គណៈកម្មការទទួលបន្ទុកកិច្ចការបរទេសនៃសភាកម្ពុជា ជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មាធិការគោលនយោបាយការបរទេសនៃក្រុមប្រឹក្សាជាតិស្វីស

2025/02/02 11:57:20 pm        230

ឯកឧត្ដម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា រួមជាមួយ​ឯកឧត្តមបណ្ឌិត​ ចែម វីឌ្យ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្ដម Laurent Wehrli ប្រធានគណៈកម្មាធិការគោលនយោបាយការបរទេសនៃក្រុមប្រឹក្សាជាតិនៃប្រទេសស្វីស (រដ្ឋសភា) និងតំណាងទីភ្នាក់ងារស្វីសដើម្បីការអភិវឌ្ឍ និងសហប្រតិបត្តិការ (SDC) នៅរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគារ Raffle Hotel ។

កិច្ចប្រជុំបានពិភាក្សានិងផ្លាស់ប្តូរទស្សនអំពីគោលនយោបាយការបរទេស ការងារការទូតសភា និងកិច្ចសហប្រតិបត្តិការរវាងសភាកម្ពុជា និងសភាស្វីស នៅក្នុងក្របខណ្ឌទ្វេភាគី ក្នុងតំបន់ និងអន្តរជាតិ រួមមានក្របខណ្ឌសភាហ្វ្រង់កូហ្វូនី (APF) សហភាពអន្តរសភា (IPU) ជាដើម។ កម្ពុជា និងស្វីសប្រកាន់នូវគោលនយោបាយការបរទេសអព្យាក្រឹត្យអចិន្ត្រៃយ៍ដូចគ្នា។ ប្រទេសទាំងពីរ មានទំនាក់ទំនងជាមួយគ្នាជាយូរអង្វែង មកហើយ ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក ទំនុកចិត្ត និងតម្លៃរួមគ្នា ដែលជាមូលដ្ឋានគ្រឹះនៃមិត្តភាពដ៏យូរអង្វែងរបស់ប្រទេសទាំងពីរ។

ភាគីកម្ពុជា ក៏បានជម្រាបជូនអំពី ធម្មនុញ្ញសន្តិភាពសកល (UPC) ដែលត្រូវបានអនុម័តនៅក្នុងសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព (11th IPTP) កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ ហើយកិច្ចខិតខំប្រឹងប្រែងរួមដើម្បីកសាងសន្តិភាពពិភពលោកគឺមានសារៈសំខាន់ណាស់នាពេលបច្ចុប្បន្ន ដែលសភាពការណ៍ពិភពលោកកំពុងតែប្រែប្រួលពិបាកប៉ាន់ស្មាន។

ភាគីកម្ពុជា ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលស្វីស តាមរយៈទីភ្នាក់ងារស្វីសដើម្បីការអភិវឌ្ឍនិងសហប្រតិបត្តិការ (SDC) ដែលបានផ្តល់ការគាំទ្រដល់វិស័យសុខាភិបាល អប់រំ បណ្ដុះបណ្ដាល និងការដោះមីន នៅកម្ពុជានាពេលកន្លងមក។ ភាគីទាំងពីរនឹងបន្តកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងស្វីស ឱ្យកាន់តែប្រសើរឡើង។

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        26
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        234
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        218

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា

2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm