យុវជនជាច្រើនចាប់អារម្មណ៍ និងស្វែងយល់ព័ត៌មានតាមរយៈបញ្ជរសេវាសាធារណៈចល័ត

2025/01/31 07:30:20 pm        197

ក្រោយប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការបញ្ជរសេវាសាធារណៈចល័ត និងប្រគល់ជូនដល់សាកលវិទ្យាល័យ វិទ្យាស្ថាន គ្រឹះស្ថានបណ្តុះបណ្តាល ផ្សារទំនើប ហាងកាហ្វេ និងក្រុមហ៊ុនឯកជន បានមើលឃើញថា មានការចាប់អារម្មណ៍ខ្លាំងពីក្រុមយុវជន សិស្ស និស្សិត ដែលចូលរួមប្រើប្រាស់និងស្វែងយល់ព័ត៌មាននានា ដែលបង្កើតឡើងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ឯកឧត្តម ជិន តារ៉ា នាយកវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) ក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី៣១ ខែមករានេះ បានមានប្រសាសន៍ឲ្យដឹងថា បញ្ជរសេវាសាធារណៈចល័តនេះ វិទ្យាស្ថានលោកទទួលបានចំនួន១គ្រឿង ដើម្បីបង្ខិតការផ្តល់សេវាសាធារណៈឲ្យកាន់តែខិតជិតមូលដ្ឋាន សំដៅលើកកម្ពស់ការកសាងពលរដ្ឋឌីជីថល និងការផ្តល់សេវាកម្ម និងព័ត៌មានសំខាន់ៗផ្លូវការ អាចទុកចិត្តបានដល់សិស្សនិស្សិត ក៏ដូចជាសាធារណជនទូទៅបានដឹង បានយល់ បានជ្រាប បានត្រៀមខ្លួន និងចាប់យកឱកាសភ្លាមៗ ពាក់ព័ន្ធនឹងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ឯកឧត្តម បានកត់សម្គាល់ឃើញថា មានការសប្បាយទាំងបុគ្គលិក មន្រ្តីរាជការ ក៏ដូចជាសិស្សនិស្សិត ដោយសារពួកគាត់ងាយស្រួលក្នុងការស្វែងរកការងារធ្វើ ហើយគាត់អាចចុះឈ្មោះក្នុងប្រអប់ទូរបញ្ជរនេះ ដោយចំណេញទាំងពេលវេលា និងមិនគិតថ្លៃអ្វីទាំងអស់។

កំពុងពិនិត្យមើលព័ត៌មាននានារបស់បញ្ជរសេវាសាធារណៈចល័តនេះ ក្រុមនិស្សិតឆ្នាំទី១ រៀនជំនាញផ្នែកមេកានិចឧស្សាហកម្ម ដូចគ្នា នៅក្នុងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម បាននិយាយស្រដៀងគ្នាថា សេវាសាធារណៈចល័តនេះ គឺជាការធ្វើទំនើបកម្ម លើសេវាសាធារណៈថ្មីមួយទៀត និងពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ពួកគាត់ជានិស្សិត ក៏ដូចជាសម្រាប់ប្រជាពលរដ្ឋដទៃផ្សេងទៀត ក្នុងការទទួលបាននូវព័ត៌មានសំខាន់ៗ ហើយច្បាស់លាស់ពិតប្រាកដ ជាពិសេសផ្តល់ភាពងាយស្រួលលើការផ្តល់សេវាសាធារណៈបានពេញលេញ និងនៅគ្រប់ទីកន្លែង។

កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥កន្លងទៅ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់ឱ្យដំណើរការជាផ្លូវការ បញ្ជរសេវាសាធារណៈចល័តចំនួន ១០០គ្រឿង សម្រាប់សាធារណជនប្រើប្រាស់ជាជំហានទី១ នៅតាមទីតាំងសាធារណៈនានា ខណៈនៅខែមេសាខាងមុខ ក្រសួងការងារ គ្រោងនឹងដាក់ឲ្យប្រើប្រាស់បញ្ជរនេះចំនួន ១០០គ្រឿងបន្ថែមទៀត នៅតាមទីសាធារណៈ។ សូមបញ្ជាក់ទៀតថា បញ្ជរសេវាសាធារណៈនេះ មានមុខងារសំខាន់ៗចំនួន១០ មានដូចជា៖ សេវាចុះឈ្មោះស្វែងរកការងារ, សេវាចុះឈ្មោះស្វែងរកបុគ្គលិក, សេវាចុះឈ្មោះសិក្សាជំនាញវិជ្ជាជីវៈ , សេវាចុះឈ្មោះស្វែងរកការងារក្រៅប្រទេស , សេវាចុះឈ្មោះសមាជិក ប.ស.ស. , បណ្ណ/សៀភៅការងារកម្មករនិយោជិតខ្មែរ, ការផ្តល់ទិដ្ឋាការប្រើប្រាស់កម្មករនិយោជិតវ័យក្មេង, សេវាតាមដានសេវាសាធារណៈក្រសួងការងារ, ប្រអប់បណ្តឹងអនាមិក និងសេវាផ្សេងៗ៕ អត្ថបទដោយ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        136
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        103
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព

2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm
​លោកកអធិការបតីFriedrich Merzនឹងតែងតាំងអគ្គសេនាធិការស្រីលើកដំបូងរបស់អាល្លឺម៉ង់
2026/07/24 07:55:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm