ប្រមុខការទូតកម្ពុជា៖ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ជាការប្រមូលផ្តុំការងារការទូតដ៏ធំ​ក្នុង​ប្រវត្តិសាស្រ្តកម្ពុជា

2021/11/11 09:31:00 pm        508

ភ្នំពេញ ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបតិ្តការអន្តរជាតិ បានថ្លែងថា ក្នុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ គឺជាការប្រមូលផ្តុំការងារការទូតដ៏ធំក្នុងប្រវត្តិសាស្រ្តកម្ពុជា។

ការថ្លែងរបស់ប្រមុខការទូតកម្ពុជាបែបនេះ បានធ្វើឡើងក្នុងកម្មវិធីផ្សព្វផ្សាយសៀវភៅសិក្សា​ស្រាវ​ជ្រាវ​គាំទ្រ​កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ​ក្រោមប្រធានបទ កិច្ចសហប្រតិបត្តិការពហុភាគី​និយម ដើម្បីអនាគតដែលមានភាពធន់ចីរភាព និងផ្អែកលើច្បាប់សម្រាប់ASEM ។

ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងមានការចូលរួមពី​តំណាង​ក្រសួងស្ថាប័នពាក់ព័ន្ធ និងតំណាងទូតមួយចំនួនប្រចាំកម្ពុជាផងដែរ។

នាឱកាសនោះ ឯកឧត្តម ប្រាក់ សុខុន មានប្រសាសន៍ថា ​ការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល ASEM13 ក្នុងអំឡុងពេលនៃជំងឺរាតត្បាតនេះ គឺជាឱកាសពិសេសសម្រាប់កម្ពុជាដើម្បីលើក​កម្ពស់​កិច្ចប្រជុំកំពូលនេះ ឱ្យក្លាយជាវេទិកាមួយសម្រាប់ថ្នាក់ដឹកនាំ​ ASEM ទាំងអស់ ដោះស្រាយបញ្ហា​ប្រឈម​នៅក្នុងតំបន់ ​និងសកលមានជាអាទិ៍ ៖ បញ្ហាសុខភាពសាធារណៈ ការប្រែប្រួលអាកាសធាតុ កំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក (WTO) បញ្ហាការងាររបស់យុវជន និងយេនឌ័រជាដើម ក្នុងចំណោម បញ្ហាប្រឈមជាច្រើនទៀត។

ឯកឧត្តម ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា ការទទួលធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជាក្នុងកិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប នាពេលខាងមុខនឹងនាំដល់ការប្រមូលផ្តុំការងារការទូត​ដ៏ធំ​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​របស់​កម្ពុជា ។

ទន្ទឹមគ្នានេះ ឯកឧត្តម ប្រាក់ សុខុន បានលើកឡើងអំពីការចេញនូវសៀវភៅសិក្សាស្រាវជ្រាវ​គាំទ្រ​កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣នេះ​ បាន​ទទួល​ការគាំទ្រយ៉ាងពេញទំហឹងពី​សម្តេច​តេជោ ​ហ៊ុន សែន នាយករដ្ឋមន្រ្តី​ ដោយផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការពហុភាគីនិយម ដើម្បីធានាយ៉ាងណាឲ្យអាស៊ី និងអឺរ៉ុប ទទួល​បាននូវអនាគតមួយប្រកបដដោយភាពធន់ ស្ថិតស្ថេរ និងផ្អែកទៅលើច្បាប់។

ឯកឧត្តម ប្រាក់ សុខុន បានបន្ថែមថា សៀវភៅនេះបានរួម​បញ្ចូល​នូវការគិតគូដ៏ហ្មត់ចត់តាមរយៈ អត្ថបទនានា​ ដែលផ្តោតលើទិដ្ឋភាពសំខាន់ៗ ​ដោយរាប់ចាប់ពីការតភ្ជាប់ផ្នែក​នយោបាយ​ និងរូបវ័ន្ត កិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ ​ការតភ្ជាប់រវាងស្ថាប័ន និងប្រជាជនរហូតដល់ការ​អភិវឌ្ឍ​​ប្រកបដោយចីរភាព។ សៀវភៅនេះ​ទៀតសោត​ ក៏ផ្តល់នូវគំនិតល្អៗ​ជាច្រើន ​ដើម្បីជំរុញ ASEM ឆ្ពោះទៅកាន់កិច្ចប្រជុំកំពូលនាពេលខាងមុខ៕

អត្ថបទ៖ ឧត្តម+សុភ័ណ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm