អាជ្ញាធររាជធានីភ្នំពេញ ពន្លឿនចុះត្រួតពិនិត្យអាជីវកម្មដ្ឋានទេសចរណ៍ឡើងវិញ និងត្រៀមបើកទេសចរណ៍វ៉ាក់សាំង

2021/11/11 10:14:54 pm        662

ភ្នំពេញ ៖ មន្ត្រីជំនាញនៃរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងពន្លឿនការចុះត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តស្តង់ដាSOPនោះ លើគ្រប់មូលដ្ឋានអាជីវកម្មទេសចរណ៍ ដើម្បីធានាផ្តល់សេវាប្រកបដោយសុវត្ថិភាព និងត្រៀមបើកទេសចរណ៍វ៉ាក់សាំងនាពេលខាងមុខ។

ក្នុងឱកាសចុះត្រួតពិនិត្យវាយតម្លៃការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ជំហ៊ានទី២ និង​និតិវិធី​ស្តង់ដារ​ប្រតិបត្តិ​អប្ប​បរមា SOP នៅភោជនីយដ្ឋានឌឹដ្រាម លោកស្រី ហង្ស ស័ករ៉ូហ្សា អនុប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ ​បាន​ថ្លែង​​ប្រាប់ BTV នៅថ្ងៃទី១១ ​ខែវិច្ឆិកានេះថា កន្លងមកថ្មីៗនេះ រដ្ឋបាលសាលារាជធានីភ្នំពេញ ​បានប្រកាសផ្សព្វផ្សាយ​ប្រកាស​អនុវត្ត​នីតិវិធី​ស្តង់ដារប្រតិបត្តិអប្បបរមា SOPនេះរួចហើយ​ ទៅដល់បណ្តាថ្នាក់ដឹកនាំនៅតាមបណ្តាខ័ណ្ឌទាំង១៤ និង​បណ្តា​ម្ចាស់ និង​តំណាង​ម្ចាស់អាជីវកម្មទេសចរណ៍​ប្រមាណពី ២០០ទៅ៣០០អាជីវកម្ម នៅ​ក្នុងរាជធានី​ភ្នំពេញ​រួច​ហើយ។

លោក បន្តថា ដើម្បីជម្រុញការអនុវត្តស្តង់ដារSOPនោះអោយបានល្អប្រសើរថែមទៀត នៅក្នុង​អំឡុងពេលនេះ មន្ទីរ​ទេសចរណ៍ ​ដែលជាសេនាធិការរបស់រដ្ឋបាលរាជធានីភ្នំពេញ បាន​បែងចែក​ក្រុមជាច្រើន ​ដើម្បីចុះត្រួតពិនិត្យ តាម​ដាន​បន្ថែម ​រួចហើយធ្វើការវាយតម្លៃ ផ្តល់​ឡាបែល​បញ្ជាក់​ពី​ការអនុវត្តបានល្អតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ​និងរដ្ឋបាលរាជ​ធានី​ភ្នំពេញ ដើម្បីធ្វើអោយមូលដ្ឋានអាជីវកម្មស្អាត អនាម័យ ​មិនបង្ក​បញ្ហាប្រឈមការ​ឆ្លង​មេរោគ​កូវីដ-១៩។

លោកបន្តថា ជារួមនៅក្នុងដំណើរការចុះត្រួតពិនិត្យតាមដានការបើកអាជីវកម្មទេសចរណ៍នេះ ប្រសិនបើអាជីវកម្ម​មូលដ្ឋាន​ណា អនុវត្តមិនបានពេញលេញ ឬមិនបានធ្វើតាម​សូចនាករ​ណាមួយ នៅក្នុងវិធានសុវត្ថិភាពទេសចរណ៍ជំហ៊ានទី២ និង​នីតិវិធី​ស្តង់ដារ​ប្រតិបត្តិអប្បបរមា SOP គឺ​រដ្ឋបាលរាជធានីភ្នំពេញមិនអនុញ្ញាតអោយបើកដំណើរការអាជីវកម្មនោះទេ។

បើតាមលោកស្រី កូវ មួយគាង តំណាងម្ចាស់ភោជនីយដ្ឋានឌឹដ្រាម បានថ្លែងថា ​ដើម្បីបាន​អាជីវ​កម្ម​បើក​ដំណើរ​ឡើង​វិញនេះ​ នៅក្នុងបរិបទកូវីដ១៩​ គឺហាងបានខិតខំរៀបចំបើក ដោយ​អនុវត្តតាម​នីតិវិធីស្តង់ដារប្រតិបត្តិអប្បបរមា SOP ​នៅ​លើ​គ្រប់​ចំណុច​ទាំងអស់ ហើយការបើកហាង​តាម​របៀបនេះ​ គឺ​ជាចំណែកមួយ​ក្នុង​ការ​បង្កើត​ភាព​ទាក់​ទាញ​ភ្ញៀវ​ចូល​ទទួល​ប្រកប​ដោយ​សុវត្ថិភាព ​ផង និង​រួមចំណែក​ជាមួយរាជរដ្ឋាភិបាលកាត់ផ្តាច់ខ្សែចំលង​មេរោគកូវីដ១៩ នៅក្នុង​សហ​គមន៍​ផងដែរ។

សូមបញ្ជាក់ថា នៅក្នុងសេចក្តីសម្រេចរបស់ក្រសួងទេសចរណ៍ ​អនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្តង់​ដារ​ប្រតិបត្តិ​អប្បបរមា SOP នេះ មកដល់ពេលនេះ គឺបានអនុវត្តឲ្យ​អាជីវកម្ម​ទេសចរណ៍ធំៗចំនួន៥ ប្រភេទបើកដំណើរការ ​ហើយ​​អាជីវកម្ម​ទេសចរណ៍ទាំង​នោះរួមមាន៖ ១.អាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍ ២.អាជីវកម្មភោជនីយដ្ឋាន-អាហារដ្ឋាន​ទេសចរណ៍ ៣.អាជីវកម្មរមណីយដ្ឋានទេសចរណ៍ និង៤. សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ និងទី៥ ចុង​ក្រោយ​អាជីវកម្ម​បៀរហ្កាឌិន៕

អត្ថបទ ស៊ុម សុខជា


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm