ការសិក្សា៖ ចោរកម្ម និងហិង្សាក្នុងហាងលក់រាយនៅចក្រភពអង់គ្លេស ឡើងខ្ពស់បំផុតមិនធ្លាប់មាន

2025/01/30 05:35:18 pm        70

យោងតាមរបាយការណ៍មួយចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ (៣០ មករា) នេះបានបង្ហាញថា អំពើចោរកម្ម និងហិង្សាលើបុគ្គលិកលក់រាយក្នុងចក្រភពអង់គ្លេស បានកើនឡើងខ្លាំងបំផុតមិនធ្លាប់មានដល់កម្រិតកំណត់ត្រាកាលឆ្នាំមុន ហើយ "មិនអាចគ្រប់គ្រងបាន" ដែលជំរុញដោយក្រុមឧក្រិដ្ឋជនអន្ធពាល។

ការស្ទង់មតិឧក្រិដ្ឋកម្មប្រចាំឆ្នាំរបស់សម្ព័ន្ធលក់រាយរបស់ចក្រភពអង់គ្លេស ឬហៅថា BRC បានរកឃើញថា ឧប្បត្តិហេតុនៃចោរកម្មច្រើនជាង ២០លានដងត្រូវបានប្រព្រឹត្តនៅក្នុងឆ្នាំមុនដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ ដែលស្មើនឹង ៥៥.០០០ករណីក្នុងមួយថ្ងៃ ដែលធ្វើឱ្យអ្នកលក់រាយខាតបង់សរុប ២,២ពាន់លានផោន (២,៧ពាន់លានដុល្លារ)។

ក្នុងឆ្នាំ២០២៣ មានឧប្បត្តិហេតុបែបនេះចំនួន ១៦លានករណី។ សម្ព័ន្ធលក់រាយ BRC បាននិយាយថា ឧប្បត្តិហេតុជាច្រើនទៀតនៅក្នុងរយៈពេលចុងក្រោយនេះ ត្រូវបានផ្សារភ្ជាប់ទៅនឹងឧក្រិដ្ឋជនមានអង្គការចាត់តាំង ដោយក្រុមជនអន្ធពាលបានដាក់គោលដៅជាប្រព័ន្ធលើហាងនានានៅទូទាំងប្រទេស។

ឧប្បត្តិហេតុនៃអំពើហឹង្សា និងការរំលោភបំពានក្នុងឆ្នាំ២០២៣/២៤ បានកើនឡើងដល់ជាង ២.០០០ករណីក្នុងមួយថ្ងៃ លើសពីតួលេខ ១.៣០០ករណីកាលពីឆ្នាំមុននោះ។ របាយការណ៍បង្ហាញថា ការពេញចិត្តចំពោះការឆ្លើយតបរបស់នគរបាលលើឧប្បត្តិហេតុនេះនៅតែមានកម្រិតទាប ហើយចំនួនទឹកប្រាក់ដែលចំណាយលើការទប់ស្កាត់ឧក្រិដ្ឋកម្មក៏ឈានដល់កម្រិតខ្ពស់ផងដែរ ដោយអ្នកលក់រាយបានវិនិយោគ ១,៨ពាន់លានផោន លើវិធានការដូចជា កាមេរ៉ាសុវត្ថិភាព បុគ្គលិកសន្តិសុខ និងឧបករណ៍ប្រឆាំងចោរកម្មនានា ដោយកើនឡើងពីតួលេខ ១,២ពាន់លានផោនក្នុងឆ្នាំ២០២២/២៣៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        77
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        110
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        98

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm