដោយ​មិនគិតពីកម្រិតវប្បធម៌។

ដោយឡែក​ ឯកសារចាំបាច់ដែលត្រូវយកមកជាមួយ​ មានដូចជាអត្តសញ្ញាណប័ណ្ណ ឬ​លិខិត​ឆ្លងដែន ឬប័ណ្ណបើកបរ។​ ចំពោះតម្លៃសេវានៃការចុះឈ្មោះធ្វើតេស្ត ​មានតម្លៃ ៣៣ដុល្លារអាម៉េរិក៕

អត្ថបទ៖ បូរ៉ាវី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm