យន្តហោះផ្ដល់ជំនួយខាងវេជ្ជសាស្ត្រ ដែលបានធ្លាក់ និងផ្ទុះនៅតំបន់ដែលមានប្រជាជនច្រើននៅទីក្រុង Philadelphia សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ បានដឹកកុមារម្នាក់ និងមនុស្សប្រាំនាក់ផ្សេងទៀតនៅលើយន្តហោះ រួមទាំងម្តាយរបស់កុមារផងដែរ។

នេះបើតាមក្រុមហ៊ុន Jet Rescue Air Ambulance ជាក្រុមហ៊ុនដែលប្រតិបត្តិការយន្តហោះនោះ។ ហើយមិនមានអ្នករស់រានមានជីវិតនោះលើយន្តហោះនោះទេ។

អភិបាលក្រុង Philadelphia លោក Cherelle Parker បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃសៅរ៍ថា មនុស្សម្នាក់ផ្សេងទៀតបានស្លាប់ និងជាង១០នាក់បានរងរបួសនៅលើដី។
គួរបញ្ជាក់ផងដែរថា យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់ទៀតបានបាត់បង់ជីវិតក្នុងសោកនាដកម្មនេះផងដែរ ហើយបុគ្គលនោះនៅក្នុងរថយន្ត។
យើងអាចបញ្ជាក់បានថា ក៏មានជនរងគ្រោះមួយចំនួនទៀតដែលរងរបួសក្នុងហេតុការណ៍នេះដែរ ហើយពួកគេកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងតំបន់។
រហូតមកដល់ពេលនេះ ការរាប់របស់យើងគឺមានជនរងគ្រោះដែលរងរបួសចំនួន ១៩នាក់ ហើយការស៊ើបអង្កេតកំពុងបន្តនៅឡើយ៕