រដ្ឋមន្រី្តក្រសួងសុខាភិបាល « ណែនាំដល់ថ្នាក់ដឹកនាំគ្រប់កម្រិត ត្រូវបន្តយកចិត្តទុកដាក់ដល់ការអនុវត្តផែនការយុទ្ធសាស្រ្តអាទិភាពរបស់ក្រសួង »

2025/01/31 04:30:12 am        112

ភ្នំពេញ ÷ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំប្រចាំខែមករា ឆ្នាំ២០២៥ ដើម្បីលើកទិសដៅការងារបន្ត ឆ្នាំថ្មីនេះ។ ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក និងលោក លោកស្រី ចាប់ពីប្រធានការិយាល័យ និងប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ចូលរួមតាមរយៈប្រព័ន្ធអនឡាញ (Zoom), នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលឹកនូវយុទ្ធសាស្រ្តអាទិភាព ៩ចំនុច និង៣អាទិភាព របស់ក្រសួងសុខាភិបាល ដែលបានដាក់ចេញចាប់ពីផ្តើមអាណត្តិទី៧ ក្នុងការបន្តអនុវត្តវិធានការគន្លឹះ ឱ្យមានប្រសិទ្ធភាព ស័ក្តិសិទ្ធភាព ដើម្បីឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល។ ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំដល់ថ្នាក់ដឹកនាំ ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងក្រមសីលធម៌ ឥរិយាបថ ដល់មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល ដោយត្រូវប្រកាន់ខ្ជាប់នូវការគោរព គួរសម និងសេចក្តីថ្លៃថ្លូរ ដល់ប្រជាពលរដ្ឋ។

ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ ដល់ថ្នាក់ដឹកនាំគ្រប់កម្រិត ក្នុងឱកាសដើមឆ្នាំថ្មីនេះ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការងារ ១) ការរៀបចំផែនការ យុទ្ធសាស្រ្ត វិធីសាស្រ្ត ដើម្បីស្របទៅតាមបច្ចុប្បន្នភាពថ្មី និងការវិវត្តន៍តាមបរិបទថ្មី ២)ការផ្តោតសំខាន់ទៅលើការងារអាទិភាពក្នុង២០២៥ រួមមាន៖ ជំងឺមហារីក សុខភាពបឋម សុខភាពមាតា និងទារក ត្រូវដាក់ផែនការកាត់បន្ថយអត្រាឈឺ និងស្លាប់ ៣)ការប្រយុទ្ធប្រឆាំងនឹងជំងឺរបេង ឆ្នាំ២០២៥ ត្រូវពង្រឹង និងបង្កើនសហប្រតិបតិ្តជាមួយដៃគូ ៤) ការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ និងជំងឺគ្រុនឈាម ដោយមជ្ឈមណ្ឌលជាតិ ត្រូវបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត ដើម្បីសម្រេចបានគោលដៅលុបបំបាត់ជំងឺគ្រុនចាញ់នៅកម្ពុជា ជាផែនការយុទ្ធសាស្រ្តរបស់ក្រសួងសុខាភិបាល ដោយក្នុងនោះ ត្រូវបន្តបាញ់ថ្នាំសម្លាប់មូស លុបបំបាត់ជម្រកមូស និងត្រូវបង្កើនសកម្មភាពការអប់រំផ្សព្វផ្សាយសុខភាពបន្ថែម។

ទន្ទឹមនឹងនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់មន្ទីរពេទ្យជាតិ ត្រូវបន្តក្នុងការចុះជួយពង្រឹង តាមរយៈសម្ព័ន្ធមេត្រីភាព ជាមួយមន្ទីរពេទ្យបង្អែកស្រុក ខេត្ត ដើម្បីជួយគាំទ្របច្ចេកទេស និងបណ្តុះបណ្តាលសមត្ថភាពមន្រ្តីសុខាភិបាល បម្រើសេវាជូនដល់ប្រជាពលរដ្ឋឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌។ ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំដល់ប្រធានអង្គភាព ត្រូវបន្តពង្រឹង និងពង្រីកនូវភាពជាដៃគូ ក្នុងក្របខណ្ឌកិច្ចសហការ អន្តរផ្នែក អន្តរវិស័យ និងកិច្ចសហប្រតិបត្តិការភាគី ពហុភាគី ឱ្យមានការចូលរួមពីដៃគូបន្ថែមទៀត។

ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណជូន ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលទាំងអស់ ដែលបានខិតខំចូលរួមបំពេញការងារដោយ យកចិត្តទុកដាក់ខ្ពស់ ពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។ សូមបន្តពង្រឹង និងបង្កើនការយកចិត្តទុកដាក់លើការងារ និងស្មារតីទទួលខុសត្រូវបន្ថែមទៀត ដើម្បីកាន់តែជំរុញការអភិវឌ្ឍន៍ក្នុងវិស័យសុខាភិបាលកាន់តែរីកចម្រើន និងប្រកបដោយនវានុវត្តន៍៕

អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        215
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm