CPL៖ ព្រះខ័នរាជ ជួបអង្គរថាយហ្គឺរ ខណៈ ISI មានឱកាសដណ្ដើមកៅអី Top-6 ចុងសប្ដាហ៍នេះ

2025/01/31 05:46:11 pm        193

ក្រុមព្រះខ័នរាជស្វាយរៀង នឹងត្រូវធ្វើដំណើរទៅតតាំងជាមួយក្រុមអង្គរថាយហ្គឺរ នៅទឹកដីខេត្តសៀមរាប នាថ្ងៃសៅរ៍ស្អែក ក្នុងជំនួបជើងទី២ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៤/២៥ សប្ដាហ៍ទី២០ គ្រាដែលក្រុម ISI ដង្កោសែនជ័យ មានឱកាសដណ្ដើមកៅអី Top-6 នាចុងសប្ដាហ៍នេះ ដោយផ្អែកលើលទ្ធផល ២ប្រកួតផ្សេងគ្នា នៅថ្ងៃអាទិត្យ ។

សម្រាប់ជំនួបបើកឆាកដើមខែថ្មី នាថ្ងៃទី១ ខែកុម្ភៈស្អែកនេះ ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ នៅកីឡដ្ឋានអាគីហ៊ីរ៉ូ កាតូ វិញម្ដង បន្ទាប់ពីពួកគេ បានយកឈ្នះក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបនេះ ៤-២ កាលពីជើងទី១ លើទឹកដីរបស់ខ្លួន ។ ការប្រកួតនេះ ពិតជាមានសារៈសំខាន់សម្រាប់ក្រុមការពារតំណែងជើងឯក ដែលត្រូវការជ័យជម្នះ ដើម្បីបន្ដប្រដេញពិន្ទុជាមួយក្រុមកំពូលតារាងភ្នំពេញក្រោន ។

នៅថ្ងៃសៅរ៍ជាមួយគ្នាដែរ ក្រុមភ្នំពេញក្រោន ក៏នឹងត្រូវជួបក្រុមសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃផងដែរ នៅកីឡដ្ឋាន អេអាយអេ ខេអឹមអេចផាក ។ កាលពីជើងទី១ ភ្នំពេញក្រោន បានយកឈ្នះក្រុមកំពុងឈរក្បែរតំបន់បាតតារាងនេះ ៥-១ លើទឹកដីរបស់ខ្លួន ។

ក្រឡេកទៅចាប់អារម្មណ៍ការប្រកួតថ្ងៃទី០២ ខែកុម្ភៈ កំពុងត្រូវបានអ្នកគាំទ្រតាមដាន ដ្បិតមានបេក្ខភាព ៣ក្រុម ត្រូវការពារ និងប្រជែងកៅអី Top-6 រួមមានក្រុមណាហ្គាវើលដ៏ និងបឹងកេត ពិសេសក្រុមកំពុងឈរលេខ៧ ISI ដង្កោសែនជ័យ ដែលមានឱកាសប្រជែងកៅអី Top-6 លើកដំបូង ។ សម្រាប់ ISI ដង្កោសែនជ័យ នឹងត្រូវជួបក្រុមណាហ្គាវើលដ៏ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ គ្រាដែលបឹងកេត នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិ ទទួលក្រុមកងយោធពលខេមរភូមិន្ទ នាវេលាម៉ោង ៦ល្ងាចដូចគ្នា ។

ការប្រកួតនេះ ប្រសិនបើបឹងកេត បរាជ័យ ហើយ ISI ដង្កោសែនជ័យ អាចយកឈ្នះណាហ្គាវើលដ៏ ក្រុមដំរីជ័យ ដែលមានមូលដ្ឋាននៅតំបន់វេងស្រេចនេះ នឹងរំកិលឡើងទៅឈរចំណាត់ថ្នាក់ Top-6 ជាបណ្ដោះអាសន្ន ។ តែករណីបើក្រុមបឹងកេត និងណាហ្គាវើលដ៏ឈ្នះវិញ ក្រុម ISI ដង្កោសែនជ័យ នឹងបន្ដឈរលេខ៧ ជាមួយឱកាសប្រជែងកៅអី Top-6 កាន់តែខ្សត់ខ្សោយជាងមុន ។

បច្ចុប្បន្នរវាងក្រុមទាំង ៣ គឺក្រុមណាហ្គាវើលដ៏ ឈរលេខ៥ រកបាន ២៧ពិន្ទុ និងក្រុមបឹងកេត ឈរលេខ៦ រកបាន ២៦ពិន្ទុ ។ រីឯក្រុម ISI ដង្កោសែនជ័យ ឈរលេខ៧ រកបាន ២៤ពិន្ទុ ហើយក្រុមនីមួយៗ នៅសល់ ៣ប្រកួតដូចគ្នា សម្រាប់ជុំទី២ រួមទាំងការប្រកួតចុងសប្ដាហ៍នេះ៕ អត្ថបទ លី ឈុនឡា

 

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        100
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        113
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm