[BREAKING NEWS] តារាសម្ដែងកោះតៃវ៉ាន់ដ៏ល្បី ឈ្មោះ Barbie Hsu ឬសាន់ឆាយ បានទទួលមរណភាពក្នុងវ័យ ៤៨ឆ្នាំ

2025/02/03 07:16:31 pm        217

សារព័ត៌មានក្នុងស្រុករាយការណ៍ថា តារាសម្ដែងស្រីជនជាតិតៃវ៉ាន់ ឈ្មោះ Barbie Hsu ដែលធ្លាប់សម្ដែងជាតួស្រី ឈ្មោះ សាន់ឆាយ ក្នុងរឿង F4 បានទទួលមរណភាពនៅថ្ងៃចន្ទ ០៣ កុម្ភៈ នេះដោយសារជំងឺរលាកផ្លូវដង្ហើម បន្ទាប់ពីកើតជំងឺផ្តាសាយធំ ខណៈកំពុងកម្សាន្តលំហែកាយនៅប្រទេសជប៉ុន ក្នុងវ័យ ៤៨ឆ្នាំ។

អ្នកនាង Hsu បានទទួលកេរ្តិ៍ឈ្មោះយ៉ាងល្បីល្បាញនៅក្នុងពិភពអ្នកនិយាយភាសាចិនកុកងឺ ហើយត្រូវបានគេស្គាល់ថាជាអ្នកសម្ដែងល្អបំផុតនៅក្នុងរឿងភាគទូរទស្សន៍ Meteor Garden ឬហៅខ្លីថារឿង F4 កាលឆ្នាំ២០០១។ រឿងភាគ Meteor Garden ត្រូវបានបកប្រែថាជាភាសាជាច្រើន ហើយបានធ្វើឱ្យអ្នកនាង Hsu ក្លាយជាតារាដ៏ល្បីមួយរូបនៅហ្វីលីពីន ឥណ្ឌូនេស៊ី និងថៃ។

ប្អូនស្រីរបស់នាងឈ្មោះ Dee Hsu បានបញ្ជាក់ពីការស្លាប់នោះទៅកាន់សារព័ត៌មាន TVBS News របស់កោះតៃវ៉ាន់ នៅថ្ងៃចន្ទ ០៣ កុម្ភៈ នេះ។ ការបញ្ជាក់អំពីការស្លាប់របស់នាងបានធ្វើឱ្យមានការភ្ញាក់ផ្អើលក្នុងចំណោមអ្នកគាំទ្រ ហើយបានបង្កឱ្យមានការអាណិតអាសូរ និងការរំលែកទុក្ខនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមជាច្រើន។

រឿងភាគ Meteor Garden អ្នកនាង Hsu បានសម្ដែងជាតួស្រីឈ្មោះ សាន់ឆាយ ជាសិស្សក្រីក្រមកពីគ្រួសារវណ្ណៈកណ្តាលដែលចូលរៀននៅសាលាឯកជនដ៏ល្បី ហើយជាប់ពាក់ព័ន្ធក្នុងស្នេហាដ៏ជំពាក់ជំពិនក្នុងចំណោមអ្នកស្នងមរតកត្រកូលអ្នកមាន ដែលសម្តែងដោយសមាជិកក្រុម F4 របស់កោះតៃវ៉ាន់៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        76
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        74
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        72

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា

2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm