បុរាណវត្ថុចំនួន៤រូប ឋិតក្នុងសម័យបុរេប្រវតិ្ត មុនអង្គរ និងសម័យអង្គរ ត្រូវបានរដ្ឋាភិបាលសហរដ្ឋអាមេរិក ប្រគល់ជូនកម្ពុជាវិញ

2021/11/12 12:14:37 am        23

ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចកី្តជូនព័ត៌មាននាថ្ងៃទី១១ ខែវិចិ្ឆកា ឆ្នាំ២០២១នេះ ស្តីពីការទទួលបានមកវិញនូវវត្ថុបុរាណខ្មែរចំនួន០៤រូប ពីសារមនី្ទរសិល្បៈ Denver នៅសហរដ្ឋអាមេរិក ដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញ។

 យោងតាមសេចកី្តជូនព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា ដោយអនុលោមតាមអនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក វត្ថុបុរាណខ្មែរ ចំនួន០៤រូប នឹងត្រូវប្រគល់មកកម្ពុជាវិញ នាពេលខាងមុខនេះ។ រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈការិយាល័យរដ្ឋអាជ្ញាសហរដ្ឋ អាមេរិក ប្រចាំសង្កាត់ភាគខាងត្បូង នៃទីក្រុងញូវយ៉ក (USAO-SDNY) និងការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិ សហរដ្ឋអាមេរិក (HSI) បានដំណើរការក្តីក្នុងតុលាការ ពាក់ព័ន្ធនឹងសម្បតិ្តវប្បធម៌ខ្មែរ ចំនួន០៤រូប ដែលត្រូវបានរឹបអូសពីសារមនី្ទរសិល្បៈ Denver នៅសហរដ្ឋអាមេរិក។

 វត្ថុបុរាណខ្មែរទាំង០៤រូបនេះ រួមមាន៖

១.ចម្លាក់ព្រះនាងប្រាជ្ញាបារមិតា ថ្មភក់ សម័យអង្គរ រចនាបថបាយ័ន្ត ចុងសតវត្សរ៍ទី១២ ដើមទី១៣។ យោងតាមព័ត៌មានពីសាក្សី បដិមានេះ ត្រូវបានគេរកឃើញនៅក្នុងវាលស្រែក្បែរប្រាសាទបុរាណមួយ ក្នុងខេត្តតាកែវ មិនឆ្ងាយពីតំបន់ទន្លេបាទី។

២.ចម្លាក់ព្រះសូរ្យ ថ្មភក់ សម័យមុនអង្គរ សតវត្សរ៍ទី៧-៨។ តាមសេចកី្តរាយការណ៍ពីសាក្សី បដិមានេះត្រូវបានលួចចេញពីប្រាសាទមួយ នៅលើភ្នំគូលែន។

៣.ជួងសំរិទ្ធ សម័យបុរេប្រវតិ្ត។ តាមសេចកី្តរាយការណ៍ពីសាក្សី ជួងនេះ គឺជាវត្ថុមួយក្នុងចំណោមជួងសំរិទ្ធ ចំនួន១២ (រៀបជារង្វង់មូលព័ន្ធជុំវិញថ្មគោលមួយ) ដែលត្រូវបានរកឃើញនៅតំបន់មួយនៃខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។

៤.ផ្តែរព្រះនារាយណ៍ផ្ទុំ ថ្មភក់ សម័យមុនអង្គរ សតវត្សរ៍ទី៧-៨។ តាមប្រភពពីសាក្សីបានឲ្យដឹងថា ផ្តែរនេះ ត្រូវបានយកចេញពីប្រាសាទមួយនៅលើភ្នំគូលែន ដែលមានលក្ខណៈស្រដៀងនឹងផ្តែរនៅប្រាសាទសំបូរព្រៃគុក ក្នុងខេត្តកំពង់ធំ។

លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា យើងទាំងអស់គ្នាមានសេចកី្តរំភើបរីករាយ ក្នុងការបន្តស្វាគមន៍រតនៈសម្បតិ្តដ៏មានតម្លៃទាំងនេះត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញ ហើយមានមោទនភាពចំពោះកិច្ចសហការរបស់យើងជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក។ លទ្ធផលដែលទទួលបានជាបន្តបន្ទាប់នេះ ក៏ដោយសារកម្ពុជាយើងមានសុខសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា ដោយផ្តល់ឱកាសដល់ការវិលត្រឡប់មកវិញ នៃព្រលឹងបុព្វបុរសខ្មែរ ដែលបានរសាត់ចាកឆ្ងាយពីមាតុភូមិកំណើតអស់ជាច្រើនឆ្នាំមកហើយនាសម័យសង្រ្គាម។

 លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា បានអំពាវនាវដល់សារមនី្ទរ និងអ្នកប្រមូលសមុច្ច័យឯកជននានា ដែលកាន់កាប់រក្សាទុកសម្បតិ្តវប្បធម៌ខ្មែរ សូមទាក់ទងមកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីចែករំលែកឯកសារពាក់ព័ន្ធ និងប្រគល់សម្បតិ្តវប្បធម៌ទាំងនោះដោយស្ម័គ្រចិត្តមកកម្ពុជាវិញ។ ក្រសួងកំពុងបន្តប្រមូលភស្តុតាង នៃការលួចនាំចេញ និងការកាន់កាប់ដោយខុសច្បាប់នូវសម្បតិ្តវប្បធម៌ខ្មែរ។ ជាមួយនេះ ក្រសួងសូមអបអរសាទរចំពោះកិច្ចសហការរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការបញ្ជូនមកកម្ពុជាវិញនូវសម្បតិ្តវប្បធម៌ខ្មែរ និងថ្លែងអំណរគុណដោយស្មោះចំពោះការខិតខំប្រឹងប្រែងរបស់ការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិក ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ទាំងនៅក្នុង និងក្រៅប្រទេស ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងក្រុមការងាររបស់ក្រសួង ជាពិសេសចំពោះលោក Bradley J. Gordon និងSteven Heimberg។ បន្ថែមពីលើនោះ លោកជំទាវ រដ្ឋមន្រី្ត ក៏បានបញ្ជាក់អំពីតម្លៃនៃកិច្ចសហប្រតិបតិ្តការ និងការខិតខំប្រឹងប្រែងរួមគ្នា នៃប្រទេសទាំងពីរ ក្នុងការការពារសម្បតិ្តបេតិកភណ្ឌវប្បធម៌ និងអត្តសញ្ញាណជាតិ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា និងមនុស្សជាតិទូទៅ៕អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm