ក្រុមហ៊ុនរថយន្តគិលានសង្គ្រោះផ្នែកអាកាសចរណ៍ ដែលកំពុងធ្វើប្រតិបត្តិការ បានរាយការណ៍ថា យន្តហោះខ្នាតតូចមួយគ្រឿង ដែលដឹកកុមារ និងមនុស្ស៥នាក់ផ្សេងទៀត បានធ្លាក់នៅទីក្រុង ភីឡាដែលផ្យា(Philadelphia) រដ្ឋ Pennsylvania សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ ហើយពុំមានអ្នកនៅរស់រានមានជីវិតត្រូវបានបញ្ជាក់នោះទេ។
ក្រុមសង្គ្រោះរបស់ក្រុមហ៊ុនអាកាសចរណ៍ បាននិយាយថា យន្តហោះរបស់ខ្លួនបានធ្លាក់ ដោយមានសមាជិកយានិក៤នាក់ អ្នកជំងឺជាកុមារម្នាក់ និងអ្នកកំដរអ្នកជំងឺម្នាក់នៅលើយន្តហោះ។
ក្រុមហ៊ុន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «នៅពេលនេះ យើងពុំទាន់អាចបញ្ជាក់ថា មាននរណាម្នាក់នៅរស់ជីវិត នៅឡើយទេ។
វីដេអូ ពីកន្លែងកើតហេតុ បានបង្ហាញពីអ្វីដែលទំនងជាទ្វាររបស់យន្តហោះនៅលើដី ព្រមទាំងកម្ទេចកម្ទី ជាច្រើនទៀត។ ឧបទ្ទវហេតុធ្លាក់យន្តហោះនេះ កើតឡើងបន្ទាប់ពីយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines និងឧទ្ធម្ភាគចក្រ Black Hawk របស់កងទ័ពសហរដ្ឋអាមេរិក បុកគ្នា នៅកណ្តាលអាកាសក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី ដែលបានបណ្តាលឲ្យមនុស្ស៦៧នាក់ស្លាប់។
រដ្ឋបាលអាកាសចរណ៍សហព័ន្ធ បាននិយាយថាមនុស្ស៦នាក់នៅលើយន្តហោះ Learjet 55 ដែលបានធ្លាក់នៅម៉ោងប្រហែល៦:៣០នាទីល្ងាច ម៉ោងក្នុងស្រុក។ ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានរាយការណ៍ថា វាបានធ្លាក់នៅជិតផ្សារទំនើប Roosevelt នៅភាគឦសានទីក្រុង Philadelphia ហើយមានអ្នករងរបួសជាច្រើន នៅលើដី។ សេចក្តីរាយកាណ៍បាននិយាយថា យ៉ាងហោចណាស់លំនៅឋានមួយខ្នង និងរថយន្តជាច្រើនគ្រឿងបានឆាបឆេះ។