ក្រោន និងស្វាយរៀងបន្ថែម ៣ពិន្ទុ ខណៈណាហ្គា បង្អាក់ដំណើរ ISI ស្របពេល Tiffy Army អស់ឱកាស

2025/02/03 08:25:11 pm        223

ក្រុមកំពូលតារាងភ្នំពេញក្រោន និងក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង បានបន្ដរក្សាគម្លាត ១ពិន្ទុពីគ្នា ក្រោយរកបាន ៣ពិន្ទុបន្ថែមរៀងខ្លួន ក្នុងការប្រកួតលីគកំពូលកម្ពុជា សប្ដាហ៍ទី២០ គ្រាដែលក្រុមណាហ្គាវើលដ៍ បានបង្អាក់ដំណើរក្រុមភ្ញៀវ ISI ដង្កោសែនជ័យ ក្រោយយកឈ្នះ ៣-១ ស្របពេលក្រុមកងយោធពលខេមរភូមិន្ទ(Tiffy Army) បានអស់ឱកាសប្រជែងកៅអី Top-6 ក្រោយស្មើក្រុមបឹងកេត ១-១ ។

សម្រាប់ក្រុមភ្នំពេញក្រោន គឺបានយកឈ្នះសមាគមកីឡាក្រសួងមហាផ្ទៃ ២-០ នៅកីឡដ្ឋានអេអាយអេ ខេអឹមអេចផាក ដែលធ្វើសម្រេចដោយកីឡាករ Jelle Joost Goselink នៅនាទី៣២ និង អ៊ន ចាន់ប៊ូលីន នៅនាទី៥៣ ។ ជ័យជម្នះនេះ នាំឲ្យក្រុមសិង្ហក្រហម បន្ដឈរកំពូលតារាង ដោយរកបាន ៤៧ពិន្ទុ នាំមុខក្រុមព្រះខ័នរាជស្វាយរៀង ដែលរកបាន ៤៦ពិន្ទុ បន្ទាប់ពីយកឈ្នះក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ ៣-២ នៅថ្ងៃជាមួយគ្នា ។

សម្រាប់ជំនួបជើងទី២ នៅកីឡដ្ឋានអាគីហ៊ីរ៉ូកាតុ កីឡាករ ញាណ សុស៊ីដាន បានស៊ុតគ្រាប់បាល់នាំមុខដ៏ល្អឲ្យក្រុមព្រះខ័នរាជស្វាយរៀង នៅនាទី៥០ បន្ទាប់ពីក្រុមទាំងពីរ រក្សាលទ្ធផល ០-០ នៅវគ្គទី១ មុនខ្សែការពារ Takashi Odawara ភ្លាត់ទាត់ចូលទីខ្លួនឯង នាំឲ្យអង្គរថាយហ្គឺរ តាមស្មើ នៅនាទី៦៤ ។

យ៉ាងណាមិញ នៅនាទី៧៩ កីឡាករអន្ដរជាតិ Bounphachan Bounkong បានរកគ្រាប់បាល់នាំមុខជាថ្មីសម្រាប់ក្រុមភ្ញៀវ មុនខ្សែការពារ Odawara តែតបន្ថែមគ្រាប់ទី៣ ឲ្យក្រុមព្រះខ័នរាជស្វាយរៀងវិញ នៅនាទី៨៨ ។ បន្ទាប់មកទើបកីឡាករ Nagashima Kodai វាយបកបានគ្រាប់ទី២ ឲ្យអង្គរថាយហ្គឺរ នៅនាទី៨៩ ហើយលទ្ធផលនេះ បានរក្សាដល់ចប់ការប្រកួតពេញម៉ោង ដោយព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមម្ចាស់ផ្ទះ ៣-២ បន្ទាប់ពីជើងទី១ ពួកគេក៏បានយកឈ្នះ ៤-២ លើក្រុមអង្គរថាយហ្គឺរផងដែរ ។

ដោយឡែកក្រុមណាហ្គាវើលដ៍វិញ ស្ថិតក្នុងតំបន់សុវត្ថិភាព នៃកៅអី Top-6 បន្ទាប់ពីយកឈ្នះក្រុមភ្ញៀវ ISI ដង្កោសែនជ័យ ៣-១ ។ ជ័យជម្នះនេះ បានធ្វើឲ្យក្រុមរហស្សនាម នាគមាស បន្ដឈរលេខ៣ និងមាន ៣០ពិន្ទុ គ្រាដែល ISI ដង្កោសែនជ័យ បន្ដឈរលេខ៧ ដោយរក្សា ២៤ពិន្ទុក្នុងដៃ តាមពីក្រោយក្រុមបឹងកេត ៣ពិន្ទុ បន្ទាប់ពីក្រុមនាគខៀវនេះ បានត្រឹមប្រកួតស្មើក្រុមភ្ញៀវ Tiffy Army ១-១ កាលពីចុងសប្ដាហ៍កន្លងទៅ ។

ចំពោះក្រុមបឹងកេត ទោះបីបន្ដឈរលេខ៦ តែមិនទាន់សុវត្ថិភាពឡើយ ដ្បិតពួកគេ នៅសល់ ២ប្រកួត ដូចក្រុម ISI ដង្កោសែនជ័យដែរ ខណៈក្នុងចំណោម ២ប្រកួតចុងក្រោយ ក្រុមទាំងពីរ ក៏ត្រូវជួបគ្នា នាចុងសប្ដាហ៍នេះ មុនបឹងកេត ជួបវិសាខា ខណៈ ISI ត្រូវជួបភ្នំពេញក្រោន នាថ្ងៃទី១៥-១៦ ខែកុម្ភៈខាងមុខ ។ ចាំមើលតើក្រុមណាខ្លះ នឹងត្រូវទទួលបានកៅអី Top-6 ជាមួយក្រុមភ្នំពេញក្រោន ព្រះខ័នរាជស្វាយរៀង វិសាខា និងណាហ្គាវើលដ៏ ដែលមានភាគខ្ពស់ទៅហើយនោះ?

អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        101
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        114
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm