រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល គំរាមក្រុមហេសបូឡានៅលីបង់ ក្រោយបង្ហោះយានដ្រូន

2025/02/03 06:52:26 pm        120

រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz កាលពីថ្ងៃអាទិត្យ ទី២ ខែកុម្ភៈ បានចុះពិនិត្យប៉ុស្តិ៍យោធានៅក្នុងប្រទេសលីបង់ និងបានគំរាមក្រុមហេសបូឡា កុំឱ្យបង្ហោះយានយានដ្រូន (UAVs) ចូលទៅក្នុងប្រទេសអ៊ីស្រាអែល។

ការបាញ់ផ្លោងឆ្លងព្រំដែន រវាងអ៊ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់នៅប្រទេសលីបង់ ភាគច្រើនត្រូវបានបញ្ឈប់នៅចុងខែវិច្ឆិកា ឆ្នាំ២០២៤ នៅពេលដែលកិច្ចព្រមព្រៀងបទឈប់បាញ់ បានចូលជាធរមាន ដោយបញ្ចប់ការប្រយុទ្ធគ្នារយៈពេលជាងមួយឆ្នាំ រវាងសត្រូវប្រដាប់អាវុធទាំងពីរ។

កិច្ចព្រមព្រៀងនេះ បានអំពាវនាវឱ្យមានការរំសាយអាវុធនៃក្រុមប្រដាប់អាវុធទាំងអស់នៅក្នុងប្រទេសលីបង់ និងបាននិយាយថា «អាវុធដែលគ្មានការអនុញ្ញាត» និងហេដ្ឋារចនាសម្ព័ន្ធយោធាទាំងអស់ គួរតែត្រូវបានរុះរើ ដោយចាប់ផ្តើមពីភាគខាងត្បូងប្រទេសលីបង់។

ទោះជាយ៉ាងណា ក្រុមហេសបូឡា បានទទូចថា កិច្ចព្រមព្រៀងនេះ អនុវត្តទាំងស្រុងនៅលីបង់ភាគខាងត្បូង។

កិច្ចព្រមព្រៀងនេះ ក៏បានអំពាវនាវឱ្យទាហានអ៊ីស្រាអែល ចាកចេញពីភាគខាងត្បូងប្រទេសលីបង់ ក្នុងរយៈពេល៦០ ថ្ងៃ ប៉ុន្តែរអំឡុងពេលនោះ ត្រូវបានបន្ថែមពេលកាលពីសប្តាហ៍មុន ដល់ថ្ងៃទី១៨ ខែកុម្ភៈ ដើម្បីផ្តល់ពេលវេលាបន្ថែមទៀតសម្រាប់កងទ័ពអ៊ីស្រាអែលក្នុងការដកខ្លួនចេញ និងសម្រាប់កងទ័ពលីបង់ ដើម្បីដាក់ពង្រាយទៅកាន់តំបន់នោះ។

អ៊ីស្រាអែលនិយាយថា ប្រទេសលីបង់ ពុំទាន់បានអនុវត្តទាំងស្រុងនូវលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះទេ ហើយជាពិសេស បានចោទប្រកាន់ក្រុមហេសបូឡា ថា បានរំលោភលើបទឈប់បាញ់។

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        17
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        18
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm