ឯកឧត្តម ហេង រតនា៖ អង្គភាពស៊ីម៉ាក់ផ្អាក តែកម្លាំងខ្លះស្ថិតក្រោមគម្រោងជំនួយអាមេរិកប៉ុណ្ណោះ មិនសំដៅលើការបោសសម្អាតគ្រាប់មីន/ចម្ការមីននោះទេ

2025/02/02 11:48:48 pm        323

ភ្នំពេញ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានចេញមុខបកស្រាយបញ្ជាក់តាមរយៈសារនៅលើបណ្ដាញសង្គមនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ ២០២៥នេះថា ពាក់ព័ន្ធការផ្អាកគម្រោងជំនួយរបស់អាមេរិក អង្គភាពស៊ីម៉ាក់ផ្អាកតែកម្លាំងខ្លះ ស្ថិតក្រោមគម្រោងជំនួយអាមេរិកប៉ុណ្ណោះ មិនសំដៅលើការបោសសម្អាតគ្រាប់មីន/ចម្ការមីននោះទេ គឺនៅបន្តការងារជូនរាជរដ្ឋាភិបាល និងពលរដ្ឋជាធម្មតា។

ឯកឧត្តម ហេង រតនា បានមានប្រសាសន៍ថា នៅថ្ងៃអាទិត្យ ទី២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅទីបញ្ជាការដ្ឋានកងឯកភាពទី៥ ខេត្តត្បូងឃ្មុំ ឯកឧត្តម និងថ្នាក់ដឹកនាំអង្គភាព បានជួបសំណេះសំណាលនឹងផ្សព្វផ្សាយការងារពាក់ពន្ធ័ការផ្អាកគម្រោងជំនួយរបស់សហរដ្ឋអាមេរិក និងប៉ះពាល់ដល់សកម្មភាពប្រតិបតិ្តការខ្លះរបស់អង្គភាពនៅខេត្តគោលដៅទាំង៨ខេត្តនោះ។

ក្នុងឱកាសជាមួយគ្នានេះឯកឧត្តម ហេង រតនា បានបញ្ជាក់ថា កម្លាំងនេះ ជាកម្លាំងបោសសម្អាត​គ្រាប់បែកចង្កោម និងគ្រាប់មិនទាន់ផ្ទុះជាគោលមិនសំដៅលើការបោសសម្អាត​គ្រាប់មីន/ចម្ការមីននោះទេ។ ពេលខ្លះដោយសារយល់បញ្ហាសំណល់យុទ្ធភណ្ឌសង្គ្រាមមិនច្បាស់ធ្វើឱ្យមានការបកស្រាយខុស។

ឯកឧត្តម ហេង រតនា បានជម្រាបថា សំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជាអាចបែងចែកជា ៥ បញ្ហាសំខាន់គឺ៖

១. បញ្ហាគ្រាប់មីន៖ មានគ្រាប់មីនប្រឆាំងមនុស្សគ្រប់ប្រភេទនិងគ្រាប់មីនប្រឆាំងយានយន្ត មានចំនួនប្រមាណ៤-៦ លានគ្រាប់

២. បញ្ហាគ្រាប់បែកចង្កោម៖ គ្រាប់បែកចង្កោមដែលទម្លាក់ក្នុងសង្គ្រាមមានចំនួនប្រមាណជាងមួយមុឺនទីតាំងមានបរិមាណគ្រាប់ចំនួនជាង២៨លានគ្រាប់។

៣. បញ្ហាគ្រាប់ទម្លាក់ពីយន្តហោះ៖ មានចំនួនជាង២សែន៣ម៉ឺនទីតាំងមានទម្ងន់គ្រាប់បែកប្រមាណ៤.០៣ លានតោន

៤. បញ្ហាគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះផ្សេងៗ៖ គ្រាប់កាំភ្លើងធំ គ្រាប់ប្រយុទ្ធថ្មើជើងផេ្សងៗ.... ជាដើម គ្មានព័ត៌មានច្បាស់លាស់ទេ

៥. បញ្ហាគ្រាប់បែកអាវុធគីមី៖ គ្រាប់បែកអាវុធគីមីទម្លាក់ពីយន្តហោះមួយចំនួន

បញ្ហាទាំង៥នៃសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជានេះ ស្ថិតក្រោមអនុសញ្ញាអន្តរជាតិមួយចំនួនដូចជា៖ ១.បញ្ហាគ្រាប់មីនប្រឆាំងមនុស្សស្ថិតក្រោមអនុសញ្ញាអន្តរជាតិហាមឃាត់ការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស.. ២. បញ្ហាគ្រាប់បែកចង្កោម ស្ថិតអនុសញ្ញាអន្តរជាតិហាមប្រើប្រាស់...គ្រាប់បែកចង្កោម និង៣. បញ្ហាអាវុធគីមី ស្ថិតក្រោមអនុសញ្ញាអន្តរជាតិហាមឃាត់ប្រើប្រាស់អាវុធគីមី។ ក្នុងចំណោមអនុសញ្ញាអន្តរជាតិទាំង៣ខាងលើនេះ កម្ពុជាជារដ្ឋភាគីសម្រាប់អនុសញ្ញាអន្តរជាតិចំនួន២គឺ គ្រាប់មីនប្រឆាំងមនុស្សនិងអាវុធគីមី។ ដូចនេះការអនុវត្តភារកិច្ចបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមត្រូវអនុលោមតាមច្បាប់ជាតិនិងអន្តរជាតិផងនិងពង្រឹងកិច្ចសហប្រតិបត្តិការជាអន្តរជាតិផងដែរ។ ជាក់ស្តែងការអនុវត្តអនុសញ្ញាអន្តរជាតិអាវុធគីមី មានមាត្រាមួយចំនួនមានចែងច្បាស់ថា"ការបោសសម្អាតសំណល់អាវុធគីមី ជាបន្ទុកទទួលខុសត្រូវដោយប្រទេសផលិតឬរដ្ឋដែលប្រើប្រាស់អាវុធគីមីនោះទៅលើរដ្ឋរងគ្រោះ"...ជាដើម។ ឧទាហរណ៍ជាក់សែ្តងបញ្ហាអាវុធគីមីរវាងប្រទេសជប៉ុននិងចិន ដោយក្នុងសង្គ្រាមនិងក្រោយសង្គ្រាមជប៉ុនបានប្រើប្រាស់និងបន្សល់ទុកអាវុធគីមីមួយចំនួននៅលើទឹកដីប្រទេសចិន ដូចនេះភាគីរដ្ឋាភិបាលជប៉ុនមានភារកិច្ចជាអ្នករ៉ាប់រងធ្វើការបោសសម្អាតអាវុធគីមីសំណល់សង្គ្រាមនៅទឹកដីប្រទេសចិននោះទាំងស្រុងតែម្តង ជំនួសឱ្យភាគីប្រទេសចិន។

ឯកឧត្តម ហេង រតនា បន្តថា សរុបខ្លីការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងភាពជាដៃគូល្អជាប្រការចាំបាច់ និងការពង្រឹងភាពជាម្ចាស់ ដោយម្ចាស់ការលើសភាពការណ៍ដើម្បីឯករាជ្យភាព និងអធិបតេយ្យជាតិជាមូលដ្ឋានគ្រឹះនៃសុខសន្តិភាពសង្គមជាតិ។ ដូចនេះកង្វះខាតការស្វែងយល់ស៊ីម្រៅលើឬសគល់បញ្ហាហើយបែរជាដាក់បន្ទុកលើរាជរដ្ឋាភិបាលនោះ អាចធ្វើឱ្យប៉ះពាល់ផលប្រយោជន៍ជាតិ និងទំនាក់ទំនងអន្តរជាតិ។

ឯកឧត្តមថ្លែងថា៖« ខ្ញុំសូមបញ្ជាក់ជាថ្មីថា អង្គភាពស៊ីម៉ាក់ផ្អាកតែកម្លាំងខ្លះស្ថិតក្រោមគម្រោងជំនួយអាមេរិកប៉ុណ្ណោះ ដូចនេះកម្លាំងអង្គភាពស៊ីម៉ាក់បន្តឆ្លើយតម្រូវការរបស់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានខេត្តទាំងឡាយ តាមសំនូមពរជាធម្មតា»៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        245
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm