NOCC រំពឹង​មាន​អ្នក​រតនគិរី​ចូល​បម្រើ​ការងារ​ស្ម័គ្រចិត្ត​នៅ​ស៊ី​ហ្គេម ក្រោយ​បញ្ចប់​វគ្គ​រដ្ឋបាល​កីឡា​

2021/11/12 05:11:16 pm        357

​ស៊ីហ្គេម៖ ឯកឧត្ដម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ​(NOCC) បាន​បង្ហាញ​ក្ដី​រំពឹង​ថា នឹង​មាន​សិក្ខាកាម​ជា​អ្នក​ខេត្ត​រតនគិរីចូលរួម​បម្រើ​ការងារ​ជា​អ្នកស្ម័គ្រចិត្ត​ ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នៅ​កម្ពុជានៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមនា​ឆ្នាំ​២០២៣។​

​ការ​លើក​ឡើង​នេះបន្ទាប់ពី NOCC បាន​រៀប​ចំ​វគ្គ​សាមគ្គី​អូឡាំពិក​ស្ដីពី​រដ្ឋបាល​កីឡា​រយៈពេល ៤​ថ្ងៃតាម​ប្រព័ន្ធ​អន​ឡាញ​ចាប់ពី​ថ្ងៃ​ទី​០៨ ដល់​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា​កន្លងទៅ។ ឯកឧត្តម​ថា នេះ​ជាវគ្គ​ចុង​ក្រោយ​សម្រាប់​ឆ្នាំ​២០២១ ហើយក៏​ជា​លើក​ទី​២ ដែល NOCC បាន​សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា រៀបចំ​វគ្គ​ដ៏​មាន​សារៈសំខាន់​នេះនៅ​ខេត្ត​រតនគិរី​ផង​ដែរ បន្ទាប់ពី​ធ្លាប់​រៀបចំ​ម្ដងកាលពី​ប្រមាណ ១០​ឆ្នាំមុន។​ ​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ CAMSOC ដដែល​បន្ដថា ទោះបី​ក្នុង​ដំណាក់កាល​វិបត្តិ​កូ​វីដ តែ​មិន​មែន​ជា​ឧបសគ្គ​ក្នុងការ​ចែករំលែក​ចំណេះដឹង និង​បច្ចេកទេស​ដល់​មន្ដ្រី ក៏ដូចជា​គ្រូ​អប់រំ​កាយ និង​កីឡា តាម​បណ្ដា​ខេត្ត​នោះ​ទេ ជាក់ស្ដែង NOCC បាន​រៀប​ចំ ៤​លើក​មក​ហើយ​ក្នុង​ឆ្នាំ​២០២១ នេះ ហើយ​លោក​សង្ឃឹមថា វគ្គ​នេះរួមចំណែក​ដ៏​សំខាន់ដើម្បី​កសាង​សមត្ថភាព និង​បច្ចេកទេស​មន្ដ្រី ក៏ដូចជា​គ្រូ​កីឡាដើម្បី​ចូលរួម​យុទ្ធនាការ​ឆ្ពោះទៅ​ឆ្នាំ​២០២៣។​

ឯកឧត្តម វ៉ា​ត់ ចំរើន បន្ថែមថា ការរៀបចំ​វគ្គ​នេះគឺ​ដើម្បី​បន្ថែម​នូវ​គុណ​តម្លៃ និង​ចំណេះដឹង​កីឡា​ដល់​មន្ដ្រី និង​គ្រូ​កីឡា​តាម​ខេត្ត ហើយ​ឯកឧត្តម​សង្ឃឹមថា អ្នក​ដែល​បានបញ្ចប់​វគ្គ​សិក្សា​នេះនឹង​ក្លាយជា​ទៅ​អ្នក​ដែលមាន​ចំណេះដឹង​បន្ថែមទៀតទៅលើ​វគ្គ​រដ្ឋបាល​កីឡា ទ្រឹស្ដី​កីឡា និង​បច្ចេកទេស​កីឡា ហើយ​អាចជួយ​ដល់​ស៊ី​ហ្គេម​នៅ​កម្ពុជា ពិសេស​ឯកឧត្តម​រំពឹង​ថា អ្នកចូលរួម​វគ្គ​រដ្ឋបាល​កីឡា​នៅ​ខេត្ដ​រតនគិរី​នេះ នឹងមាន​អ្នកស្ម័គ្រចិត្តចូលរួម​បម្រើ​ការងារ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។​ ​គួរ​បញ្ជាក់ថា សម្រាប់​​ឆ្នាំ​២០២១ នេះ ក្រោម​ការឧបត្ថម្ភ​គាំទ្រ​របស់​អង្គការ​សាមគ្គី​អូឡាំពិក NOCC បានរៀបចំ​វគ្គ​រដ្ឋបាល​កីឡា​ចំនួន ៤លើក​នៅ​រាជ​ធានី​ភ្នំពេញ ខេត្តតាកែវ ខេត្ត​កែប និង​ខេត្តរតនគិរីកាលពី​ថ្មីៗ ក្រោម​ការធ្វើ​បទ​បង្ហាញ​របស់​គ្រូឧទ្ទេស ៣​រូបគឺមាន​ឯកឧត្តម វ៉ា​ត់ ចំរើន​, លោក​ព្រឹទ្ធបុរស​វេជ្ជបណ្ឌិត សុខ សារឿន ប្រធាន​គណៈកម្មការ​វេជ្ជសាស្ត្រ​កីឡា អម​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​លោក បឹង គឹម​តោ ប្រធាន​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា សិស្ស​-​និស្សិតនៃ​ក្រសួង​អប់រំ យុវជន និង​កីឡា៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        141
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        152
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm