និយតកររបស់អ៊ីតាលី រាំងខ្ទប់បច្ចេកវិទ្យា DeepSeek របស់ចិន ដោយសារបញ្ហាការពារទិន្នន័យ

2025/01/31 10:56:17 pm        138

អាជ្ញាធរការពារទិន្នន័យរបស់ប្រទេសអ៊ីតាលី កាលពីថ្ងៃព្រហស្បតិ៍ (ទី៣០ ខែមករា) បានប្រាប់ឲ្យដឹងថា ស្ថាប័នបានរាំងខ្ទប់គំរូបញ្ញាសិប្បនិម្មិត (AI) នៃក្រុមហ៊ុនបណ្ដាញ DeepSeek របស់ប្រទេសចិន ដោយសារការខ្វះខាតព័ត៌មាន ស្តីពីការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួន។

បច្ចេកវិទ្យារបស់ DeepSeek មិនអាចចូលប្រើប្រាស់បាននោះឡើយ កាលពីថ្ងៃទី២៩ ខែមករា នៅក្នុងកម្មវិធីរបស់ Apple ឬ Google ក្នុងប្រទេសអ៊ីតាលី ពោលគឺមួយថ្ងៃបន្ទាប់ពីអាជ្ញាធរដែលត្រូវបានគេស្គាល់ថា Garante បានស្នើសុំព័ត៌មានអំពីការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់បច្ចេកវិទ្យានេះ។

ជាពិសេស ស្ថាប័នចង់ដឹងថា តើទិន្នន័យផ្ទាល់ខ្លួនត្រូវបានប្រមូលពីប្រភពណា ក្នុងគោលបំណងអ្វី ផ្អែកលើមូលដ្ឋានច្បាប់អ្វី និងថា តើវាត្រូវបានរក្សាទុកនៅក្នុងប្រទេសចិនដែរ ឬទេ។

តាមរយៈគេហទំព័ររបស់ខ្លួន អាជ្ញាធរបានឲ្យដឹងថា ការសម្រេចរបស់អាជ្ញាធរ ដែលមានគោលបំណងការពារទិន្នន័យរបស់អ្នកប្រើប្រាស់អ៊ីតាលី បានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនចិនដែលផ្គត់ផ្គង់សេវាកម្មបច្ចេកវិទ្យាដល់ DeepSeek បានផ្តល់ព័ត៌មាន ដែល «ត្រូវបានចាត់ទុកថា មិនទាន់គ្រប់គ្រាន់ទាំងស្រុង»។

អជា្ញធរ Garante បានបន្ថែមថា ការសម្រេចមាន «ចូលជាធរមានភ្លាមៗ» ហើយខ្លួនក៏បានបើកការស៊ើបអង្កេតផងដែរ។ DeepSeek មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើរបស់សារព័ត៌មាន Reuters ដើម្បីសុំការអត្ថាធិប្បាយ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        181
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        221
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        200

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm