ពលរដ្ឋរីករាយ ដែលស្ពានអាកាសភ្លោះសម្តេចបវរធិបតីពីរខែទៀតនឹងដាក់ដំណើរការ

2025/01/31 12:44:36 am        154

ភ្នំពេញ ៖ បណ្តាពលរដ្ឋ បង្ហាញក្តីរីករាយ ខណៈគម្រោងសាងសង់ស្ពានអាកាសភ្លោះ«សម្តេចមហាបវរធិបតី» កំពុងពន្លឿនសាងសង់ស្ពានទី១ តភ្ជាប់ពីមហាវិថីសម្តេច ហ៊ុន សែន ទៅអាកាសយានដ្ឋានអន្តរជាតិតេជោ ឲ្យហើយ នៅមុនខែមេសា ឆ្នាំ២០២៥ និងបញ្ចប់គម្រោងទាំងមូលនៅខែមិថុនាឆ្នាំ២០២៥។

​ពលរដ្ឋថ្លែងប្រាប់BTV នៅថ្ងៃទី៣០ ខែមករានេះថា បច្ចុប្បន្ន នៅក្នុងរាជធានីភ្នំពេញ និងនៅជាយរាជធានីភ្នំពេញ គឺមានស្ពានអាកាសជាច្រើនកន្លែង ហើយតាមរយៈការសាងសង់ស្ពានអាកាសភ្លោះ«សម្តេចមហាបវរធិបតី» តភ្ជាប់ពីមហាវិថីសម្តេច ហ៊ុន សែន ទៅអាកាសយានដ្ឋានអន្តរជាតិតេជោ កាត់ផ្លូវជាតិលេខ២ គឺនឹងចូលរួមចំណែកជាច្រើន ក្នុងការកាត់បន្ថយការកក់ស្ទះចរាចរណ៍ ធ្វើដំណើរលឿន ចំណិញថវិកា ហើយវាក៏បង្ហាញពីភាពរីកចម្រើនរុងរឿងរបស់ប្រទេសកម្ពុជា លើវិស័យហិត្ថារចនាសម្ព័ន្ធផ្លូវថ្នល់នេះដែរ។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោកស្រី ដោ សម្ផស្ស ថ្លែងថា គម្រោងសាងសង់ស្ពានអាកាសភ្លោះ«សម្តេចមហាបវរធិបតី» មកដល់ពេលនេះ សាងសង់សម្រេចប្រមាណ៥០% នៃគម្រោងសាងសង់ទាំងមូល ហើយតាមការគ្រោងទុក គម្រោងសាងសង់នឹងបញ្ចប់នៅចុងខែមិថុនា ឆ្នាំ២០២៥នេះ ពោលគឺធ្វើឲ្យហើយមុន អាកាសយានដ្ឋានអន្តរជាតិតេជោបើកដំណើការនៅក្នុងខែកក្កដាឆ្នាំ២០២៥នេះ។

លោកស្រី បញ្ជាក់ថា បច្ចុប្បន្នស្ពានទី១ ដែលមានទិសដៅពីផ្លូវសម្តេចហ៊ុន សែន ឬហៅផ្លូវ៦០ម៉ែតទៅព្រលានយន្ត គឺបានសាងសង់គ្រឹះ និងសរសរស្ពានរួចរាល់អស់ហើយ ហើយពេលនេះកំពុងសាងសង់តំឡើងធ្នឹមនិងបេតុងបាន៦០% ហើយគ្រោងបញ្ចប់អ៊ុតកៅស៊ូលើផ្លូវលើស្ពាននៅក្នុងខែមីនានេះ។

ដោយឡែកសម្រាប់ស្ពានទី២ តភ្ជាប់ផ្លូវមកពីព្រលានយន្តហោះចូលទៅផ្លូវ៦០ម៉ែត្រវិញ គឺបានសាងសង់គ្រឹះ និងសរសររួច ហើយនឹងតំឡើងធ្នឹមនៅខែមេសាខាងមុខនេះ។

សូមបញ្ជាក់ថា ឱកាសបើកសម្ពោធការដ្ឋានសាងសង់ស្ពានអាកាសភ្លោះក្រោមអធិបតីភាពខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីអំឡុងពាក់កណ្តាលខែមករាឆ្នាំ២០២៤កន្លងទៅនេះ បានឲ្យដឹងថា ស្ពានអាកាសភ្លោះនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយគ្រោងប្រើរយៈពេលសាងសង់ចំនួន ១២ខែ និងត្រូវចំណាយថវិកាចំនួន ១៦,២០០,៥០០ដុល្លារ មានបណ្ដោយស្ពានសរុប ៦២២ម៉ែត្រ, បណ្ដោយតួស្ពាន ២៨១ម៉ែត្រ, ផ្លូវតភ្ជាប់ក្បាលស្ពានទៅមក ខាងមហាវិថីសម្តេចតេជោ ហ៊ុន សែន ប្រវែង ១៨០ម៉ែត្រ, ផ្លូវតភ្ជាប់ក្បាលស្ពានទៅមកខាងព្រលានយន្តហោះអន្តរជាតិតេជោ ១៦១ម៉ែត្រ។

អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        75
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        165
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm