ទីភ្នាក់ងារ UNRWA បន្តការងារផ្តល់ជំនួយ ទោះបីជាមានបម្រាមរបស់អ៊ីស្រាអែល និងអរិភាព ក៏ដោយ

2025/02/01 04:56:21 pm        54


ទីភ្នាក់ងារជំនួយប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ បាននិយាយថា ការងារមនុស្សធម៌របស់ខ្លួននៅទូទាំងដែនដីកាន់កាប់និងតំបន់ហ្កាហ្សា នៅតែបន្តកាលពីថ្ងៃសុក្រ ទី៣១ ខែមករា ទោះបីជាមានការហាមឃាត់របស់អ៊ីស្រាអែលដែលបានចូលជាធរមានកាលពីថ្ងៃព្រហស្បតិ៍ និងជាអ្វីដែលខ្លួនចាត់ទុកថាជាអរិភាពចំពោះបុគ្គលិករបស់ខ្លួនក៏ដោយ។

ច្បាប់របស់អ៊ីស្រាអែល ដែលត្រូវបានអនុម័តកាលពីខែតុលា បានហាមឃាត់ប្រតិបត្តិការធ្វើឡើងដោយទីភ្នាក់ងារជំនួយនិងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) នៅលើទឹកដីអ៊ីស្រាអែល រួមទាំងទីក្រុងហ្សេរុយសាឡឹមខាងកើត ហើយហាមឃាត់ទំនាក់ទំនងជាមួយអាជ្ញាធរអ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី៣០ ខែមករា។

ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ កាលពីថ្ងៃសុក្របាននិយាយឡើងវិញពីការព្រួយបារម្ភរបស់ពួកគេចំពោះអ៊ីស្រាអែលអនុវត្តច្បាប់ថ្មី ដែលទីភ្នាក់ងារមនុស្សធម៌និយាយថានឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងទៅលើតំបន់ហ្កាហ្សាដែលត្រូវបានបំផ្លាញ ខណៈបុគ្គលិកនិងការផ្គត់ផ្គង់ ឆ្លងកាត់ទៅកាន់តំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីនមួយនេះ ធ្វើឡើងតាមរយៈអ៊ីស្រាអែល។

លោកស្រី Juliette Touma នាយកផ្នែកទំនាក់ទំនងរបស់ទីភ្នាក់ងារ UNRWA បាននិយាយក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវ ថា «យើងនៅបន្តផ្តល់សេវា» ។ នៅតំបន់ហ្កាហ្សា ទីភ្នាក់ងារ UNRWA នៅបន្តជាឆ្អឹងខ្នងនៃការឆ្លើយតបមនុស្សធម៌អន្តរជាតិ។ យើងបន្តមានបុគ្គលិកអន្តរជាតិនៅតំបន់ហ្កាហ្សា ហើយយើងនៅបន្តនាំយករថយន្តដឹកជំនួយផ្គត់ផ្គង់ជាមូលដ្ឋាន។

លោកស្រី បាននិយាយថា រាល់ការរំខានដល់ការងាររបស់ខ្លួននៅតំបន់ហ្កាហ្សា នឹងធ្វើឲ្យកិច្ចព្រមព្រៀងឈប់បាញ់ដែលបានបញ្ឈប់សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ជួបហានិភ័យ។ 

លោកស្រី និយាយថា «ប្រសិនបើ ទីភ្នាក់ងារ UNRWA មិនត្រូវបានអនុញ្ញាតឱ្យបន្តនាំយកនិងចែកចាយការផ្គត់ផ្គង់នោះទេ ជោគវាសនានៃបទឈប់បាញ់ដ៏ផុយស្រួយនេះ នឹងមានហានិភ័យ ហើយនឹងស្ថិតក្នុងគ្រោះថ្នាក់។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        82
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        127
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm