ព្រះចៅអធិការវត្តមានគុណ ប្រគល់បំណែកព្រះពុទ្ធប្រក់នាគ ជូនសារមន្ទីរខេត្តកំពង់ឆ្នាំង ដើម្បីតម្កល់ទុកជាសម្បត្តិជាតិ

2025/01/31 09:32:37 pm        698

តាមរយៈលោក អោក ហៃ មន្រ្តីកិច្ចសន្យា(ឆ្មាំ) ប្រចាំការនៅស្រុកកំពង់លែង បាននាំ​យក​បំណែក​ព្រះពុទ្ធ​ប្រក់​នាគ ធ្វើពីថ្មភក់ មានកម្ពស់៣១.២ស.ម ទទឹង៣៦.៩ស.ម និងកម្រាស់១៧.១ស.ម សម័យ​អង្គរ មានប្រភពដើមមកពីវត្តមានគុណ ហៅវត្តត្របែក ស្ថិតក្នុងភូមិត្របែក ឃុំត្រងិល ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង, នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥។

វត្ថុបុរាណខាងលើនេះ ត្រូវបានព្រះចៅអធិការវត្តមានគុណ ព្រះនាម ជាន លុន ហៅវត្តត្របែក បាន​ប្រគល់មកឱ្យឆ្មាំ យកមកដាក់ក្នុងសារមន្ទីរខេត្តកំពង់ឆ្នាំង ដើម្បីថែរក្សា និងតាំង​បង្ហាញ​ជូន​សាធារណ​ជន​ចូលទស្សនា និងសិក្សាឈ្វេងយល់ពីតម្លៃនៃប្រវត្តិសាស្រ្ត វប្បធម៌ដែលត្រូវ​បាន​បន្សល់​ទុក​ដោយ​ដូនតាយើង។

 លោក សន ចាន់ធឿន ប្រធានការិយាល័យសារមន្ទីរ បានលើកឡើងថា ក្រោយពីបានធ្វើពិធី​ទទួល​-ប្រគល់​វត្ថុបុរាណ ក្រោមវត្តមានលោក ប៊ុនថន សុខាណារិទ្ធ ប្រធានមន្ទីរវប្បធម៌ និង​វិចិត្រ​សិល្បៈ​ខេត្តកំពង់ឆ្នាំង ដែលជាបំណែកបដិមាព្រះពុទ្ធប្រក់នាគមក មន្រី្តជំនាញ​របស់​សារ​មន្ទីរ​ខេត្ត​កំពង់ឆ្នាំង នឹងធ្វើការថែរក្សា អភិរក្សក្រៅពីជួសជុលរួចរាល់ និងរៀបចំចុះបញ្ជីសារពើភណ្ឌ បញ្ចូល​ក្នុង​ប្រព័ន្ធ​ទិន្នន័យ Data base របស់សារមន្ទីរជាតិ និងដាក់តាំងបង្ហាញ​ជូន​សាធារណ​ជន​ចូល​ទស្សនា​សិក្សា​ស្វែងយល់។ ក្រៅពីនេះ សារមន្ទីរខេត្តកំពង់ឆ្នាំង ក៏សិក្សាបន្ថែមលើទីតាំង​ប្រភព​ដើម​សមុច្ច័យមួយនេះបន្តទៀតផងដែរ៕ អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        202
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm