លោកជំទាវ ពុំ ចន្ទីនី អញ្ជើញសួរសុខទុក្ខអតីតមន្រ្តីសាខាខេត្តកំពង់ធំកំពុងមានជំងឺប្រចាំកាយ

2025/01/31 03:02:20 am        106

កំំពង់ធំ ៖ នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះ ក្នុងដំណើរបំពេញបេសកកម្មកនាខេត្តកំពង់ធំ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកកាកបាទក្រហមកម្ពុជា បានឆ្លៀតពេលដឹកនាំក្រុមការងារអញ្ជើញចុះសួរសុខទុក្ខអតីតមន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ចំនួន២នាក់ដែលបាត់បង់សមត្ថភាពការងារ ទី១ លោកស្រី ឌុក សុីដា អាយុ ៦៥ឆ្នាំ អតីតនាយិកាសាខា និងទី២ លោកស្រី ហ៊ផល្លា អាយុ ៥២ឆ្នាំ អតីតប្រធានការិយាល័យអភិវឌ្ឍន៍សាខា អ្នកទាំងពីរកំពុងមានជំងឺប្រចាំកាយ។

 ដោយមើលឃើញពីជីវភាពអតីតមន្ត្រីទាំង២មានការខ្វះខាតជាក់ លោកជំទាវអគ្គលេខាធិការ និងក្រុមការងារបាននាំយកថវិកាមួយចំនួនជួយសម្រួលការលំបាកជូនដល់លោកស្រីទាំងពីរ។ ជាមួយគ្នានេះលោកជំទាវអគ្គលេខាធិការបានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសូមជូនពរអ្នកទាំងពីឆាប់ជាសះស្បើយ កុំអស់សង្ឃឹមក្នុងជីវិត ខិតខំថែទាំសុខភាពឱ្យបានល្អ ដើម្បីជាម្លប់ដល់ក្រុមគ្រួសារ។

ជាកិច្ចឆ្លើយតប អតីតមន្ត្រីដែលមានជំងឺប្រចាំកាយទាំងពីរខាងលើបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះកាកបាទក្រហមកម្ពុជា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានដែលតែងតែគិតគូរយកចិត្តទុកដាក់និងបានចាត់សហការីចុះសួរសុខទុក្ខអតីតមន្ត្រី បុគ្គលិក ដែលបាត់បង់សមត្ថភាពការងារជាប់ជាប្រចាំ ដោយមិនទុកនរណាម្នាក់ចោលដោយពុំបានដឹងនោះទេ។ សូមជម្រាបថា អតីតមន្ត្រីទាំងពីរខាងលើបានលះបង់កម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី តស៊ូ ឆ្លងកាត់ឧបសគ្គរាប់មិនអស់ ដើម្បីបុព្វហេតុមនុស្សធម៌បស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ក្នុងម្នាក់ៗអស់រយៈពេលជាង៣០ឆ្នាំកន្លងមកហើយ ដោយចាប់ផ្តើមពីអ្នកស្ម័គ្រចិត្តរហូតបានក្លាយជាថ្នាក់នាំ និងមន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ។ 

សូមជម្រាបថាក្នុងឱកាសនោះដែរ លោកជំទាវ និងក្រុមការងារបន្តចុះសួរសុខទុក្ខ លោក ហង្ស វិច្ឆិកា អាយុ៤២ឆ្នាំ ប្រធានការិយាល័យទំនាក់ទំនងសាធារណៈ និងប្រតិបត្តិការសាលាខេត្តកំពង់ធំ ដែលមានជំងឺសរសៃឈាមបេះដូង

កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំផងដែរ៕ 30/1/25

អត្ថបទៈ សំ ងីម

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm