ចំណាប់ថ្នូរអ៊ីស្រាអែល ៣នាក់ នឹងត្រូវបានដោះលែង សម្រាប់ការដោះដូរថ្មីចុងក្រោយ នៅហ្កាហ្សា

2025/02/01 08:52:47 pm        150


ក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន ត្រូវបានគេរំពឹងថា នឹងប្រគល់ជនជាតិអ៊ីស្រាអែលចំនួន ៣នាក់ នៅថ្ងៃសៅរ៍ (ទី១ ខែកុម្ភៈ) នេះ ជាដំណាក់កាលថ្មីចុងក្រោយនៃការដោះដូរដែលបន្តមានយ៉ាងសន្សឹមៗ រវាងចំណាប់ថ្នូរជាមួយអ្នកទោសប៉ាឡេស្ទីន ក្រោមបទឈប់បាញ់ដែលមានបំណងបើកផ្លូវឲ្យមានការបញ្ចប់សង្រ្គាមរយៈពេល ១៥ខែ នៅតំបន់ហ្កាហ្សា។

ជនជាតិអ៊ីស្រាអែល ៣នាក់ រួមមានឈ្មោះ Yarden Bibas ឪពុករបស់ចំណាប់ថ្នូរដ៏ក្មេងជាងគេបំផុត ២នាក់ គឺទារកឈ្មោះ Kfir ដែលទើបកើតបាន ៩ខែ នៅពេលដែលត្រូវបានចាប់ពង្រត់ដោយខ្មាន់កាំភ្លើងដឹកនាំដោយក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ និងក្មេងឈ្មោះ Ariel ដែលមានអាយុ ៤ឆ្នាំ នៅពេលមានការវាយប្រហារឆ្លងព្រំដែន នាពេលនោះ។ កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមហាម៉ាស បាននិយាយថា ក្មេងប្រុស និងម្តាយរបស់ពួកគេឈ្មោះ Shiri ដែលត្រូវបានចាប់ខ្លួនក្នុងពេលតែមួយ ត្រូវបានសម្លាប់ អំឡុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។ តែចាប់តាំងពីនោះមក មិនមានការនិយាយពាក់ព័ន្ធដល់ពួកគេទៀតឡើយ។

ក្រុមហាម៉ាស បានប្រាប់បន្ថែមថា ពលរដ្ឋសញ្ជាតិ២ អាមេរិក-អ៊ីស្រាអែលឈ្មោះ Keith Siegel និងបារាំង-អ៊ីស្រាអែលឈ្មោះ Ofer Kalderon ក៏នឹងជាផ្នែកមួយនៃការដោះដូរអ្នកទោស និងអ្នកជាប់ឃុំប៉ាឡេស្ទីនចំនួន ១៨២នាក់ផងដែរ។ លើសពីនេះទៀត ថ្ងៃសៅរ៍នេះ ក៏ត្រូវបានគេរំពឹងថា នឹងឃើញប្រជាជនប៉ាឡេស្ទីនធ្វើដំណើរជាលើកដំបូង ពីតំបន់ហ្កាហ្សាទៅកាន់អេហ្ស៊ីប តាមរយៈច្រកឆ្លងកាត់ Rafah ដែលទើបនឹងបើកឡើងវិញ។ 

ចំណាប់ថ្នូរ ១៥នាក់ ក្នុង ៣៣នាក់ ដែលនឹងមានសេរីភាព ក្នុងដំណាក់កាលដំបូងនៃបទឈប់បាញ់ រហូតមកដល់ពេលនេះ ត្រូវបានដោះលែង ជាថ្នូរនឹងអ្នកទោស និងអ្នកជាប់ឃុំប៉ាឡេស្ទីន ៤០០នាក់។ ការចរចាគ្រោងនឹងចាប់ផ្ដើមនៅថ្ងៃអង្គារ ស្ដីពីកិច្ចព្រមព្រៀងឲ្យមានការដោះលែងចំណាប់ថ្នូរជាង ៦០នាក់ដែលនៅសល់ និងការដកកងទ័ពអ៊ីស្រាអែលចេញពីតំបន់ហ្កាហ្សា ក្នុងដំណាក់កាលទី២ នៃកិច្ចព្រមព្រៀង។

គួរបញ្ជាក់ថា បទឈប់បាញ់រយៈពេល ៦សប្តាហ៍ដំបូង ដែលត្រូវបានព្រមព្រៀងជាមួយអ្នកសម្របសម្រួលអេហ្ស៊ីប និងកាតា ហើយមានការគាំទ្រពីសហរដ្ឋអាមេរិក រហូតមកដល់ពេលនេះ បានបន្តដំណើរទៅមុខ បើទោះជាមានឧប្បត្តិហេតុមួយចំនួនដែលនាំឲ្យភាគីទាំង២ ចោទប្រកាន់គ្នាទៅវិញទៅមកថា រំលោភលើកិច្ចព្រមព្រៀងនេះក៏ដោយ៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        45
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        33
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm