នាយនាវី ទីបញ្ជាការជួបមុខអគ្គលេខាធិការដ្ឋាន នៃគណៈកម្មការជាតិសន្តិសុខលម្ហសមុទ្រ ប្រាប់ឲ្យដឹងថា នាវាចម្បាំងកងទ័ពជើងទឹកប្រទេសកាណាដា ១គ្រឿង គ្រោងចូលសំចតនៅកំពង់ផែស្វយ័តអន្តរជាតិក្រុងព្រះសីហនុ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅកម្ពុជា រយៈពេល ៤ថ្ងៃ (ថ្ងៃទី ០១-០៤ ខែកុម្ភៈ ឆ្នាំ២០២៥) ដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាព រវាងកងទ័ពជើងទឹកប្រទេសទាំងពីរ ។
លោក បន្តថា ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅកម្ពុជា ដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាព រវាងកងទ័ពជើងទឹកប្រទេសទាំងពីរ ក្នុងនោះក៏មានកម្មវិធីខ្លះៗរួមមាន -ការប្រកួតកីឡាបាល់ទាត់ បាល់ទះជាមិត្តភាព -លោកវេជ្ជបណ្ឌិត និងគ្រូពេទ្យមកពិនិត្យមជ្ឈមណ្ឌលវិជ្ជសាស្ត្រនៅមូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក ដោតលើជំនាញការុករកស្វែងរក និងសង្គ្រោះ ។ល។ នាវាចម្បាំងកងទ័ពជើងទឹកកាណាដា ឈ្មោះ HMCS OTTAWA FFH 341 (Frigate. Helicopter) ដឹកនាំដោយមេបញ្ជាការ Adriano Lozer មាននាវិក ២៥៥នាក់។ នាវានេះ មានបណ្ដោយប្រវែងជាង ១០០ម៉ែត្រ ទទឹងជាង ១៦ម៉ែត្រ ជម្រៅទឹកជាង ៧ម៉ែត្រ ទម្ងន់ផ្ទុក ៥.០០០តោន ល្បឿន ៣០ knots ឧទ្ធម្ភាគចក្រ CH-148 Cyclone ១គ្រឿង៕

