ជាង ៩០% នៃទីកន្លែងគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសរបស់អាមេរិក មានបុគ្គលិកមិនគ្រប់

2025/02/01 10:21:30 pm        164

បើយោងតាមការវិភាគទិន្នន័យបុគ្គលិកពីសហជីពតំណាងឲ្យអ្នកត្រួតពិនិត្យ ដែលសារព័ត៌មាន The New York Times ទទួលបាន បានបង្ហាញថា ជាង ៩០ភាគរយនៃទីកន្លែងត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសចំនួន ៣១៣កន្លែងរបស់សហរដ្ឋអាមេរិក ដំណើរការទៅដោយមានកម្រិតបុគ្គលិកទាបជាងការណែនាំរបស់រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA)។

គិតត្រឹមខែមករា ទីតាំងចំនួន ២៨៥កន្លែង ដែលរួមមានប៉មត្រួតពិនិត្យចរាចរណ៍ និងទីតាំងផ្សេងទៀត ស្ថិតនៅក្រោមកម្រិតបុគ្គលិកច្រើនបំផុតដែលកំណត់ដោយ FAA និងសហជីព។ សម្រាប់ ៧៣កន្លែងនៃទីតាំងទាំងនោះ បុគ្គលិកមានកម្រិតទាបណាស់ ដែលយ៉ាងហោចណាស់បាត់កម្លាំងការងារ ១ភាគ៤។

ប្រព័ន្ធចរាចរណ៍តាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិក នៅតែស្ថិតក្នុងចំណោមការធ្វើដំណើរដ៏សុវត្ថិភាពបំផុត ក្នុងពិភពលោក។ ប៉ុន្តែកង្វះខាតបុគ្គលិកដ៏យូរអង្វែង និងការវិនិយោគមិនគ្រប់គ្រាន់ ក្នុងប្រព័ន្ធសុវត្ថិភាព បាននាំឲ្យមានការកើនឡើងដ៏គួរឲ្យបារម្ភនូវការពិបាកទាក់ទងប្រកាសអាសន្ន ពេលយន្តហោះជិតមានគ្រោះថ្នាក់។ FAA មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ ពាក់ព័ន្ធនឹងករណីនេះ។

យ៉ាងណាក្ដី ការធ្វើឲ្យបញ្ហានេះប្រសើរឡើង ប្រហែលជាមិនកើតឡើងយ៉ាងឆាប់រហ័សនោះទេ។ វាអាចចំណាយពេលជាង ៤ឆ្នាំ ដើម្បីបណ្តុះបណ្តាលបុគ្គលិកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសថ្មី នៅទីកន្លែងមួយចំនួន។ ទិន្នន័យបានបង្ហាញថា នៅឯអាកាសយានដ្ឋានជាតិ Ronald Reagan Washington ជាកន្លែងដែលមានយន្តហោះធ្លាក់ក្នុងសប្តាហ៍នេះ ការបណ្ដុះបណ្ដាលត្រូវចំណាយពេលជិត ១៦ខែ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        40
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        72
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm