អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បាននិយាយថា ទីភ្នាក់ងារសង្គ្រោះប៉ាឡេស្ទីន UNRWA បន្តដឹកជញ្ជូនជំនួយនិងផ្តល់សេវានានានៅតំបន់ហ្កាហ្សាស្ទ្រីប វ៉េសប៊ែង និងទីក្រុងហ្សេរុយសាឡឹមខាងកើត កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ខណៈបម្រាមរបស់អ៊ីស្រាអែល លើទីភ្នាក់ងារនេះ បានចូលជាធរមាន។

កាលពីថ្ងៃព្រហស្បតិ៍ដដែលនោះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានទាមទារឱ្យកុមារចំនួន២.៥០០០នាក់ ត្រូវបានជម្លៀសជាបន្ទាន់ចេញពីតំបន់ហ្កាហ្សាសម្រាប់ការព្យាបាលវេជ្ជសាស្រ្ត បន្ទាប់ពីបានជួបជាមួយវេជ្ជបណ្ឌិតសហរដ្ឋអាមេរិក ដែលបាននិយាយថា កុមារមានហានិភ័យអាចស្លាប់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។

វេជ្ជបណ្ឌិតបួននាក់ បានស្ម័គ្រចិត្ត នៅក្នុងតំបន់ហ្កាហ្សាអំឡុងសង្គ្រាមរយៈពេល១៥ខែ រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន ដែលបានបំផ្លាញតំបន់ហ៊ុមព័ទ្ធមានប្រជាជនរស់នៅជាង២លាននាក់ និងបានបំផ្លាញប្រព័ន្ធថែទាំសុខភាពរបស់តំបន់នេះ។
អង្គការសុខភាពពិភពលោក និយាយថា អ្នកជំងឺជាង១២.០០០នាក់ កំពុងរង់ចាំការជម្លៀសផ្នែកវេជ្ជសាស្រ្ត។