លោកអភិបាលខណ្ឌ៧មករា ដឹកនាំមន្រ្តីជំនាញចុះពិនិត្យការដ្ឋានដាក់លូរនៅកំណាត់ផ្លូវលេខ១៦៩ ក្បែរស្តុបនាងគង្ហីង

2025/02/01 06:50:29 pm        152

ភ្នំពេញ៖ រដ្ឋបាលខណ្ឌ៧មករា បន្តការយកចិត្តទុក ពីបញ្ហាការផ្លាស់ប្ដូរ ប្រព័ន្ធលូបង្ហូរទឹក ជួសជុលផ្លូវជង្ហុកសំបុកមាន់ និងការ៉ូឡាលើចិញ្ជើមផ្លូវជាដើម ដើម្បីបម្រើប្រយោជន៍សាធារណៈ ជូនដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន និងសាធារណៈជន តាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលមានឯកឧត្តម ឃួង ស្រេង ជាអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។

ជាក់ស្ដែង នាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធ ចុះពិនិត្យផ្ទាល់នៅការដ្ឋានដាក់ប្រព័ន្ធលូ រំដោះទឹកមួយខ្សែរ ស្ថិតនៅកំណាត់ផ្លូវលេខ១៦៩ ក្បែរស្តុប នាងគង្ហីង មូលដ្ឋានសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ក្នុងនោះដែរលោកអភិបាលខណ្ឌបានបញ្ជាក់ប្រាប់BTVឲ្យដឹងថានៅកំណាត់ផ្លូវលេខ១៦៩ នេះកន្លងមកគឺពុំមានប្រព័ន្ធលូរំដោះទឹកនោះទេ។ដូច្នេះក្នុងគម្រោង៣ឆ្នាំរំកិលរបស់សង្កាត់វាលវង់ បានគិតគូរនិងបានដាក់ប្រព័ន្ធលូទំហំមុខកាត់០៨តឹក ដើម្បីរំដោះទឹកនាដូវវស្សាជៀសវាងបង្កការលិចឬដកទឹកនៅលើកំណាត់ផ្លូវ ដែលអាចធ្វើឲ្យខូចផ្លូវផងដែរ។ 

ពេលចុះត្រួតពិនិត្យមើលការដ្ឋាននេះដែរ អភិបាលក៏បានណែនាំទៅដល់ម្ចាស់ម៉ៅការក្នុងគម្រោងនេះឲ្យយកចិត្តទុកដាក់ពីផលប៉ះពាល់ដល់ប្រជាពលរដ្ឋ រស់នៅកំណាត់ផ្លូវនេះដោយធ្វើយ៉ាងណាគឺកាត់បន្ថយប៉ះពាល់បានច្រើនហើយនិងធ្វើឲ្យមានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។

ជាចុងក្រោយអភិបាលខណ្ឌ សំណូមពរដល់ពលរដ្ឋ ក៏ដូចជាសាធារណៈជនធ្វើដំណើរឆ្លងកាត់តំបន់ ការដ្ឋានកំពុងដំណើរការ មានការយោគយល់និងអធ្យាស្រ័យ ចំពោះការកក់ស្ទះចរាចរណ៍។ ជាពិសេសសំណូមពរ ឲ្យមានការវិចខ្ចប់សម្រាមនិងបញ្ជេញសម្រាមឲ្យទៀងម៉ោងត្រឹមត្រូវកុំបោះចោលផ្ដេសផ្ដាស់៕

អត្ថបទ៖ កុម្ភៈ

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        138
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        71
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm