រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យស្ថានភាពផ្លូវ១ខ្សែ និងវឌ្ឍនភាពនៃការងារសាងសង់ផ្លូវ៣ខ្សែ នៅក្នុងខេត្តបាត់ដំបង

2025/02/02 11:36:34 pm        253

បាត់ដំបង៖ នាព្រឹកថ្ងៃអាទិត្យ ទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយថ្នាក់ដឹកនាំក្រសួង, អាជ្ញាធរមូលដ្ឋាន និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ដឹកនាំមន្ដ្រីបច្ចេកទេស អញ្ជើញចុះពិនិត្យស្ថានភាពផ្លូវ ១ខ្សែ និងពិនិត្យវឌ្ឍនភាពនៃការងារសាងសង់ផ្លូវចំនួន ០៣ខ្សែ នៅក្នុងខេត្តបាត់ដំបង ដូចខាងក្រោម៖

- ខ្សែផ្លូវទី១ ផ្លូវដែលទទួលរងការខូចខាតប្រវែង ២,៨គីឡូម៉ែត្រ ចេញពីផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិតាតុក ឃុំមោង ទៅដល់ភូមិបឹងបី ឃុំរបស់មង្គល ស្រុកមោងឫស្សី។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ដ្រី បានណែនាំដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ពិនិត្យលទ្ធភាពសាងសង់ផ្លូវនេះជាផ្លូវក្រាលកៅស៊ូពីរជាន់ ឬផ្លូវក្រាលបេតុងនាពេលខាងមុខ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងការធ្វើធុរៈកិច្ចផ្សេងៗរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

- ខ្សែផ្លូវទី២ ការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ២២,២គីឡូម៉ែត្រ ទទឹងប្រវែង ៧ម៉ែត្រ តភ្ជាប់ពីភូមិបឹងបី ឃុំរបស់មង្គល ស្រុកមោងឫស្សី ទៅដល់ភូមិកាប់ព្រិច ឃុំព្រះផុស ស្រុកគាស់ក្រឡ ដែលបានចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ បច្ចុប្បន្នសម្រេចបាន ៣៣ %។

- ខ្សែផ្លូវទី៣ ការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ១៤,១០គីឡូម៉ែត្រ ទទឹងប្រវែង ៧ម៉ែត្រ តភ្ជាប់ពីភូមិកកោះ ឃុំកកោះ ទៅដល់ភូមិប៉ែន ឃុំមោង ស្រុកមោងឫស្សី ដែលបានចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ បច្ចុប្បន្នសម្រេចបាន ៦៧%។

- ខ្សែផ្លូវទី៤ ការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ១៤,១០គីឡូម៉ែត្រ ទទឹងប្រវែង ៧ម៉ែត្រ តភ្ជាប់ពីភូមិរ៉ា ឃុំធិបតី ទៅដល់ភូមិស្ពាន ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ដែលបានចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ បច្ចុប្បន្នសម្រេចបាន ៤៣%។

ទន្ទឹមនឹងការអញ្ជេីញចុះពិនិត្យវឌ្ឍនភាពស្ថាបនានេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជេីញពិនិត្យ និងដោះស្រាយសំណូមពរប្រជាពលរដ្ឋ ដោយការស្ថាបនាផ្លូវប៉ះពាល់ប្រឡាយទឹកប្រេីប្រាស់របស់ពួកគាត់ផងដែរ។ការងារសាងសង់ផ្លូវទាំងបីខ្សែខាងលើនេះ ស្ថិតក្នុងកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា (RID4CAM) ដែលជាហិរញ្ញប្បទានសហប្រតិបត្តិការរបស់រាជរដ្ឋាភិបាលកម្ពុជា, ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW), ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងសហភាពអឺរ៉ុប (EU/AIF)។

ក្នុងឱកាសពិនិត្យការដ្ឋានស្ថាបនាផ្លូវទាំង ៣ខ្សែ នោះផងដែរ ឯកឧត្តមរដ្ឋមន្ដ្រី បានណែនាំដល់ទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនទទួលការសាងសង់ប្រចាំការនៅការដ្ឋានផ្ទាល់ យកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ដើម្បីធានាគុណភាពផ្លូវជាប់ និងប្រើប្រាស់បានយូរអង្វែង៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        130
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        111
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        141

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm