ជោគជ័យថ្មី ក្នុងការដាំដុះម្ទេសខ្មាំង និងការអភិរក្សធនធានធម្មជាតិ របស់សហគមន៍តំបន់ការពារធម្មជាតិព្រៃក្ដា

2025/01/30 11:46:06 pm        288

សហគមន៍តំបន់ការពារធម្មជាតិព្រៃក្ដា ទទួលបានជោគជ័យខ្ពស់ពីរបរដាំម្ទេសខ្មាំង ដែល ជាពូជក្នុងស្រុក ធន់នឹងអាកាសធាតុ ទទួលបានទិន្នផលខ្ពស់ បានរួមចំណែកយ៉ាងសំនខាន់ក្នុងការ លើកកម្ពស់សេដ្ឋកិច្ចសហគមន៍ និងការអភិរក្សធនធម្មជាតិ។

សហគមន៍តំបន់ការពារធម្មជាតិព្រៃក្តា ស្ថិតនៅភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានសមាជិកសរុប ៨០៧រូប ស្មើនិង ២០៤គ្រួសារ ពួកគេចូលរួមយ៉ាងសកម្មក្នុងការការពារ ធនធានធម្មជាតិ និងអភិរក្សជីវចម្រុះលើផ្ទៃដីចំនួន ១,១៩០ហិកតា ព្រមទាំងខិតខំលើកកម្ពស់ ជីវភាពសហគមន៍តាមរយៈការធ្វើស្រែចម្ការ ដាំដុះដំណាំ ចិញ្ចឹមសត្វ និងលក់កម្លាំងពលកម្ម។

ថ្មីៗនេះសហគមន៍មួយនេះ បាននិងកំពុងទទួលបានជោគជ័យលើការដាំដុះដំណាំម្ទេសខ្មាំង សម្រាប់លក់លើទីផ្សារ ខណៈពូជម្ទេសខ្មាំងគឺជាពូជក្នុងស្រុក ធន់នឹងការប្រែប្រួលអាកាសធាតុ និង ជំងឺ ព្រមទាំងមានរសជាតិហិរខ្លាំង និងក្លិនឈ្ងុយពិសេស។ ជាក់ស្តែង នៅក្នុងចន្លោះខែកក្កដា ដល់ខែ កញ្ញា ឆ្នាំ២០២៤ ពួកគេបានសាកល្បងដាំដុះម្ទេសខ្មាំងលើផ្ទៃដីចំនួន ១ហិកតា ជាលទ្ធផលពួកគេ បានចាប់ផ្តើមប្រមូលផលនៅចុងខែវិច្ឆិកា ឆ្នាំ២០២៤ ហើយរហូតមក​ដល់ពេលបច្ចុប្បន្ន សហគមន៍ ប្រមូលផលបានចំនួន ៧០០គីឡូក្រាម និងលក់បានក្នុងតម្លៃបោះដុំ ៨,០០០រៀល ក្នុងមួយគីឡូ ក្រាម ធ្វើឱ្យសហគមន៍ទទួលបានទឹកប្រាក់សរុប ៥,៦០០,០០០ រៀល។

ក្រៅពីផលចំណេញផ្នែកសេដ្ឋកិច្ច សហគមន៍ក៏ទទួលបានអត្ថប្រយោជន៍ផ្សេងទៀតផងដែរ ជាក់ស្តែងការដាំដុះម្ទេស បានបង្កើតឱកាសការងារ ដូចជាការរៀបចំដី សាបព្រួស ថែទាំ និងប្រមូល ផល។ លើសពីនេះ កម្លាំងពលកម្មដែលបេះម្ទេស ១គីឡូក្រាម ទទួលបានកម្រៃ ២,០០០រៀល ហើយជាមធ្យម អ្នកបេះម្ទេសម្នាក់អាចបេះបានពី ៤០ ទៅ ១៥០ គីឡូក្រាមក្នុងមួយថ្ងៃ ដែលជាប្រាក់ ចំណូលដ៏សំខាន់សម្រាប់លើកកម្ពស់ជីវភាពគ្រួសារ។ មិនត្រឹមតែប៉ុណ្ណោះ ប្រាក់ចំណេញមួយផ្នែក ចំនួន ៥% បានមកពីការលក់ម្ទេសខ្មាំង ត្រូវបានប្រើប្រាស់សម្រាប់ការគ្រប់គ្រងសហគមន៍ និងការ ងារល្បាតព្រៃជាដើម។

ដោយសារតែឃើញថា ដំណាំម្ទេសខ្មាំងមានទីផ្សារ និងតម្លៃខ្ពស់គួរសម ព្រមទាំងភូមិសាស្ត្រ អំណោយផលដែលអាចដាំបានទាំងរដូវប្រាំង និងរដូវវស្សា សមាជិកសហគមន៍ព្រៃក្តា បានសម្រេច ចិត្តបន្តដាំដុះដំណាំនេះបន្ថែមទៀត។ បន្ថែមពីនេះ ដើម្បីបង្កើនទិន្នផល និងប្រសិទ្ធភាព សហគមន៍ក៏ មានផែនការដាំដុះម្ទេសឆ្លាស់ជាមួយពោតស្នៀត ដែលជាដំណាំមានទីផ្សារ និងអាចជួយទប់ខ្យល់ កុំឱ្យជ្រុះផ្កាម្ទេសផងដែរ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ការដាំដុះ​ម្ទេសខ្មាំងរបស់សហគមន៍ គឺ មិន ប្រើប្រាស់ថ្នាំគីមី ដែលជាការចូលរួមចំណែកយ៉ាងសំខាន់​ដល់ការអភិរក្សធនធានធម្មជាតិ និងបរិស្ថាន។

ទោះយ៉ាងណា ការដាំដុះនេះក៏ទាមទារឱ្យមានការគាំទ្រទាំងផ្នែកបច្ចេកទេស និងធាតុចូលមួយ ចំនួនដូចជា បច្ចេកទេសដាំដុះ សម្ភារៈ គ្រឿងចក្រកសិកម្ម ប្រព័ន្ធធារាសាស្ត្រ ប្រព័ន្ធសូឡាសម្រាប់ ស្រោចស្រព មធ្យោបាយដឹកជញ្ជូន ការផលិតជីកំប៉ុស្ត និងថ្នាំពុលធម្មជាតិ ការផលិតពូជ ការកែច្នៃ ការរៀបចំផែនការអាជីវកម្មសហគ្រាស ការធ្វើទីផ្សារ និងការភ្ជាប់ទំនាក់ទំនងទីផ្សារសម្រាប់ផលិត-ផលរបស់សហគមន៍។

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        156
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        107
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm