តម្លៃម្រេចនៅកម្ពុជា រំពឹងថានឹងកើនឡើងនៅឆ្នាំក្រោយ

2021/11/11 06:49:17 pm        385

ភ្នំពេញ ៖ តម្លៃម្រេចនាំចេញរបស់កម្ពុជា ត្រូវបានរំពឹងថា នឹងកើនដល់ ២០ ០០០ រៀលក្នុង១គីឡូក្រាម នៅឆ្នាំ២០២២ខាងមុខ ។ ការកើនឡើងតម្លៃនេះ គឺដោយសារផលិតម្រេចនៅលើពិភពលោក ជាតម្រូវការ បន្ទាប់ពីប្រទេសនានានៅជុំវិញពិភពលោក បានបើកប្រទេសដំណើរការសេដ្ឋកិច្ចឡើងវិញ។

លោក ម៉ាក នី ប្រធាន​សហព័ន្ធ​ម្រេច និង​គ្រឿងទេស​កម្ពុជា ​បាន​ប្រាប់​នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា​ថា មូលហេតុ​ដែល​នឹង​ជំរុញ​ឱ្យ​តម្លៃ​ម្រេច​នាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​កើនឡើង​នៅ​ពេល​ខាងមុខ គឺ​ដោយ​សារ​ប្រជាកសិករ​មួយ​ចំនួន​បាន​បោះបង់​ចោល​ការ​ដាំ​ម្រេច​កាលពី​អំឡុង​ពេល​ដែល​តម្លៃ​ម្រេច​ធ្លាក់ចុះ​។ ការបោះបង់​ការ​ដាំដុះ​បាន​ធ្វើ​ឱ្យ​ស្តុក​ម្រេច​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់​ ជាហេតុ​ធ្វើឱ្យ​ក្រុម​ឈ្មួញ​ជួប​ការពិបាក​នៅ​ក្នុង​ការប្រមូល​ទិញ​ម្រេច​យក​ទៅ​ផ្គត់ផ្គង់​ទីផ្សារ​នាំចេញ​។

បើ​តាម​ប្រធានសហព័ន្ធ​ម្រេច​ និង​គ្រឿងទេស​កម្ពុជា ​ម្រេច​នាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​កាលពី​ឆ្នាំ​ ២០១៩ ​មានតម្លៃ​ជា​មធ្យម​ពី ៦ ០០០ ទៅ ៩ ០០០ ​រៀល​ ក្នុង​១គីឡូក្រាម និង​ក្នុង​ឆ្នាំ​២០២០ តម្លៃ​កើន​ពី ៩ ០០០ ទៅ ១២ ០០០រៀល ​ក្នុង​១គីឡូក្រាម​។

ដោយឡែក​នៅ​ឆ្នាំ​២០២១ ម្រេច​មានតម្លៃ​ចន្លោះ​ពី ១២ ០០០ ​ដល់ ១៧០០០ ​រៀល និង​រំពឹងថា នៅ​ឆ្នាំ​ ២០២២ ខាងមុខ​ តម្លៃ​ម្រេច​នឹង​កើន​ដល់ ២០ ០០០ រៀល ​ក្នុង ១ ​គីឡូក្រាម​។

លោកពន្យល់ថា ការធ្លាក់ថ្លៃម្រេចកាលពីឆ្នាំ២០១៩​ និង២០២០ គឺដោយសារការ​ផលិតម្រេច​លើស​តម្រូវការ​ និងស្ថិតក្នុងវិបត្តិកូវីដ១៩ ​ដែលធ្វើឱ្យតម្រូវម្រេចធ្លាក់ចុះនៅប្រទេសនាំចេញ។

ក្នុង​មួយឆ្នាំៗ​ កម្ពុជា ​នាំចេញ​ម្រេច​ទៅ​ទីផ្សារ​ក្រៅ​ប្រទេស​ក្នុង​រង្វង់​ជិត ២០ ០០០ ​តោន​ដែល​ភាគ​ច្រើន​គឺ​នាំ​ចេញទៅ​ប្រទេស​វៀតណាម​ ចន្លោះ​ពី​ ៧០-៨០ ​ភាគរយ។ ក្រៅពីនេះ កម្ពុជា នាំចេញម្រេច​ទៅ​ទីផ្សារ​អឺរ៉ុប ​ដែល​ភាគច្រើនជាផលិតផលម្រេចសំគាល់ភូមិសាស្រ្តខេត្តកំពត ​ហើយការប្រើប្រាស់​ក្នុងស្រុក​មាន​ប្រមាណ ​១ ០០០ តោន​ក្នុង​១​ឆ្នាំ​។

ទោះជាយ៉ាងណា សហព័ន្ធ​ម្រេច និង​គ្រឿងទេស​កម្ពុជា ​សង្ឃឹមថា ការនាំចេញម្រេចពីកម្ពុជា នឹង​ពង្រីក​ទៅទីផ្សារផ្សេងទៀត ​ដើម្បី​ជៀសវាង​ពឹងផ្អែកតែលើទីផ្សារប្រទេសវៀតណាម ដើម្បី​នាំចេញ៕

អត្ថបទ៖ វណ្ណៈ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm