អាជ្ញាធរស្រុកទឹកឈូ នឹងផ្អាកអាជីវកម្មអាហារដ្ឋានមួយកន្លែង បើនៅបន្តបង្ហូរទឹកកខ្វក់ចូលជ្រោះទឹកឈូ

2025/02/02 07:38:45 pm        160

អាជ្ញាធរស្រុកទឹកឈូ និងសមត្ថកិចក្ចក្នុងដែនជំនាញនឹងប្រើសិទ្ធិបញ្ឈប់អាជីវកម្មមួយកន្លែង ប្រសិនបើម្ចាស់អាហារដ្ឋាននៅតែបន្តបង្ហូរទឹកកខ្វក់ចូលជ្រោះទឹកឈូ ស្ថិតនៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ដែលភ្ញៀវទេសចរតែងនិយមចុះងូតទឹក ហែលលេងកម្សាន្តនោះ។

ក្រោយមានការថតរូបវីដេអូបង្ហោះតាមហ្វេសប៊ុក ស្តីពីសកម្មភាពបង្ហូរទឹកកខ្វក់ចេញពីអាហារដ្ឋាន " ម៉ាក់ឈូឈូ " ចូលក្នុងជ្រោះទឹកឈូ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ អាជ្ញាធរស្រុក និងមន្ត្រីជំនាញ​ពាក់ព័ន្ធ​បានចុះពិនិត្យផ្ទាល់ដើម្បីបញ្ជាក់ការពិត។

ពាក់ព័ន្ធករណីខាងលើ រដ្ឋបាលស្រុកទឹកឈូបានចេញសេចក្តីប្រកាសព័ត៌មានក្នុងខ្លឹមសារថា ក្រុមការងាររដ្ឋបាលស្រុក-ឃុំសហការជាមួយមន្ទីរបរិស្ថាន និងមន្ទីរទេសចរណ៍ខេត្តកំពត​បានចុះពិនិត្យទីតាំងជាក់ស្តែងឃើញថា សំណល់រាវពិតជាបានហៀរចេញពីអាហារដ្ឋាន "ម៉ាក់ឈូឈូ " ដោយម្ចាស់អាហារដ្ឋាននេះ បានលបលួចបង្ហូរចូលក្នុងជ្រោះទឹកឈូប្រាកដមែន។ ក្រុមការងារបានធ្វើកំណត់ហេតុ និងដាក់កិច្ចសន្យាយ៉ាងម៉ឺងម៉ាត់​ដោយតម្រូវឲ្យម្ចាស់​អាហារដ្ឋាន​បញ្ឈប់សកម្មភាពបង្ហូរទឹកកខ្វក់ចូលជ្រោះទឹកឈូជាបន្ទាន់។ ប្រសិនបើមានករណីបែបនេះបន្ត ម្ចាស់ទីតាំងនឹង​ទទួលខុសត្រូវចំពោះមុខច្បាប់ ហើយសមត្ថកិច្ចដែនជំនាញនឹងបញ្ឈប់​អាជីវកមកមតែម្តង។

សេចក្តីប្រកាសខាងលើក៏បានបញ្ជាក់ផងដែរថា​ ជាមួយបេសកកម្មនេះ ក្រុមការងារ​ក៏​បាន​ចុះពិនិត្យគ្រប់ទីតាំង​នៃរមណីយដ្ឋាន​នៅតំបន់ទឹកឈូទាំងអស់ ​តែក្រៅពីអាហារដ្ឋាន " ម៉ាក់ឈូឈូ " ពុំឃើញកន្លែងផ្សេងទៀត​បង្ហូរទឹកកខ្វក់ចូលជ្រោះទឹកឈូនោះឡើយ។

ក្រុមការងារបានណែនាំដល់ម្ចាស់​ទីតាំង​ត្រូវរៀបចំអាងចម្រោះ​ ឬធុងស្តុកទឹកតាម​លក្ខណៈ​បច្ចេកទេស​ឲ្យបានឆាប់រហ័ស​ ដើម្បីបញ្ចៀសករណីហៀរចូល​ក្នុងជ្រោះដែល​ភ្ញៀវតែងនាំគ្នាហែលលេងកម្សាន្តនេះ៕

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        10
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        223
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        198

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់

2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm