រដ្ឋមន្ត្រីការបរទេស៖ រ៉្វាន់ដាជំរុញឲ្យមានបទឈប់បាញ់ នៅកុងហ្គោ និងការចរចាជាមួយក្រុមឧទ្ទាម

2025/01/30 10:53:34 pm        55

ប្រទេសរ្វ៉ាន់ដា ដែលអ្នកការទូតនិយាយថា គាំទ្រក្រុមសកម្មប្រយុទ្ធ M23 ដែលបានដណ្តើមកាន់កាប់ទីក្រុង Goma នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ក្នុងសប្តាហ៍នេះ បានអំពាវនាវ កាលពីថ្ងៃពុធ (ទី២៩ ខែមករា) ឲ្យមានបទឈប់បាញ់ នៅទូទាំងភាគខាងកើតកុងហ្គោ ហើយឲ្យប្រទេសកុងហ្គោចរចាជាមួយក្រុមឧទ្ទាម ខណៈដែលបានបដិសេធថា កងទ័ពរ្វ៉ាន់ដាមិនមានជាប់ពាក់ព័ន្ធនោះឡើយ។

រដ្ឋមន្ត្រីការបរទេសរ្វ៉ាន់ដា លោក Olivier Nduhungirehe បានប្រាប់សារព័ត៌មាន Reuters តាមទូរសព្ទថា ការប្រយុទ្ធគ្នា នឹងបញ្ឈប់នៅក្នុងទីក្រុង Goma ដោយខ្លួនឯង ព្រោះឥឡូវនេះ ទីក្រុងនេះត្រូវបានគ្រប់គ្រងដោយក្រុមឧទ្ទាម។ ប្រជាជនក្នុងទីក្រុង Goma បាននិយាយថា ការលួចប្លន់ និងការបាញ់កាំភ្លើងម្ដងម្កាល បន្តមាន កាលពីថ្ងៃពុធ។

លោកបាននិយាយថា៖ «ប៉ុន្តែប្រទេសរ្វ៉ាន់ដា គាំទ្រឲ្យមានបទឈប់បាញ់ នៅតំបន់ទាំងមូល (នៃភាគខាងកើតកុងហ្គោ) ហើយយើងគាំទ្រឲ្យមានការសន្ទនាដែលយើងបានស្នើជាយូរមកហើយ រវាងប្រទេសកុងហ្គោ និងក្រុម M23»។

គួរបញ្ជាក់ថា អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក បារាំង អង់គ្លេស និងកុងហ្គោ លើកឡើងថា រ្វ៉ាន់ដា គាំទ្រក្រុម M23 ហើយកងកម្លាំងរ៉្វាន់ដា បានជួយយុទ្ធជន M23 ដណ្តើមបានទីក្រុង Goma ដែលជាទីក្រុងដ៏ធំបំផុតនៅភាគខាងកើតប្រទេសកុងហ្គោ កាលពីថ្ងៃចន្ទ។

ប្រទេសរ៉្វ៉ាន់ដាបដិសេធថា កងកម្លាំងរបស់ខ្លួនមិនបានឆ្លងចូលទៅក្នុងប្រទេសកុងហ្គោនោះទេ ហើយពណ៌នាអំពីវិធានការយោធារបស់ខ្លួនថា ជាការការពារតែម្យ៉ាងប៉ុណ្ណោះ៕

អត្ថបទដែលទាក់ទង

មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm       
លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        26
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        21

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​

2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm