ឯកឧត្តម គីម រិទ្ធី ចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវកៅស៊ូ ពីរជាន់ DBST នៅស្រុករវៀង

2025/01/31 10:21:05 pm        526

ព្រះវិហារ៖ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅរសៀលថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៥ ម្សិលមិញ អមដោយមន្ត្រីជំនាញ អាជ្ញាធរស្រុក បានចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនា ផ្លូវកៅស៊ូពីរ​ជាន់ DBST ចំនួន៣ខ្សែ ប្រវែង ២២,៧៥ គ.ម ទទឹង ៨ ម និងសំណង់សិល្បការ្យ​មួយចំនួន នៅស្រុករវៀង ខេត្តព្រះវិហារ ។

យោងតាមរបាយការណ៍របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានឱ្យដឹងថា ផ្លូវចំនួន ៣ខ្សែនេះ គឺជា​គម្រោង SAAMBAT ខេត្តព្រះវិហារ ដែលផ្លូវខ្សែទីមួយ តភ្ជាប់ពីភូមិអូរតាលោក ឃុំរមទម ទៅភូមិដូង ឃុំរីករាយ មានប្រវែង ១៣,៩៨គ.ម សំណង់សល្បការ្យ លូមូល ១១កន្លែង លូប្រអប់ ១កន្លែង គិតមកដល់ពេលនេះសម្រេចបាន ៧០.៤៥%។ ផ្លូវខ្សែទីពីរ តភ្ជាប់ពីភូមិថ្នល់កែង ទៅភូមិស្រែធំ មានប្រវែង ៣.៧៥គ.ម សំណង់សល្បការ្យ លូមូល ០៣កន្លែង គិតមកដល់ពេលសម្រេចបាន ៧១.៩៧% និងផ្លូវខ្សែទីបី តភ្ជាប់ពីភូមិត្នោតម្លូ ទៅភូមិបុះ មានប្រវែង ៥.០២គ.ម សំណង់សិល្បការ្យ លូមូល ០៨កន្លែង លូប្រអប់ ០៤កន្លែង គិតមកដល់ពេលនេះសម្រេចបាន ៥៥.៩៨%។

ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពស្ថាបនានេះឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណដល់​ឯកឧត្តមរដ្ឋមន្ត្រី​ក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានផ្ដល់ផ្លូវកៅស៊ូពីរជាន់ជាច្រើនខ្សែ​ដល់​ខេត្តព្រះវិហារ។ ឯកឧត្តម ក៏បានណែនាំដល់ក្រុមហ៊ុនដែលទទួលការអនុវត្ត ឱ្យធ្វើការស្ថាបនា​ផ្លូវនេះ ឱ្យបានត្រឹមត្រូវ ​ស្របតាមបទដ្ឋានបច្ចេកទេស ​និងត្រូវបង្កើនស្លាកសញ្ញាចរាចរណ៍ ដើម្បី​បញ្ចៀសគ្រោះថ្នាក់​ដល់អ្នកធ្វើដំណើរ។

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាននៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទានអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        1
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        84
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        123

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាននៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទានអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm