ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធអគារទីស្នាក់ការគណបក្ស និងបញ្ចូលសមាជិកថ្មី នៅខេត្តកំពង់ស្ពឺ

2025/02/03 02:00:42 am        258

ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធអគារទីស្នាក់ការគណបក្ស និងបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជាចំនួន ១០៩នាក់ នៅឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

អញ្ជើញមានវត្តមាននាឱកាសនេះរួមមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគងពិសី គណៈកម្មាធិការគណបក្សស្រុកគងពិសី ឃុំអង្គពពេល និងសមាជិកថ្មីសរុប ២៤០ នាក់។

ជាកិច្ចចាប់ផ្តើមលោក ប៉ែន ហេង បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានឯកឧត្តមអធិបតី ក៏ដូចជាអ្នកចូលរួមទាំងអស់ និងបានធ្វើរបាយការណ៍ពីស្ថានភាពការងារបក្ស ដោយគូសបញ្ជាក់ពីលទ្ធផលនៃការបោះឆ្នោតតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ បង្ហាញយ៉ាងច្បាស់ថាប្រជាពលរដ្ឋបានអញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនប្រកបដោយទឹកចិត្តគោរព ស្រលាញ់ និងគាំទ្រដាច់ខាតចំពោះគណបក្សប្រជាជនកម្ពុជា។

បន្ទាប់មកកញ្ញា ផង ឌីណ សមាជិកថ្មីក៏បានថ្លែងចំណាប់អារម្មណ៍ថា ជួសមុខអោយ យុវជនសមាជិកបក្សទាំង១០៩នាក់ ដែលទើបបានប្រកាសទទួលស្គាល់ជាសមាជិកគណបក្សប្រជាជនកម្ពុជា ពិតជាមានក្ដីរំភើបរីករាយយ៉ាងជ្រាលជ្រៅជាទីបំផុតដែលបានចូលរួមជីវភាពបក្ស នយោបាយ ជាសមាជិករបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែមួយគត់ ដែលបានរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជាអោយរួចផុតពីរបបប្រល័យពូជសាសន៍ និងស្ដារឡើងវិញនូវរាល់ហេដ្ឋារចនាសម្ព័ន្ធជាតិលើគ្រប់វិស័យ ។

ជាកិច្ចស្វាគមន៍ ឯកឧត្តម ហ៊ុន ម៉ានី បាននាំនូវការសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់សម្តេចប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអនុប្រធានគណបក្ស ទាំង៥ជូនក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជាស្រុកគងពិសី ជាពិសេសឃុំអង្គពពេល ដែលមានវត្តមាននាឱកាសនេះ។ ជាមួយគ្នានេះ ឯកឧត្តម បានចូលរួមអបអរសាទរជាមួយ គណៈកម្មាធិការគណបក្សស្រុកគងពិសី ជាពិសេសគណៈកម្មាធិការគណបក្សឃុំអង្គពពេល ចំពោះការទទួលនូវសមិទ្ធផលថ្មី គឺស្នាក់ការបក្ស ដែលនឹងផ្តល់ភាពងាយស្រួលក្នុងការជួបប្រជុំប្រមូលផ្តុំ និងធ្វើសកម្មភាពនានារបស់គណបក្សនៅក្នុងមូលដ្ឋានឃុំ។ ក្រៅពីការអបអរសាទរអគារទីស្នាក់ថ្មី ឯកឧត្តមក៏បានអបអរសាទរ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះ សមាជិក សមាជិកាថ្មីចំនួន ១០៩ នាក់ផងដែរ។

ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា ការសម្រេចចិត្តចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការសម្រេចមួយដ៏ឆ្លាតវៃ និងត្រឹមត្រូវ ពីព្រោះថា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាទាំងនៅក្នុងដំណាក់កាលដឹកនាំដោយសម្តេចតេជោ និងក្នុងពេលបច្ចុប្បន្នដឹកនាំដោយ សម្តេចមហាបវរធិបតី គឺនៅតែបន្តផ្តល់អាទិភាព និងគិតពីផលប្រយោជន៍ជាតិ និងប្រជាជនជាធំ "ទុក្ខលំបាករបស់ប្រជាជន គឺជាភារកិច្ចស្នូលរបស់គណបក្សប្រជាជនកម្ពុជា ហើយសេចក្តីសុខរបស់ប្រជាជន គឺជាភាពជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា"។

ទន្ទឹមនឹងនេះឯកឧត្តម បានលើកទឹកចិត្តឱ្យសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាថ្មីទាំងអស់ ខិតខំរៀនសូត្រ សិក្សាស្វែងយល់អំពីប្រវត្តិ បុព្វហេតុលក្ខន្តិកៈបទបញ្ជាផ្ទៃក្នុង ត្រូវអនុវត្តឱ្យបាននូវរបៀបរបបការងារគណបក្ស ក្តាប់ឱ្យជាប់នូវកម្មវិធីនយោបាយរបស់គណបក្ស ថែរក្សាឱ្យបាននូវសាមគ្គី ឯកភាពផ្ទៃក្នុង ក៏ដូចជាចូលរួម ថែរក្សាការពារនូវសមិទ្ធផលរបស់គណបក្សប្រជាជនកម្ពុជា៕


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        205
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        101
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        220

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm