មាន​ទីតាំង​សង្វៀន​ជល់​មាន់ និង​អាប៉ោង​ខុសច្បាប់​មួយកន្លែង​នៅ​ជ្រៃ​ធំ ​ដោយ​ភ្នាល់​ប្រាក់​រាប់​ម៉ឺន​ដុល្លារ​មិន​ខ្លាច​រអា​អាជ្ញាធរ និង​ឆ្លង​កូ​វីដ​-១៩

2021/11/12 09:45:04 am        714

​កណ្ដាល៖ ទីតាំង​សង្វៀន​ជល់​មាន់ និង​ល្បែង​អាប៉ោង​ខុសច្បាប់​មួយ​កន្លែង ដែល​ស្ថិតនៅ (​ហ្គ្រេ​ន​ដ្រា​យ​ហ្គ​ន​រី​សត​) ក្នុងភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល ដោយ​បាន​ភ្នាល់​ទឹកប្រាក់​ម្តង​ៗ​រាប់ពាន់​រាប់ម៉ឺន​ដុល្លារ​ក្នុង​ការ​ជល់​មាន់​មួយ​គូ និង​អាប៉ោង​មួយ​ក្តារ​ជា​រៀងរាល់ថ្ងៃ ខណៈ​ការ​លេង​នេះ​ មានការ​ជួបជុំ​ទ្រង់ទ្រាយ​ធំ​ស្រែក​ហោរ​កញ្ជ្រៀវ​ដោយ​មិន​ខ្លាច​អាជ្ញាធរ និង​ខ្លាច​ការ​ឆ្លង​រីក​រាលដាល​នូវ​មេរោគ​កូ​វីដ​-១៩​នោះ​ឡើយ​។ ប្រជាពលរដ្ឋ​អះអាងថា បាន​ទៅប្តឹង​អាជ្ញាធរ​មូលដ្ឋាន​ជាច្រើនលើក​ច្រើនសារ តែ​ពុំទាន់​មាន​វិធានការ​នៅឡើយ​រហូតដល់​សព្វថ្ងៃ​នេះ​។​

​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ឆ្លងកាត់ និង​រស់នៅ​តំបន់​នោះ បាន​ឲ្យ​ដឹង​ទៀត​ថា ពួកគាត់​មានការ​ភ័យខ្លាច ដោយមាន​រថយន្ត​ទំនើប​ៗ​ឆ្លងកាត់​ជាច្រើន​ខុស​ប្រក្រតី ដោយ​ពួកគាត់​ព្រួយបារម្ភ​ចំពោះ​កូនៗ​របស់​ពួកគាត់​ដើរ​ឆ្លង​ថ្នល់ ខណៈ​រថយន្ត​ទាំងនោះ​បាន​បើក​ឆ្ពោះទៅ​កន្លែង​តែមួយ ពោល គឺ​កន្លែង​(​ហ្គ្រេ​ន​ដ្រា​យ​ហ្គ​ន​រី​សត​) ដែល​គេ​ដឹង​ថា លួច​លែង​ល្បែង​ភ្នាល់មាន់ អាប៉ោង និង​បៀរ​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​។​

​មានការ​អះអាង​ថា មាន​អ្នកជា​ខ្នងបង្អែក​នៅ​ពីក្រោយ ទើប​កន្លែង​សង្វៀន​ជល់​មាន់​មួយកន្លែង​នេះ​ហ៊ាន​បើក​ដោយ​សេរី ដោយ​មិន​ខ្លាច​ទាំង​ឆ្លង​មេរោគ​កូ​វីដ​-១៩​ជាដើម​នោះ​។​

​ទាក់ទង​ការ​ផ្តល់​ព័ត៌មាន​ពី​ពលរដ្ឋ​តំបន់​នេះ មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក ស៊ឹម ឃាង អធិការ​ស្រុក​កោះធំ​បានទេ ដោយ​ទូរស័ព្ទ​ហៅ​មិន​ចូល​។

តែ​ទោះជា​យ៉ាងនេះ​ក្តី បងប្អូន​ប្រជាពលរដ្ឋ​ បានស្នើ​ទៅ​អាជ្ញាធរ​ខេត្ត​កណ្តាល ចុះ​ត្រួតពិនិត្យ​ករណី​នេះ ព្រោះ​បើ​នៅតែ​បន្តសកម្មភាព​ប្រមូលផ្ដុំ​គ្នា​លេង​យ៉ាង​គឃ្លើន​ទៀត​នោះ ពួកគាត់​ខ្លាច​តែមាន​ការឆ្លង​រីក​រាលដាល​មេរោគ​កូ​វីដ​-១៩​នៅ​តំបន់​នេះ ហើយ​អាជ្ញាធរ ឬ​ក្រសួងសុខាភិបាល​ធ្វើ​ការបិទវា​នឹង​រំខាន​ដល់​ការរកស៊ី និង​ការរស់នៅ​របស់​ពួកគាត់​ទៀត ជាពិសេស​ខ្លាច​មានការ​បិទ​សាលា​បន្តទៀត​ដែល​ធ្វើឲ្យ​កូនៗ​របស់គាត់​មិនបាន​ចូលរៀន​ទៀត​នោះ​៕​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
ពាក់ព័ន្ធករណី Online Scams៖ ជនជាតិចិនចំនួន ១៦២នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា
2026/07/20 06:00:40 pm        252
អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
2026/07/10 09:19:58 pm        362

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm