ដើមឆ្នាំ២០២៥ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីចុះពិនិត្យផ្ទាល់​ចំពោះការអនុវត្តគោលនយោបាយ​របស់រដ្ឋាភិបាលដល់ពលរដ្ឋនៅមូលដ្ឋាន

2025/02/03 07:49:10 pm        140

ដើមឆ្នាំថ្មី ២០២៥នេះ សម្ដេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបន្ត​ចុះពិនិត្យដោយផ្ទាល់លើការអនុវត្តគោលនយោបាយនានារបស់ក្រសួង ស្ថាប័ន ចំពោះ​ការផ្ដល់​សេវា និងជួយដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ខណៈកាលពីឆ្នាំដំបូងនៃអាណត្តិទី៧នេះសម្ដេចនាយករដ្ឋមន្រ្ដីធ្លាប់មានប្រសាសន៍ប្រាប់ទៅមន្រ្ដីនៅក្នុងឱកាសពិធីសម្ពោធសមិទ្ធផលនានាថា នៅឆ្នាំទី២ នៃអាណត្តិនេះ​សម្ដេចនឹងចុះ​ពិនិត្យដោយផ្ទាល់លើការអនុវត្តគោលនយោបាយរបស់ក្រសួង ស្ថាប័ន និងតាមបណ្ដាខេត្ត។

ជាក់ស្ដែងក្រោយសម្ដេចបានដាក់បទបញ្ជាឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានី-ខេត្ត ត្រៀមជួយដោះស្រាយបញ្ហាប្រជាកសិករខ្វះខាតទឹកធ្វើស្រែប្រាំងកាលពីដើមខែមករា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំដំបូងគណៈរដ្ឋមន្រ្ដីរួចមក, នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥នេះ សម្ដេចនាយករដ្ឋមន្រ្ដីបានចុះពិនិត្យដោយផ្ទាល់ចំពោះសកម្មភាពអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងរបស់បងប្អូនប្រជាកសិករនៅស្រុកស្អាង ខេត្តកណ្ដាល និងស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលមានស្រូវរងគ្រោះខ្វះទឹកជិត ៦ ពាន់ហិកតា។ ក្នុងឱកាសនោះសម្ដេចធិបតីបានណែនាំឱ្យធ្វើការអន្តរាគមន៍ដែលឈរលើមានប្រភពទឹកគ្រប់គ្រាន់, ដោយរាជរដ្ឋាភិបាល ខិតខំគ្រប់លទ្ធភាពក្នុងការបូមទឹកសង្គ្រោះផង ហើយក៏បានអន្តរាគមន៍ពង្វាងទឹកចេញពីទំនប់ទឹកតាសាល មកបំពេញបន្ថែមក្នុងទន្លេបាទី ដើម្បីអាចនឹងធានាដល់ការប្រើប្រាស់នារដូវប្រាំងខាងមុខផងដែរ។

មកដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបន្តចុះជួបជាមួយបងប្អូនប្រជាកសិករនៅសហគមន៍កសិកម្មទំនើបស្វាយចន្ទី នៅឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដើម្បីបានស្តាប់ផ្ទាល់ពីបងប្អូនកសិករអំពីស្ថានភាពស្វាយចន្ទី និងអត្ថប្រយោជន៍ ឬបញ្ហាប្រឈមនានានៃការចូលរួមជាមួយសហគមន៍កសិកម្មទំនើបដែលផ្តួចផ្តើម និងគាំទ្រដោយក្រសួងកសិកម្ម។

សហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង គឺជាសហគមន៍ទំនើបមួយ ក្នុងចំណោមសហគមន៍ទំនើបទាំង៣ (សហគមន៍កសិកម្មទំនើបកំពង់ធំសាលាវិស័យ និងសហគមន៍កសិកម្មទំនើបទំរីងកំពង់ធំ) ដែលផ្តោតលើដំណាំស្វាយចន្ទី នៅក្នុងខេត្តកំពង់ធំ ដោយមានសមាជិកសរុបចំនួន ១៥៣ គ្រួសារ និងមានផ្ទៃដីផលិតកម្ម ចំនួន ៦៤៤ ហិកតា ដោយរំពឹងបរិមាណផលគ្រាប់ស្វាយចន្ទីសើមប្រមាណ ១០០០តោន។ 

ក្នុងឱកាសនោះសម្ដេចធិបតីបាន កោតសរសើរដល់សហគមន៍ ក្នុងការរៀបចំផែនការបានយ៉ាងល្អ ដោយមានយុទ្ធសាស្ត្រក្នុងការលក់គ្រាប់ស្វាយចន្ទីសើម ៧០% និងគ្រាប់ស្វាយចន្ទីស្ងួត ៣០% ជាមួយនឹងការរៀបចំធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាថ្លៃល្អជាងមុន ១០-១៥%។ បន្ថែមពីនេះ សម្ដេចនាយករដ្ឋមន្រ្ដីក៏បានវាយតម្លៃខ្ពស់ដល់ការជួយសម្របសម្រួល និងជ្រោមជ្រែងរបស់ក្រសួងកសិកម្មក្នុងការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្នុងគោលដៅប្រែក្លាយការធ្វើកសិកម្មបែបគ្រួសារឱ្យទៅជាសហគ្រាសសេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ មានសមាហរណកម្មខ្ពស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន និងមានសមត្ថភាពប្រកួតប្រជែងទាំងបរិមាណ និងគុណភាព។

សម្ដេចនាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់ថា ការចងក្រងជាសហគមន៍កសិកម្មទំនើប ប្រជាកសិករ ក៏អាចទទួលបាននូវយន្តការគាំទ្រចំនួនពីរ ដូចជា៖ ១/. ក្រុមប្រឹក្សាគោលនយោបាយសហគមន៍កសិកម្ម និងទី២/. មូលនិធិអភិវឌ្ឍសហគមន៍កសិកម្ម។

ក្រោយជួបសំណេះសំណាលជាមួយប្រជាសហគមន៍ក្នុងស្រុកប្រាសាទសំបូរ សម្ដេចនាយករដ្ឋមន្រ្ដីបានបន្តចុះពិនិត្យវឌ្ឍនភាពនៃការបូមទឹកជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករប្រមាណជាង ១៦០០ ហិកតា ក្នុងមូលដ្ឋានស្រុកកំពង់ស្វាយ ស្រុកសន្ទុក និងស្រុកស្ទោង ខេត្តកំពង់ធំផងដែរ។ ក្នុងឱកាសនោះសម្ដេចធិបតីបានមានប្រសាសន៍ថា ដើម្បីឱ្យការបង្កបង្កើនផលស្រូវប្រាំង បានកាន់តែច្រើន និងមានគុណភាពខ្ពស់ រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តដាក់ខ្ពស់ក្នុងការអន្តរាគមន៍ទឹកពីប្រភពទឹកនានា ក្នុងគោលដៅបម្រើដល់ការស្រោចស្រពស្រែរដូវប្រាំងឱ្យបានគ្រប់គ្រាន់ ព្រមទាំងដោះស្រាយនូវទុក្ខកង្វល់របស់ប្រជាកសិករឱ្យអស់ពីលទ្ធភាព៕

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        93
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        111
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        249

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm