រដ្ឋមន្រ្ដីធនធានទឹកដឹកនាំមន្រ្ដី ចុះពិនិត្យការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងប្រជាកសិករប្រមាណ ៤៨៦ហិកតា នៅក្រុងពោធិ៍សាត់

2025/02/02 06:09:53 pm        94

ពោធិ៍សាត់៖ គោរពតាមអនុសាសន៍ណែនាំដ៏យកចិត្តទុកដាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រសួងធនធានទឹក និងឧតុនិយមត្រូវតែចុះទៅគ្រប់ទីតាំង ដើម្បីអន្តរាគមន៍ជួយដោះស្រាយបញ្ហាទឹកជូន ដល់ប្រជាពលរដ្ឋ នៅទី១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យការងារអន្តរាគមន៍បូមទឹក ដើម្បីជួយសង្រ្គោះស្រូវប្រាំងរបស់ប្រជាកសិករប្រមាណ ៤៨៦ ហិកតា នៅតាមបណ្តាសង្កាត់នានា នៃក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

សូមជម្រាបថា កិច្ចអន្តរាគមន៍បូមទឹកបានចាប់ផ្តើមតាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ នៅទីតាំងភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័ត ៦៥សេះចំនួន ១គ្រឿង និងម៉ាស៊ីនបូមទឹករបស់ប្រជាកសិករ ៣គ្រឿង ដើម្បីបូមទឹកពីប្រភពស្ទឹងពោធិ៍សាត់ ទៅជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករប្រមាណ ៤៨៦ហិតា នៅក្នុងភូមិក្រាំងតាសែន ភូមិសាលាគំរូ សង្កាត់ព្រៃញី និងភូមិកែវសុវណ្ណ សង្កាត់បន្ទាយដី នៃក្រុងពោធិ៍សាត់។ គិតមករហូតមកដល់ពេលនេះ ការងារអន្តរាគមន៍បូមទឹកសម្រេចបានប្រមាណ ៤៣៥ហិកតា។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ឱ្យដឹងថា រាជរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បាននិងកំពុង​យក​ចិត្តដាក់ខ្ពស់ក្នុងការអន្តរាគមន៍បូមទឹកពីប្រភពនានា ក្នុងគោលដៅបម្រើដល់ការងារ​ស្រោចស្រព​ផ្ទៃដីស្រូវរដូវប្រាំងឱ្យបានគ្រប់គ្រាន់ ព្រមទាំងដោះស្រាយនូវទុក្ខកង្វល់ចំពោះមុខរបស់​ប្រជាកសិករឱ្យអស់ពីលទ្ធភាព។

ក្នុងនោះ ក្រសួងធនធានទឹក និងឧតុនិយមដែលជាសេនាធិការ បានសហការជាមួយនឹង​អាជ្ញាធរ​មូលដ្ឋាន ធ្វើអន្តរាគមន៍តាមគ្រប់មធ្យោបាយ ដើម្បីបូមទឹកពីបណ្តាទីតាំងដែលមានទឹក ហើយ​បញ្ជូនទឹក​ទៅជួយសង្គ្រោះតំបន់ដែលប្រឈមនឹងការខ្វះទឹក ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័ត។

ក្នុងឱកាសនោះដែរឯកឧត្តមរដ្ឋមន្ត្រីក៏បានណែនាំដល់ក្រុមការងាររបស់ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការងារស្រោចស្រព ​និងត្រូវត្រៀមជានិច្ច​សម្រាប់កិច្ចអន្តរាគមន៍បន្ទាន់ក្នុងករណីមានការខ្វះខាតទឹកសម្រាប់បង្កបង្កើនផល៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm