ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចូលរួមជាវាគ្មិនកិត្តិយសក្នុង “សន្និសីទនិងពិព័រណ៍សន្តិសុខសាយប័រអាស៊ី និងកម្មវិធីសន្តិសុខសាយប័រអន្តរជាតិរបស់ប្រទេសថៃ ឆ្នាំ២០២៥

2025/01/30 11:13:15 pm        255

កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍​និង​ទូរគមនាគមន៍ បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុង “សន្និសីទនិងពិព័រណ៍សន្តិសុខ​សាយប័រអាស៊ី និងកម្មវិធីសន្តិសុខសាយប័រអន្តរជាតិរបស់ប្រទេសថៃ ឆ្នាំ២០២៥ - Cybersec Asia X Thailand International Cyber Week 2025” នៅទីក្រុងបាងកក ប្រទេសថៃ។ កម្មវិធីនេះរៀបចំឡើងដោយអគ្គលេខាធិការនៃទីភ្នាក់ងារសន្តិសុខសាយប័រជាតិនៃប្រទេសថៃ (National Cybersecurity Agency Thailand-NCSA) ក្នុងគោលបំណងបង្កើតជាវេទិកាសម្រាប់ថ្នាក់ដឹកនាំ វិស័យឯកជន និងអ្នកស្រាវជ្រាវក្នុងវិស័យឌីជីថល ផ្លាស់ប្តូរនិងចែករំលែកការយល់ដឹង ព្រមទាំងពិព័រណ៍បច្ចេកវិទ្យាថ្មីៗនិងដំណោះស្រាយឌីជីថល ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងនិងហានិភ័យសន្តិសុខសាយប័រ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាលើប្រធានបទស្តីពីបញ្ហាប្រឈមសម្រាប់កិច្ចសហប្រតិបត្តិការសន្តិសុខសាយប័រក្នុងតំបន់អាស៊ាន ដែលមានការចូលរួមពីបណ្តាថ្នាក់ដឹកនាំនិងតំណាងជំនាញសាយប័រនៃប្រទេសសមាជិកអាស៊ានផ្សេងទៀត។ ដោយក្នុងនោះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងតំបន់និងអន្តរជាតិក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងនិងការវាយប្រហារសាយប័រ ដែលជាបញ្ហាប្រឈមឆ្លងដែន អាចបណ្តាលឱ្យមានផលប៉ះពាល់ដល់សន្តិសុខជាតិនិងអន្តរជាតិ។ កិច្ចសហប្រតិបត្តិការក្នុងតំបន់និងអន្តរជាតិ ជាកត្តាចាំបាច់សម្រាប់ការឆ្លើយតបទៅនឹងការគំរាមកំហែងនិងការវាយប្រហារសាយប័រ មានជាអាទិ៍ ការចែករំលែកពត៌មាន បទពិសោធ និងឧត្តមានុវត្ត ព្រមទាំងការចូលរួមអនុវត្តលំហាត់សាយប័ររួមគ្នា ពីបណ្តាប្រទេសសមាជិកអាស៊ាន ក្នុងន័យលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រក្នុងកម្រិតជាតិនិងអន្តរជាតិ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm