WHO៖ ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​បាន​ថយ​ចុះ​គ្រប់​ទីកន្លែង​លើក​លែងតែ​ទ្វីប​អឺរ៉ុប

2021/11/11 02:40:58 pm        456

​WHO៖ អង្គការ​សុខភាព​ពិភពលោក​បាន​រាយការណ៍កាលពី​ថ្ងៃ​ពុធ​ថា ចំនួន​អ្នក​ស្លាប់​ដោយសារ​វីរុស​កូ​រ៉ូ​ណា​ឬ​ COVID-19 បាន​ហក់​ឡើង ១០% នៅ​អឺរ៉ុប​កាលពី​សប្ដាហ៍​មុន ដែល​បាន​ក្លាយ​ជា​តំបន់​តែមួយគត់​មាន​ទាំង​ករណី​ឆ្លង ទាំង​ករណី​ស្លាប់​ដោយសារ​វីរុស COVID-19 កើន​ឡើងជា​លំដាប់​។ ​នោះ​ជា​សប្ដាហ៍​ទី​ ៦ជាប់ៗ​គ្នា​ដែល​វីរុស​នេះ​បាន​ហក់​ឡើង​ខ្ពស់​នៅ​ទូទាំង​ទ្វីប​នេះ​។

​ក្នុង​របាយការណ៍​ប្រចាំ​សប្ដាហ៍​របស់​ខ្លួន​ស្ដីពី​ការវិវត្តន៍​នៃ​វីរុស​រាតត្បាត​សកល ទីភ្នាក់ងារ​សុខភាព​របស់​អង្គការសហប្រជាជាតិ​បាន​និយាយ​ថា​ មាន​ករណី​ឆ្លង​ថ្មី​ប្រមាណ ៣.១​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​ប្រហែល​ ១% ពី​សប្ដាហ៍​មុន​ជិត ២​ភាគ​៣ ​នៃ​ការ​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ចំនួន ១.៩​លាន​ករណី​នៅ​ក្នុង​ទ្វីប​អឺរ៉ុប​ ជាទី​ដែល​មាន​ករណី​ឆ្លង​បាន​ហក់​ឡើង ​៧%​។​ បណ្ដា​ប្រទេស​ដែល​មាន​ចំនួន​ខ្ពស់​បំផុត​នៃ​ករណី​ឆ្លង​ថ្មី​នៅ​ទូទាំង​ពិភពលោក មាន​សហរដ្ឋអាមេរិក រុស្ស៊ី ចក្រភព​អង់គ្លេស ទួរគី និង​អាល្លឺម៉ង់។ ​ចំនួន​អ្នក​ស្លាប់​ដោយសារ​វីរុស COVID-19 ប្រចាំ​សប្ដាហ៍​បាន​ធ្លាក់​ចុះ​ប្រហែល​ ៤% នៅ​ទូទាំង​ពិភពលោក និង​បាន​ធ្លាក់​ចុះ​គ្រប់​តំបន់​លើកលែងតែ​ទ្វីប​អឺរ៉ុប​។

ក្រៅពី​ប្រទេស​ចំនួន ៦១ អង្គការ​សុខភាព​ពិភពលោក​បាន​ដាក់​បញ្ចូល​ក្នុង​តំបន់​អឺរ៉ុប ដែល​រួម​ទាំង​ប្រទេស​រុស្ស៊ី និង​រហូត​ទៅដល់​អាស៊ី​កណ្ដាល​នោះ​មានការ​រាយការណ៍​ពី​ករណី​ឆ្លង​កើន​ឡើង ៤២​% យ៉ាងហោចណាស់​ក៏​មាន ១០​% កាលពី​សប្ដាហ៍​មុន​។ នៅ​ទ្វីប​អាមេរិក អង្គការ​សុខភាព​ពិភព​លោក​បាន​និយាយ​ថា ករណី​ឆ្លង​ថ្មី​ប្រចាំ​សប្ដាហ៍​បាន​ធ្លាក់​ចុះ ​៥% និង​ការ​ស្លាប់​ថយ​ចុះ ១៤​% ខណៈ​ដែល​មាន​ករណី​ឆ្លង​ខ្ពស់​បំផុត​ត្រូវ​បាន​រាយការណ៍​នៅ​ក្នុង​សហរដ្ឋអាមេរិក​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1093
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        538
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        248

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm